ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​បំបាត់​ការ​ឈឺធ្មេញ​មិន​ចាំបាច់​ប្រើ​ឱសថ

9 ឆ្នាំ មុន

ជំងឺ​ឈឺធ្មេញ​អាច​ប្រាកដ​បាន​ថា ធ្វើ​ឲ្យ​មាន​ភាព​ល្ហិតល្ហៃ​អស់កម្លាំង​ដែល​បណ្តាល​មក​ពី​អាការ​ឈឺ​ចុកចាប់​ខ្លាំង​រហូត​ទទួលទាន​អ្វី​មិន​បាន ដែល​ករណី​នេះ​វា​ស្ទើរតែ​កើតឡើង​ញឹកញាប់​ទៅ​ហើយ ដែល​អ្នក​ចាំបាច់

ជំងឺ​ឈឺធ្មេញ​អាច​ប្រាកដ​បាន​ថា ធ្វើ​ឲ្យ​មាន​ភាព​ល្ហិតល្ហៃ​អស់កម្លាំង​ដែល​បណ្តាល​មក​ពី​អាការ​ឈឺ​ចុកចាប់​ខ្លាំង​រហូត​ទទួលទាន​អ្វី​មិន​បាន ដែល​ករណី​នេះ​វា​ស្ទើរតែ​កើតឡើង​ញឹកញាប់​ទៅ​ហើយ ដែល​អ្នក​ចាំបាច់​ត្រូវ​ជួប​ទន្តពេទ្យ​នៅ​ពេល​លោក​អ្នក​ឈឺធ្មេញ​នៅ​ត្រង់​វា​មាន​រន្ធ ឬ​ប្រហោង ពុក​ធ្មេញ ជំងឺ​អញ្ចាញធ្មេញ ឬ​ក៏​អាប់​សែ ។ ហេតុ​ដូច្នេះ​ប្រសិនជា​លោក​អ្នក​មិន​ទាន់​មាន​ពេល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ឆាប់​នោះ​ចូរ​ព្យាយាម​ព្យាបាល​វា​នៅផ្ទះ​ដោយ​ខ្លួនឯង​បណ្តោះអាសន្ន​ដើម្បី​ជួយ​សម្រាល​ការ​ឈឺ​ចុកចាប់ ។

ខាងក្រោម​នេះ​គឺជា​សេចក្តីណែនាំ​ពី​វិធី​បំបាត់​អាការ​ឈឺធ្មេញ​មិន​ចាំបាច់​ប្រើ​ឱសថ​ដូច​តទៅ​៖

១-​ដុសធ្មេញ​និង​ប្រើ​សំឡី​សម្អាត​ធ្មេញ​របស់​អ្នក​ឲ្យ​ស្អាត​ពិសេស​នៅ​កន្លែង​ដែល​អ្នក​ឈឺ​ចុកចាប់ ។ វា​គឺជា​ការ​ចាំបាច់​មួយ​នៅ​ក្នុង​ការ​ជម្រះ​ចេញ​នូវ​កាក​សំណល់​អាហារ​ដែល​មាន​ស្អិត​ជាប់​ជុំវិញ​កន្លែង​បង្ក​បញ្ហា​នាំ​ឲ្យ​ឈឺធ្មេញ​របស់​អ្នក ។

២-​ចាក់ទឹក​ក្តៅ​ឧណ្ហ​ៗ​មួយ​កែវ​លាយ​អំបិល​ម៉ត់​មួយ​ស្លាបព្រា​កាហ្វេ ។ យក​ទឹក​នោះ​ខ្ពុរមាត់​បន្ទាប់​ពី​ពិសា​អាហារ​រួច និង​ពេល​ចូល​គេង​។ ធ្វើ​បែប​នេះ​វា​នឹង​ជួយ​ផ្សះ​នៅ​ត្រង់​តំបន់​ដែល​បង្ក​បញ្ហា​ឬ​មាន​ក្លិនអសោចិ៍ ហើយ​ថែម​ទាំង​អាច​លាង​ជម្រះ​នូវ​កាក​សំណល់​អាហារ​ដែល​ជាប់​នៅ​លើ​ធ្មេញ​ទៀត​ផង ។

៣-​ត្រាំ​សំឡី​ក្នុង​ប្រេង​បំបាត់​ការ​ឈឺចាប់ (Clove oil) ដែល​ជា​ពពួក​ប្រេង​ចម្រាញ់​ពី​ធម្មជាតិ​នៅ​មាន​លក់​នៅ​តាម​ឱសថស្ថាន​នានា ។

៤-​មូរ​សំឡី​ហើយ​ដាក់​ផ្ទាល់​ទៅ​លើ​កន្លែង​មាន​បញ្ហា​ឬ​ឈឺ​ចុកចាប់ ។ ប្រេង​នោះ​នឹង​ស្រូប​ចូល​ទៅ​ក្នុង​ធ្មេញ និង​បរិវេណ​អញ្ចាញធ្មេញ​ជួយ​បន្សាប​ការ​ឈឺ​ចុកចាប់ ។

៥-​ស្តុក​ទុក​សំឡី​ដែល​ដាក់​ចូល​នៅ​ត្រង់​កន្លែង​ឈឺ​ប្រមាណ​ជា​១​ម៉ោង ។ តាម​ការ​ប្រតិបត្តិ​នេះ​ប្រេង​បំបាត់​ការ​ឈឺចាប់​នឹង​ជួយ​សម្រាល​បញ្ហា​ឈឺ​ខ្ទោ​ក​យ៉ាង​មាន​ប្រសិទ្ធភាព ។

៦-​ជ្រលក់​ឬ​ត្រាំ​សំឡី​ថ្មី​ជាមួយ​ប្រេង​នោះ​ហើយ​ដាក់​វា​ទៅ​លើ​ធ្មេញ​ប្រសិនជា​នៅ​តែ​មិន​ទាន់​បាត់​ឈឺ​នៅឡើយ ។ ប៉ុ​ន្ត​ផ្លាស់​ប្តូរ​សំឡី​ថ្មី​ជា​រៀង​រាល់​មួយ​ម៉ោង​រហូត​ទាល់តែ​ពេល​ណា​វា​ធូរស្រាល ។

ព្យាយាម​ដាក់​សម្ពាធ​លើ​វិធី​ព្យាបាល​ទាំងនោះ​ប្រសិនជា​ការ​ឈឺធ្មេញ​របស់​លោក​អ្នក​នៅ​តែ​មិន​ទាន់​បាត់ ។ លោក​អ្នក​ក៏​អាច​យក​ទឹកកក​មក​ស្អំ​ដោយ​ផ្ទាល់​លើ​ធ្មេញ​ឬ​ថ្ពាល់​ខាងក្រៅ​ត្រង់​កន្លែង​ដែល​ធ្មេញ​ឈឺ​ក៏​បាន​ដែរ ៕