ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើនសេដ្ឋកិច្ច គឺជា​ដើមចម​មួយ​យ៉ាង​សំខាន់​នៃ​ដំណើរការ​វិវត្តន៍ ​រីក​ចម្រើន​កម្រិតជីវភាពពលរដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ប្រទេស​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ ក្នុង​រយៈពេល​ជាង​ពី​ទស​វត្ស កន្លង​ទៅ​នេះ​បាន​ធ្វើ​កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ល្អ​ក្នុង​កំណើនថេរ​ជាង ៧ ភាគរយ លើកលែងតែ​ក្នុង​ដំណាក់កាលនៃ​ការ​រីក​រាល​ជាស​កល​នៃ​មេរោគ​កូ​វិ​ដ ១៩ ស្រប​ពេល​ដែល​កំណើនប្រជាជន​ចេះ​តែ​មានការ​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ប្រទេស​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ ក្នុង​រយៈពេល​ជាង​ពី​ទស​វត្ស កន្លង​ទៅ​នេះ​បាន​ធ្វើ​កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ល្អ​ក្នុង​កំណើនថេរ​ជាង ៧ ភាគរយ លើកលែងតែ​ក្នុង​ដំណាក់កាលនៃ​ការ​រីក​រាល​ជាស​កល​នៃ​មេរោគ​កូ​វិ​ដ ១៩ ស្រប​ពេល​ដែល​កំណើនប្រជាជន​ចេះ​តែ​មានការ​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ​។

កំណើនសេដ្ឋកិច្ច គឺជា​ដើមចម​មួយ​យ៉ាង​សំខាន់​នៃ​ដំណើរការ​វិវត្តន៍​រីក​ចម្រើន​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​គិតគូ​ពី​ការ​រស់នៅ​ស្អាត បញ្ហា​សុខភាព និង​មាន​និន្នាការ​ប្រកាន់​យក​របប​អាហារ​មួយ​មានគុណ​ភាព និង​សុវត្ថិភាព ជា​ពិសេស បន្លែ ផ្លែ​ឈើ និង​ត្រី​សាច់​ ។

តាម​រយៈ​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បានឱ្យ​ដឹង​ថា «​ដើម្បី​ឆ្លើយ​តប​តាម​សេចក្តី​ត្រូវការ​យ៉ាង​ទ​ទួ​ច​របស់​អ្នក​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​មានគុណ​ភាព និង​សុវត្ថិ​ភាពល្អ និង​ជា​ពិសេស​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ជំរុញ លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ ប្រជាពលរដ្ឋ​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ការ​ដាំ​ដុះ​បន្លែ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ជួយ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ បង្កើត​ការងារ និង​ឆក់​យក​កាលានុវត្តភាព ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិ​បត្ត​នៃ​ការ​រីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ដើម្បី​ពង្រីក​សក្តានុពល​ផលិតកម្ម​បន្លែ​សុ​វត្តិភាព ឈាន​ទៅ​កាត់​បន្ថយ​ការ​នាំ​ចូល​» ។

លោក​បាន​បន្ត​ថា ឆ្លើយ​តប​ទៅ​តាម​សេចក្តី​ត្រូវការ​ចាំបាច់​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ ដោយ​ទទួល​បានការ​គាំទ្រ​ទាន់​ពេលវេលា​ពី​រាជរដ្ឋាភិបាល​តាម​រយ​:​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដៃគូ​អភិវឌ្ឍន៍ ជា​ពិសេស​មូ​និ​ធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម បាន​និង​កំពុង​ជំរុញ គាំទ្រ និង​លើក ទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន រួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន​ដូច​ជា​គម្រោង កម្មវិធី ASPIRE CASDP LEAP និង CHAIN អនុវត្ត​គម្រោង​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ជាមួយ​កសិករ និង​ដៃគូរ​នានា​នៅ​ទូ​ទាំង​ប្រទេស ហើយ​តាម​រយ​:​កិច្ចសហការ​ដ៏​ល្អ​នេះ ក្រសួង​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​អនាគត​ដ៏​ខ្លី កម្ពុជា​នឹង​មាន​បន្លែ​សុវត្ថិភាព​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សា​ក្នុងស្រុក និង​ធ្វើការ​នាំ​ចេញ​។

ជាង​នេះ​ទៅ​ទៀត ក្រសួង​ក៏​បាន​គិតគូ​យកចិត្តទុកដាក់​សិក្សា ស្រាវជ្រាវ​ផង​ដែរ​អំពី​លទ្ធភាព​ពង្រីក​នៃ​ការ​ផលិត​បន្លែ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និង​មើម​ខ្ទឹមស​។​ល​។ នៅ​ខេត្ត​មណ្ឌល​គី​រី ដែល​ជា​ខេត្ត​មាន​លក្ខណៈ​ភូមិសាស្ត្រ និង​សក្តានុពល​ក្នុង​ការ​ផលិត​បន្លែ​សំខាន់​ៗ​ទាំងនេះ ដើម្បី​រួមចំណែក​បំពេញបន្ថែម​សេចក្តី​ត្រូវការ ​។

លោក​បាន​បន្ថែម​ដូចនេះ​ថា «​ក្នុង​ឆន្ទ​:​ចូលរួម​លើកកម្ពស់​គុណភាព​ផលិត ប្រសិទ្ធភាព​សេដ្ឋកិច្ច ផ្តល់​ភាព​យុត្តិធម៌ និង​ជំនឿ​ទុកចិត្ត​ដល់​អ្នក​បរិភោគ អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត ធ្វើការ​បណ្តុះបណ្តាល​ស្តី​ពី​គោលការណ៍​កសិកម្ម​ល្អ​លើ​ដំណាំ​បន្លែ (GAP) គោលការណ៍​បច្ចេកទេស​សរីរាង្គ ប​ចេ្ច​ក​ទេស​ដាំ​ដុះ​បន្លែ​ទំនើប​តាម​គោលការណ៍ GAP និង​សរីរាង្គ លក្ខណៈ​ទូទៅ​នៃ​ការ​គ្រប់គ្រង​ចម្ការ ការ​គ្រប់គ្រង​ធាតុ​ចូល​កសិកម្ម ការ​ទប់ស្កាត់​ការ​ចម្លង​ពី​កត្តាចង្រៃ និង​វិធីសាស្ត្រ​កំចាត់​កត្តាចង្រៃ​តាម​បែប​ជីវសាស្ត្រ បច្ចេកទេស​ប្រមូល​ផល និង​ក្រោយ​ពេល​ប្រមូល​ផល និង​នីតិវិធី​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ ការ​អនុវត្ត​កសិកម្ម​ល្អ (GAP) និង​សរីរាង្គ (CAM-ORGANIC)»​។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម (១១/០១/២០២១) បាន​ឲ្យ​ដឹង​ថា​នៅ ឆ្នាំ​២០១៩ ផ្ទៃដី​ផលិតកម្ម​ដំណាំ​បន្លែ​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៥៧ ២០៨​ហ​.​ត អាច​ប្រមូល​ផល​បាន​សរុប​ចំនួន ៦៨១ ០៩៩​តោន ហើយ​តាម​ការ​ប៉ាន់ស្មាន​តម្រូវការ​បន្លែ​នៅ ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន​សរុប ១ ០៤៥ ៧២៥​តោន ហើយ​ជាក់ស្តែង​ផលិតកម្ម​បន្លែ​ក្នុងស្រុក​មាន លទ្ធភាព​ផ្គត់ផ្គង់​ប្រមាណ​ត្រឹមតែ ៧១៦ ១១៣ ​តោន ស្មើនឹង ៦៨ ភាគរយ ក្នុង​នេះ នៅ​រដូវប្រាំង ៦៩ ភាគរយ និង​រដូវរំហើយ ៧៥ ភាគរយ ។ ក្រៅពី​នេះ កម្ពុជា​ចាំបាច់​ត្រូវ​នាំ​ចូល​បន្លែ​សរុប​ចំនួន ៣២៩ ៦១២​តោន ដែល​ភាគច្រើន​កម្ពុជា​មិន​អាច​ផលិត​បាន​៕

អត្ថបទសរសេរ ដោយ