ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ទ្ធ​ចាប់​មេខ្លោងម្នាក់​​ក្នុងក្រុម​ហ៊ុន​​«ហ័ងអាញ់យ៉ាឡាយ»

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញាមេខ្លោង​ជួញដូរ​គ្រឿងញៀន​ក្នុង​ក្រុមហ៊ុន​ហ័​ងអា​ញ់​យ៉ា​ឡាយ បាន​ត្រូវ​កម្លាំង​មូលដ្ឋាន​កង​រាជអាវុធហត្ថ​ស្រុក​កូន​មុំ និង​កម្លាំង​ការិ​យាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា​គ្រឿងញៀន​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញាមេខ្លោង​ជួញដូរ​គ្រឿងញៀន​ក្នុង​ក្រុមហ៊ុន​
ហ័​ងអា​ញ់​យ៉ា​ឡាយ បាន​ត្រូវ​កម្លាំង​មូលដ្ឋាន​កង​រាជអាវុធហត្ថ​ស្រុក​កូន​មុំ និង​កម្លាំង​ការិ​យាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា​គ្រឿងញៀន​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២១ដឹកនាំ​ដោយ​វរសេនីយ៍ត្រី រស់ វ​ណ្ណា មេ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ដល់​ការដ្ឋានទី​៦​របស់​ក្រុមហ៊ុន​ខាងលើ ស្ថិត​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ឈ្មោះភាន ចិត្ត ហៅ​ដេ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ថ្មីឃុំ​ខ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ទី​៦ របស់​ក្រុមហ៊ុន​ហ័​ង​អា​ញ់​យ៉ា​ឡាយ ។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បានធ្វើការ​ឡោម​ព័ទ្ធ​រហូត​ដល់​វេលា​ម៉ោង​ប្រមាណ៤​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល​នោះ ទើប​មុខសញ្ញា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​បង្ហាញខ្លួន​។

ភ្លាម​ៗ​នោះ កងកម្លាំង​ក៏​បាន​ដេញ​តាម​មុខសញ្ញា​តែ​ដោយសារ​ភូមិសាស្ត្រ​ស្មុគស្មាញ​ពេក មុខសញ្ញាជនសង្ស័យ​ចំនួន​២​នាក់​បាន​បោះ​ថ្នាំ​ញៀន​ចោល និង​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​សហគមន៍​បាត់​ម្នាក់ និង​ចាប់​បាន​តែ​ម្នាក់ ។

ចំពោះ​វត្ថុ​តាង​ដែល​ចាប់​យក​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់ ដាវ​ចំនួន​៥ ទូរស័ព្ទ​ដៃ​២គ្រឿង និង​ឧប​ករណ៍​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។ ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ