ក្មេងទំនើង ២ក្រុម បើកឆាកប្រយុទ្ធគ្នា កា.ប់ម៉ូតូ ២គ្រឿង និងរទេះលក់ប្រហិតចៀន
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ក្មេងទំនើងមួយក្រុម មានគ្នាជាង ១០នាក់ ដែលគេដឹងថា រហស្សនាម ក្រុម៩៨ ជិះម៉ូតូជាង ១០គ្រឿង ប្រដាប់ទៅដោយដាវសាំងម៉ូរៃ…
រាជធានីភ្នំពេញ៖ ក្មេងទំនើងមួយក្រុម មានគ្នាជាង ១០នាក់ ដែលគេដឹងថា រហស្សនាម ក្រុម៩៨ ជិះម៉ូតូជាង ១០គ្រឿង ប្រដាប់ទៅដោយដាវសាំងម៉ូរៃ…
រាជធានីភ្នំពេញ៖ ក្មេងទំនើងមួយក្រុម មានគ្នាជាង ១០នាក់ ដែលគេដឹងថា រហស្សនាម ក្រុម៩៨ ជិះម៉ូតូជាង ១០គ្រឿង ប្រដាប់ទៅដោយដាវសាំងម៉ូរៃ ដេញកាប់យុវជនមួយក្រុម មានគ្នា ៦នាក់ ជិះម៉ូតូ ២គ្រឿង កំពុងអង្គុយហូបប្រហិតចៀន បណ្តាលអោយខូចខាតម៉ូតូនិងរទេះលក់ប្រហិតចៀន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២អាធ្រាត្រ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវអូរតែលសុខា នៅចំណុចមុខសណ្ឋាគារសុខា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ជនរងគ្រោះ សូមមិនបញ្ចេញឈ្មោះ បានអោយដឹងថា មុនពេលកើត គាត់មានគ្នា ៥ ទៅ ៦នាក់ ជិះម៉ូតូចំនួន ២គ្រឿង។ ក្នុងនោះ មានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ1IJ-1266 និងមួយគ្រឿងទៀត ម៉ាកស៊ុយសុគី និច ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AC-8215 បានជិះទៅអង្គុយលេង និងអង្គុយញុំាប្រហិតចៀន តាមរទេះនៅតាមចិញ្ចើមផ្លូវ។ ខណៈពេលដល់ម៉ោងកើតហេតុ ស្រាប់តែលេចមុខក្មេងទំនើងមួយក្រុម មានគ្នាជាង ២០នាក់ ជិះម៉ូតូជិត ១០គ្រឿង មិនចាំម៉ាកនោះទេ គ្រាន់តែដឹងថា មានរហស្សនាមថា ក្រុម៩៨ ប្រដាប់ទៅដោយដាវសាំម៉ូរៃ និងដុំថ្ម ដំបង ឈើជ្រុង រត់ចូលទៅសំដៅកាប់ក្រុមខ្លួន។ តែដោយសារតែដឹងខ្លួនទាន់ ក៏រត់រួចខ្លួន។ ប៉ុន្តែចៃដន្យអី ម៉ូតូទាំង ២គ្រឿងនោះ ត្រូវបានក្មេងទំនើង ជាជនបង្ក ព្រួតវាយកំទេចខ្ទេចស្ទើរទាំងស្រុងតែម្តង។ រីឯម៉ូតូហុងដាឌ្រីមវិញ រងការខូចខាតបែកកុងទ័រ និងក្បាំង។ ចំណែកឯរទេះលក់ប្រហិតចៀនវិញ គឺបែកទូកញ្ចក់ដាក់ប្រហិតខូចខាត ហើយក្មេងទំនើងទាំងនោះ បានរត់គេចខ្លួនអស់តែម្តង។
ជនរងគ្រោះ បាននិយាយថា ខ្លួនមិនដែលមានគំនុំជាមួយអ្នកណាទេ ហើយក៏មិនដែលធ្លាប់ទៅវ៉ៃអ្នកណាដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ជ្រោយចង្វារ ដើម្បីអោយសមត្ថកិច្ច ចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ៖ យឹម ឈឿន
ចែករំលែកព័តមាននេះ