ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានិសង្ស​បុណ្យ​៥​យ៉ាង

4 ឆ្នាំ មុន

ព្រះ​បរមគ្រូ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ទេសនា​ថា បើ​បុរស​ស្ត្រី​ណា​បាន​ធ្វើបុណ្យ ត្រូវ​ខំ​ធ្វើបុណ្យ​នោះ​ឱ្យ​រឿយ​ៗ ហើយ​ទ្រង់​បាន​ដាស់តឿន​ពុទ្ធបរិស័ទ​ឱ្យ​ប្រឹង​ធ្វើបុណ្យ​ជម្រះ​សន្តាន​ចិត្ត​ឱ្យ​ប្រាស​ចា​ក​សេចក្តី​លោភ សេចក្តី​ខឹង សេចក្តី​វង្វេង​ឱ្យ​បាន​ញឹកញាប់​ដើម្បី​យកបុណ្យ​ដែល​ជា​ផល​គឺ​សេចក្តីសុខ​ចម្រើន​នោះ​ឯង ព្រោះថា​បុណ្យ​ដែល​ធ្វើ​ដោយ​ចិត្ត​ជ្រះថ្លា​រមែង​បាន​អានិ​សង្ស​​៥​ប្រការ ។ ១-​តិ​ក្ខ​បញ្ញា​វិ​សារ​ទា មាន​ប្រាជ្ញា​ក្លៀវក្លា​មុះ​មុត…

ព្រះ​បរមគ្រូ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ទេសនា​ថា បើ​បុរស​ស្ត្រី​ណា​បាន​ធ្វើបុណ្យ ត្រូវ​ខំ​ធ្វើបុណ្យ​នោះ​ឱ្យ​រឿយ​ៗ ហើយ​ទ្រង់​បាន​ដាស់តឿន​ពុទ្ធបរិស័ទ​ឱ្យ​ប្រឹង​ធ្វើបុណ្យ​ជម្រះ​សន្តាន​ចិត្ត​ឱ្យ​ប្រាស​ចា​ក​សេចក្តី​លោភ សេចក្តី​ខឹង សេចក្តី​វង្វេង​ឱ្យ​បាន​ញឹកញាប់​ដើម្បី​យកបុណ្យ​ដែល​ជា​ផល​គឺ​សេចក្តីសុខ​ចម្រើន​នោះ​ឯង ព្រោះថា​បុណ្យ​ដែល​ធ្វើ​ដោយ​ចិត្ត​ជ្រះថ្លា​រមែង​បាន​អានិ​សង្ស​​៥​ប្រការ ។

១-​តិ​ក្ខ​បញ្ញា​វិ​សារ​ទា មាន​ប្រាជ្ញា​ក្លៀវក្លា​មុះ​មុត

២-​សុវណ្ណ​តា មាន​ពណ៌​សម្បុរ​ស្អាត​ល្អ

៣-​សុរូប​តា មាន​រូបល្អ ស្រស់ សង្ហា

៤-​សុស​ណ្ឋា​នា មាន​ទ្រង់ទ្រាយ​ល្អ​ដូច​ទេវតា

៥-​ចក្ក​វ​ត្តិ​រាជា ហោ​តិ នឹង​បាន​ទៅ​ជា​ស្តេច​ចក្រពត្តិ​ក្នុង​ជាតិ​ណាមួយ​ពុំខាន​ឡើយ ។

អ្នក​ធ្វើបុណ្យ​សុន្ទរ៍ទាន​កើត​ក្នុង​ជាតិ​ណា​ៗ​រមែង​បាន​សម្រេច​មគ្គ​បី​យ៉ាង​គឺ សោតាបត្តិមគ្គ​១ សកទាគាមិមគ្គ​១ និង​អនាគាមិមគ្គ​១ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ