ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់ ហែកគុករត់បាន ៤៥នាទី នៅមណ្ឌលគិរី

3 ឆ្នាំ មុន
  • មណ្ឌលគិរី

មណ្ឌលគិរី៖ ជនត្រូវចោទម្នាក់ ដែលកំពុងឃុំខ្លួន នៅក្នុងពន្ធនាគារខេត្តមណ្ឌលគិរី រត់ចេញពីពន្ធនាគារ នៅ​វេលាម៉ោង ៩ និង ១៥ព្រឹក ថ្ងៃទី០៧…

មណ្ឌលគិរី៖ ជនត្រូវចោទម្នាក់ ដែលកំពុងឃុំខ្លួន នៅក្នុងពន្ធនាគារខេត្តមណ្ឌលគិរី រត់ចេញពីពន្ធនាគារ នៅ​វេលាម៉ោង ៩ និង ១៥ព្រឹក ថ្ងៃទី០៧ មករា ឆ្នាំ២០២០ នេះ ខណៈពេលមន្ត្រីអនុរក្សអនុញ្ញាតឲ្យអ្នកអ្នកទោសទាំងអស់ចេញ មកងូតទឹកសម្អាតខ្លួន។

ប៉ុន្តែ​ សមត្ថកិច្ចបានតាមប្រដេញឃាត់ខ្លួនជនត្រូវចោទម្នាក់នោះបានមកវិញ នៅវេលាម៉ោង ១០ព្រឹកថ្ងៃដដែលនេះ នៅចម្ងាយពីពន្ធនាគារប្រហែល ១គីឡូម៉ែត្រ នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ សមត្ថកិច្ច បានបាញ់គំរាមជននោះ ចំនួន ៧គ្រាប់ផងដែរ។

ប្រធានពន្ធនាគារខេត្តមណ្ឌលគិរី លោក អាន គឹមឡេង បាន​ប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី០៧មករានេះថា ជនត្រូវចោទ ដែលហែកគុករត់នោះ មាន​ឈ្មោះ គឹម រចនា ជាប់ចោទពីបទគ្រឿងញៀន និងត្រូវបញ្ជូនមកឃុំខ្លួន កាលពីពេលថ្មីៗនេះ។ ជននេះ បានឆ្លៀត​ឱកាសរត់ចេញពន្ធនាគារនៅពេលមន្ត្រីអនុរក្ស​ឲ្យចេញងូតទឹកសម្អាតខ្លួន ដោយគេបានរត់បំបុកមន្ត្រីអនុរក្សចេញតាមខ្លោ​ងទ្វារមុខរបស់ពន្ធនាគារ ខេត្តមណ្ឌលគិរីតែម្ដង​។

លោក អាន គឹមឡេង បានឲ្យដឹងទៀតថា ក្រោយពេលជននេះ បានរត់ចេញ កម្លាំងពន្ធនាគារសហការជាមួយ​កម្លាំងនគរបាលជាង ៦០នាក់ បានតាមប្រដេញ​ពីក្រោយ និងឈានដល់ផ្ទុះអាវុធឡើងលើ ៧គ្រាប់ ទើបអាចឃាត់ខ្លួនជននេះ​បាន។ ជនរត់ចេញពីគុកនេះ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ គឹម រចនា ត្រូវបានចាប់ខ្លួនពីបទជួញដូរដោយ​ខុសច្បាប់នូវសារធាតុញៀន និងត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារខេត្តមណ្ឌលគិរី រយៈពេល ១៧ថ្ងៃមកហើយ​៕ ដោយ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ