ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ ៧ ប្រភេទនេះរក​លុយ​បាន​ច្រើន និង​លឿន​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិត​ណាស់​! ការ​ធ្វើ​អាជីវកម្ម ឬ​ការ​ប្រកប​មុខរបរ​ណាមួយ​ពិតជា​ត្រូវ​មានចំណេះ​ជំនាញ​ទៅ​តាម​ការ​ចង់​ធ្វើ​អាជីវកម្ម​ឬ​របរ​នោះ​ដែរ​។ ជា​រឿយ​យើង​បាន​លើកយក​វិធីសាស្ត្រ​នានា​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ឬ​របរ​ផ្សេង​ៗ ហើយ​ថ្ងៃនេះ​ផង​ដែរ យើង​បាន​លើក​របរ​ប៉ុន្មាន​មុខ ដែល​អាច​ជួយ​លោក​អ្នក​ដែល​កំពុង​ពិចារណា​ក្នុង​ការ​បើក​របរ​ផ្ទាល់ខ្លួន​មួយ​នា​ពេល​អនាគត​។ តាម​រយៈ​ការ​ចែករំលែក​របស់​លោកគ្រូ…

រាជធានី​ភ្នំពេញ ៖ ពិត​ណាស់​! ការ​ធ្វើ​អាជីវកម្ម ឬ​ការ​ប្រកប​មុខរបរ​ណាមួយ​ពិតជា​ត្រូវ​មានចំណេះ​ជំនាញ​ទៅ​តាម​ការ​ចង់​ធ្វើ​អាជីវកម្ម​ឬ​របរ​នោះ​ដែរ​។ ជា​រឿយ​យើង​បាន​លើកយក​វិធីសាស្ត្រ​នានា​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ឬ​របរ​ផ្សេង​ៗ ហើយ​ថ្ងៃនេះ​ផង​ដែរ យើង​បាន​លើក​របរ​ប៉ុន្មាន​មុខ ដែល​អាច​ជួយ​លោក​អ្នក​ដែល​កំពុង​ពិចារណា​ក្នុង​ការ​បើក​របរ​ផ្ទាល់ខ្លួន​មួយ​នា​ពេល​អនាគត​។

តាម​រយៈ​ការ​ចែករំលែក​របស់​លោកគ្រូ អួន សា​រ៉ាត់ ជា​អ្នក​បណ្តុះបណ្តាល​ម្នាក់​នៅ​ក្នុង​ក្លិប​អ្នកជំនួញ​ឆ្លាត បាន​ប្រាប់​មុខរបរ​ខាងក្រោម​នេះ គឺ​យើង​អាច​រក​លុយ​បាន​ច្រើន ៖

មុខរបរ​ទី​១ ៖ មុខរបរ​ដែល​មាន​ទីផ្សារ​ធំ គឺជា​មុខរបរ​ដែល​យើង​អាច​លក់​ទូ​ទាំង​ពិភពលោក​បាន ប្រ​សិន​យើង​សរសេរ​សៀវភៅ​ជា​ភាសា​ណាមួយ ដែល​មាន​អ្នក​អាន​ចេះ​ភាសា​នោះ​តិចតួច​យើង​លក់​បាន​តិច​។ ប្រសិនជា​យើង​សរសេរ​សៀវភៅ​ជា​ភាសារ​អង់គ្លេស ដែល​មាន​អ្នក​អាន​ចេះ​ភាសារ​អង់គ្លេស​ច្រើន យើង​លក់​បាន​ច្រើន​។ ប្រសិនជា​យើង​ផលិត​ខ្សែភាពយន្ត​ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​ក្នុង​សង្គម​ណាមួយ​ដែល​មាន​លក្ខណៈ​តូចតាច ហើយ​ប្រើប្រាស់​ភាសារ​ដែល​គេ​ចេះ​តិច​ទៀត​នោះ​យើង​លក់​បាន​តិច ប៉ុន្តែ​ប្រសិនបើ​ខ្សែភាពយន្ត​នោះ យើង​ផលិត​ឡើង​ដោយ​ភាសារ​ណាមួយ​ដែល​មាន​អ្នកចេះ​តិចតួច​ក៏​ដោយ ឱ្យ​តែ​ខ្សែភាពយន្ត​នោះ​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​សង្គម​ជា​ទូទៅ លក្ខណៈ​ជា​សាកល​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ទូ​ទាំង​ពិភពលោក ឬ​មហាជន បាន​យល់​នោះ​មាន​ទីផ្សារ​ធំ​អាច​លក់​រក​លុយ​បាន​ច្រើន​។


មុខរបរ​ទី​២៖ មុខរបរ​ដែល​មាន​ទីផ្សារ​តូច តែ​មាន​គោលដៅ​និង​អតិថិជន​ជា​អ្នកមាន​។ ឧទាហរណ៍​ថា លក់​ឡាន​ឡាំ​ប៊ូ​គី​នី ឡាន​រ៉ូ​រ័យ ជា​ប្រភេទ​ឡាន​សម្រាប់​ពួក​អភិជន សម្រាប់​មហាសេដ្ឋី វា​មាន​តំលៃ​ថ្លៃ ឡាន​ខ្លះ​ដល់​ទៅ ៥​លាន​ដុល្លារ​អា​មេ​រិ​ក ខ្លះ​១​លាន នាឡិ​ការ៉ូ​លិ​កមួយ​គ្រឿង ១៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ជាដើម ត្បិត​ថា​ទីផ្សារ​តូច​ចង្អៀត ប៉ុន្តែ​អតិថិជន​គោលដៅ​នោះ​ជា​អ្នក​ដែល​មាន​លុយ​ច្រើន​។ ផលិតផល​ទាំងឡាយ​ណា មាន​យីហោ​ខ្ពស់ បរិមាណ​ផលិត​តិច មាន​ចំនួន​មាន​កំណត់ ដែល​សម្រាប់​តែ​មហាសេដ្ឋី ឬ​អ្នកមាន​លុយ នោះ​ក៏​អាច​លក់​បាន​លុយ​ច្រើន ជា​អ្នកមាន​លឿន​ដែរ​។

មុខរបរ​ទី​៣ ៖ គឺជា​ប្រភេទ​មុខរបរ​ដែល​យើង​អាច​បញ្ចូល​ប្រព័ន្ធ​បច្ចេកវិទ្យា​ឬ​ក៏​យើង​ហៅ​ថា​ស៊ី​ស​ស្ទឹម (System) ដែល​អា​ចត​ភ្ជាប់​ពី​ប្រភព​អាជីវកម្ម​ទៅ​ដល់​ដៃ​អ្នក​ប្រើប្រាស់ ដែល​បង្កើត​ការ​ទិញ​បាន​យ៉ាង​ធំ​ទូលាយ និង​ងាយស្រួល​ហើយ​ឆាប់រហ័ស ក៏​ជា​ប្រភេទ​មុខរបរ​ដែល​អាច​រក​លុយ​បាន​ច្រើន​ផង​ដែរ​។ មុខរបរ​ប្រភេទ​នេះ មាន​ដូច​ជា​ក្រុមហ៊ុន Network Marketing ក្រុមហ៊ុន​ដែល​លក់​តាម​អន​ឡាញ និង​ក្រុមហ៊ុន​ដែល​បង្កើត​ផ្សារ​ជា​លក្ខណៈ E-commerce គេ​អាច​ព​ង្រី​វិសាលភាព​នៃ​ការ​បញ្ជា​រទិញ​តាម​រយៈ​ឥទ្ធិពល​នៃ​ទីផ្សារ​របស់​គេ​បាន​យ៉ាង​ធំ​ទូលាយ ហើយ​គ្រប់ពេលវេលា ២៤/២៤ ម៉ោង​។

មុខរបរ​ទី​៤៖ ជា​ប្រភេទ​ផលិតផល​ដែល​មាន​លក្ខណៈ​ជា​អ​ឆ្ឆ​រិ​យ ឬ​ក៏​មាន​លក្ខណៈ​បច្ចេកវិទ្យា​(​ប្រើ​សិល្ប៍​)​។ ហេតុ​អ្វី​បានជា​និយាយ​ថា​អ​ឆ្ឆ​រិ​យ ពីព្រោះ​ផលិតផល​ខ្លះ​មិនមែន​ជា​បច្ចេកវិទ្យា​ទេ ប៉ុន្តែ​វា​មាន​អំណាច​ឥទ្ធិពល​ដូច​សិល្ប៍​ចឹ​ង គឺ​វា​មាន​ប្រតិកម្ម​ជាមួយ​ធាតុ​ណាមួយ​នៅ​ក្នុង​ធម្មជាតិ​នឹង ដូច​ជា សំរិត ពេ​ជ្យ ឬ​ក៏​ព៊ា​ក់ ជាដើម ប្រភេទ​ផលិតផល​ខ្លះ​ទៀត ជា​ប្រភេទ​ផលិតផល​ដែល​មាន​ឥទ្ធិពល​ឬ​ថាមពល​ ហើយក៏​មាន​អំណាច​ដូច​បច្ចេកវិទ្យា ដូច​ជា​ផលិតផល​កាំជ្រួច​ជាដើម បច្ចេកវិទ្យា​ទូរស័ព្ទ ឬ​ក៏​ប្រព័ន្ធ​ផ្កាយ​រណប​ជាដើម​។ អ៉ី​ចឹ​ង​ប្រភេទ​ផលិតផល​ទាំងនេះ គេ​អាច​លក់​បាន​យ៉ាង​លឿន បើ​ទោះបីជា​មាន​តំលៃ​ថ្លៃ​ក៏​ដោយ​។

មុខរបរ​ទី​៥៖ ជា​ប្រភេទ​មុខរបរ​ដែល​ប្រជាពលរដ្ឋ ត្រូវការ​ទិញ​ជា​ប្រចាំ ដូច​ជា​ចំណីអាហារ ដូច​ជា​ប្រេង ជា​សាំង ប្រដាប់ប្រដា​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ទិញ​ហើយ​ទិញ​ទៀត​។


មុខរបរ​ទី​៦៖ គឺ​មុខរបរ​ប្រភេទ​ជា​ការ​ដោះ​ដូរ គ្រប់​ឧបករណ៍​ទាំងឡាយ​ណា​ដែល​គេ​អាច​ដោះ​ដូរ ជំនួស​ឱ្យ​លទ្ធផល​ឬ​សេវាកម្ម មាន​ដូច​ជាការដូរ​លុយ លុយ​អេ​ឡិច​ត្រូ​និក ដូចជា ឈែ​ក ជាដើម​ដែល​ប្រើប្រាស់​មធ្យោបាយ​ដោះ​ដូរ វា​ជា​មុខរបរ​ដែល​ត្រូវការ​ចាំបាច់ ដែល​វា​មាន​ចលនា​កំរើក​រាល់ថ្ងៃ ដែល​ធ្វើ​ឱ្យ​យើង​ទទួល​បាន​នូវ​ផលប្រយោជន៍​តិច​ៗ ប៉ុន្តែ​ញ៉ាប់​ស្មេរ តួរ​លេខ​កើតឡើង​សឹងតែ​យើង​មើល​មិន​ទាន់​។

Close-up Of Person Hand Holding House Key In Hand


មុខរបរ​ទី​៧៖ ជា​ប្រភេទ​មុខរបរ​ក្នុង​វិស័យ​អចលនទ្រព្យ មាន​ដូច​ជា លំនៅ​ដ្ឋា​ន អាគារ​ពាណិជ្ជកម្ម រី​ស៊​ត ឬ​ក៏​កន្លែង​កំសាន្ត​ជាដើម មុខរបរ​ប្រភេទ​នេះ​វា​ជា​តម្រូវការ​ចាំបាច់ ដែល​អាច​នឹង​បាញ់​មុខព្រួញ​ទៅ​គ្រប់​មនុស្ស​ទាំងអស់ អ្នក​ដែល​មាន​លុយ​គឺ​ទិញ អ្នក​ដែល​មាន​លុយ​គឺ​ដើរ​លេង អ្នក​ដែល​ត្រូវការ​ហើយ​អត់​មាន​លុយ​គឺ​ជួល ដូចនេះ​គេ​អាច​បង្កើន​ផល​ចំណេញ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​យ៉ាង​ងាយស្រួល និង​គ្រប់ពេលវេលា​៕

អត្ថបទសរសេរ ដោយ