ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រពើ​ភ្នំ​/​ក្រពើ​ត្រី ៖ ជាប្រភេទសត្វដែលទទួលរងគ្រោះថ្នាក់ ​និងជិតផុតពូជបំផុត​នៅកម្ពុជា

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ តាម​រយៈ​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ អន្តរជាតិ ហៅ​កាត់​ថា FFI (Fauna and Flora International) ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា…

រាជធានីភ្នំពេញ៖ តាម​រយៈ​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ អន្តរជាតិ ហៅ​កាត់​ថា FFI (Fauna and Flora International) ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា អង្គការ​មាន​មោ​ទ​ភាព​ក្នុង​ការ​ចែករម្លែក​វី​ដេ​អូ​សង្ខេប ស្តី​ពី​ការងារ​របស់​អង្គការ ក្នុង​ការ​អភិរក្ស​ក្រពើ​ភ្នំ​/​ក្រពើ​ត្រី​ដែល​ជា​ប្រភេទ​ទទួល​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត ដែល​ជា​កិច្ច​សហប្រតិបត្តិការ​រវាង រាជរដ្ឋាភិបាល​កម្ពុជា សហគមន៍​មូល​ដ្ខា​ន និង អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ អន្តរជាតិ FFI (Fauna and Flora International) ។


រហូត​ដល់​ឆ្នាំ ២០០០ ក្រពើ​ភ្នំ​/​ក្រពើ​ត្រី ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្វ​ដែល​ជិត​ផុត​ពូជ​នៅ​ក្នុង​ព្រៃ​។ ក្រោម​ការ​ស្រាវជ្រាវ របស់​អង្គការ​FFI នៅ​ភ្នំក្រវាញ​ក្នុង​ប្រទេស​កម្ពុជា បាន​រក​ឃើញ​ថា​ប្រភេទ​សត្វ​ទាំងនេះ ដែល​នេះ​ជា​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​មួយ ដែល​វា​មាននៅ​ក្នុង​ចំណោម​សហគមន៍​វិទ្យាសាស្ត្រ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​។

ការ​បាត់បង់​ទីជម្រក និង​ការ​បរបាញ់ បាន​បន្សល់​ទុក​នូវ​ក្រពើ​ភ្នំ​នេះ​ត្រឹមតែ ២៥០​ក្បាល​ប៉ុណ្ណោះ ដែល​សុទ្ធសឹងតែ​ជា​ក្រពើ​ពេញវ័យ ដែល​នៅ​រស់រាន​មានជីវិត ក្នុង​ព្រៃ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​។ ប្រភេទ​សត្វ​ក្រពើ​នេះ​មាន​គ្រោះថ្នាក់​ជិត​ផុត​ពូជ ហើយ​មិន​អាច​កកើត​ឡើង​វិញ​បាន​ច្រើន​នោះ​ទេ ប្រសិនជា​មិន​មានការ​ជួយ​អភិរក្ស​ដែល​មាន​រយៈពេល​វែង​នោះ​។ យើង​មាន​បំណង​ក្នុង​ការ​បង្កបង្កើន​ចំនួន​ទ្វេ​ដង​នៃ​សត្វ​ក្រពើ​ភ្នំ​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ហើយនឹង​ត្រូវ​ធានា​ថា ក្រពើ​ទាំងនេះ​ត្រូវ​បាន​ទទួល​ការ​ការពារ​ជា​ប្រចាំ​ផង​ដែរ​។

លោក ជោ ជា​មន្ត្រី​គម្រោង​បង្កាត់​ពូជ​សត្វ​ក្រពើ​ភ្នំ នៃ​អង្គការ FFL


លោក ជោ ជា​មន្ត្រី​គម្រោង​បង្កាត់​ពូជ​សត្វ​ក្រពើ​ភ្នំ នៃ​អង្គការ FFL បានឱ្យ​ដឹង​ថា «​ការងារ​គោល​របស់ខ្ញុំ គឺ​ថែទាំ​កូន​សត្វ​ក្រពើ​ភ្នំ​ទាំងនេះ​»​។
លោក ជោ បាន​បន្ត​ថា « យើង​យកចិត្តទុកដាក់​ចំពោះ​សត្វ​ក្រពើ​ភ្នំ​ទាំងនេះ តាំងពី​ពេល​ពួក​គេ​ញាស់ រហូត​ដល់​ពួក​គេ​ត្រៀមខ្លួន​ឬ​អាច​ថា រឹង​ដៃ​រឹង​ជើង​ហើយ​នោះ​»​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា កម្មវិធី​បង្កាត់​ពូជ គឺជា​ផ្នែក​មួយ​សំខាន់ នៃ​គោលដៅ​រយៈពេល​វែង របស់​អង្គការ ក្នុង​ការ​អភិរក្ស​សត្វ​ក្រពើ​ភ្នំ​នៅ​ក្នុង​ព្រៃ​។ ការ​ញាស់​ឬ​ការ​ភ្ញាស់​ទាំងនេះ នឹង​ជួយ​ពង្រឹង​ភាព​ចម្រុះ​នៃ​ហ្សែ​ន ក្នុង​ចំណោម​ក្រពើ​ភ្នំ​នៅ​កម្ពុជា ដូច្នេះ​វា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​ភាព​ធន់​ជា​ទូទៅ​របស់​ប្រភេទ​សត្វ​នេះ​។

តាម​រយៈ​អង្គការ FFL បាន​បន្ត​ថា ដូចនេះ​នៅ​ពេល​ពួក​គេ​ត្រៀមខ្លួន​រួចរាល់​ហើយ យើង​នឹង​ជួយ​ក្រពើ​ភ្នំ​ទាំងនេះ ក្នុង​ការ​ចាប់ផ្តើម​ជីវិត​ថ្មី​របស់​ពួក​គេ​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​។ ហើយ​ក៏​ត្រូវ​ធានា​ថា​ក្រពើ​ភ្នំ​ទាំងនេះ មាន​សុវត្ថិភាព​ផង​ដែរ នៅ​ពេល​ពួក​គេ​ចាប់ផ្តើម​រស់នៅ​ក្នុង​ជំរ​ថ្មី​នោះ ដោយ​យើង​គាំទ្រ​ឱ្យ​អ្នកយាម​សហគមន៍ ជួយ​ឃ្លាំមើល​និង​ជួយ​ល្បាត​នៅ​តំបន់​សំខាន់​ៗ ដែល​យើង​បាន​ប្រលែង​នោះ​។ ដូចនេះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​ដែល​ក្រពើ​ភ្នំ​បាន​រស់នៅ​ជំរក​ថ្មី​។ មិនតែប៉ុណ្ណោះ យើង​ក៏​កំពុង​ឃ្លាំមើល​ដែល ព្រោះ​យើង​សង្កេត​ឃើញ​ថា​សត្វ​ទាំងនេះ​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ដោយសារ​ការ​ប្រ​ម៉ា​ញ់ និង​ការ​គំរាមកំហែង​ផ្សេង​ទៀត​។

លោក ស៊ី​ម ខ្មៅ ជា​អ្នកយាម​ក្នុង​សហគមន៍

លោក ស៊ី​ម ខ្មៅ ជា​អ្នកយាម​ក្នុង​សហគមន៍ បាន​និយាយ​ថា «​អំពី​ក្រពើ​ភ្នំ​នេះ វា​មានការ​ផុត​ពូជ​នៅ​សល់​តិច​តូច ម្ល៉ោះហើយ​ត្រូវ​មានការ​ការពារ​និង​អភិរក្ស​ឱ្យ​បាន​ត​កូន​បន្ត​ទៀត អ្នកស្រុក​ភួ​មិ​នេះ​ពេញចិត្ត​ណាស់​ដែល​មាន​ក្រពើ​ភ្នំ​នេះ​នៅ ហើយ​ពួក​គាត់​មិន​មានការ​ភ័យ​ខ្លាច​នោះ​ទេ ព្រោះ​អី​ពូក​គាត់​បាន​យល់​អំពី​ក្រពើ​នេះ តាំងពី​ក្រពើ​ភ្នំ​គាត់​រស់នៅ​តាំងពី​ដូនតា ដូចនេះ​គាត់​យល់​ថា​ក្រពើ​នេះ​គឺ​បាន​អង្គការ FFI គាត់​ជួយ​អភិរក្ស​បន្ថែម​ទៀត​ចឹ​ង ដើម្បី​ឱ្យ​ក្រពើ​ភ្នំ​បាន​គង់វង្ស​តទៅ​ទៀត គឺ​អ្នកស្រុក​ភូមិ​សប្បាយចិត្ត​ណាស់​»​។

អង្គការ​បាន​បន្ថែម​ថា ការ​ចូលរួម​ជាមួយ​មនុស្ស​ជំនាន់​ក្រោយ គឺជា​ផ្នែក​មួយ​សំខាន់ នៃ​ការងារ​របស់អង្គការ ជាមួយ​សហគមន៍​។ រហូត​មក​ដល់​ពេល​នេះ​អង្គការ បាន​រក​ឃើញ​សត្វ​ក្រពើ​ភ្នំ​ជាង​មួយ​រយ​ក្បាល​ហើយ ហើយ​ក្រពើ​មួយ​ក្បាល​នេះ គឺជា​ប្រភេទ​ចុង​ក្រោយបង្អស់​ដែល​អង្គការ​បាន​ដោះ​លែង​។ ដោយ​មាន​សត្វ​ក្រពើ​ភ្នំ​តិចតួច​នៅ​សេសសល់​ក្នុង​ព្រៃ មនុស្ស​ម្នាក់​ៗ​ពិតជា​សំខាន់​ណាស់ សម្រាប់​ការ​រស់រាន​នៃ​សត្វ​ក្រពើ​នេះ​។ ដោយ​មានការ​គាំទ្រ​ពី​អ្នក​គ្រប់​គ្នា អង្គការ​នឹង​បន្តការងារ​ទាំងនេះ ដើម្បី​នាំ​យក​ប្រភេទ​សត្វ​ដែល​មាន​មន្ត​ស្នេហ៍​បំផុត​របស់​ប្រទេស​កម្ពុជា ចេញពី​គែម​មួយ ក្នុង​ការ​ជួយ​អភិរក្ស​ទេសភាព​ព្រៃឈើ ដែល​ជាទី​ជម្រក​ជីវចម្រុះ​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​៕

អត្ថបទសរសេរ ដោយ