ដំបូងយល់ព្រមជួលជុលសង តែឮជាងថា អស់ ៤ ទៅ ៥ពាន់ដុល្លារ រត់បាត់
- ភ្នំពេញ
ភ្នំពេញ៖ បុរសម្នាក់ បានបើកបរម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉ក ជួលដឹកអីវ៉ាន់ ១គ្រឿង ក្នុងល្បឿនលឿន ដោយពុំដឹងជាប្រញ៉ាប់ទៅណានោះទេ ហើយគ្មានការប្រុងប្រយ័ត្ន ក៏វាក់ជាមួយរថយន្ត១គ្រឿង ហើយគេចចេញ…
ភ្នំពេញ៖ បុរសម្នាក់ បានបើកបរម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉ក ជួលដឹកអីវ៉ាន់ ១គ្រឿង ក្នុងល្បឿនលឿន ដោយពុំដឹងជាប្រញ៉ាប់ទៅណានោះទេ ហើយគ្មានការប្រុងប្រយ័ត្ន ក៏វាក់ជាមួយរថយន្ត១គ្រឿង ហើយគេចចេញ…
ភ្នំពេញ៖ បុរសម្នាក់ បានបើកបរម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉ក ជួលដឹកអីវ៉ាន់ ១គ្រឿង ក្នុងល្បឿនលឿន ដោយពុំដឹងជាប្រញ៉ាប់ទៅណានោះទេ ហើយគ្មានការប្រុងប្រយ័ត្ន ក៏វាក់ជាមួយរថយន្ត១គ្រឿង ហើយគេចចេញ ជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Land Cruiser GXR V-6 មួយគ្រឿង ពេញទំហឹង បណ្ដាលឲ្យផុងគូទ និងបែកស្តុប ក្រោយ និងកំពិតទ្វារយ៉ាងដំណំ។
ឧប្បត្តិហេតុនេះ បានកើតឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៦ ខៃមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កជួលដឹកអីវ៉ាន់នោះ ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ អត់ស្លាកលេខ។ ចំណែកឯបុរស ដែលជាអ្នកបើកបរ មិនត្រូវបានស្គាល់ឈ្មោះទេ និងបានរត់គេចខ្លួនបាត់ ក្រោយពីជាងវាយតម្លៃការជួសជុលឃើញថា អស់ច្រើនពេក។
រីឯរថយន្តស៊េរីទំនើប ១គ្រឿងខាងលើ ម៉ាក Land Cruiser GXR V-6 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BB-7273 ។
ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសនោះ បានបើកបរម៉ូតូសណ្ដោងរ៉ឺម៉កធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ដោយពុំដឹងជាប្រញ៉ាប់ទៅណានោះទេ ហើយគ្មានការប្រុងប្រយ័ត្នបន្តិចសោះ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែវាក់ជាមួយរថយន្ត ១គ្រឿងផ្សេងទៀត ហើយខំគេចចេញពីរថយន្តនោះ ក៏ជ្រុលទៅបុករថយន្តម៉ាក Land Cruiser GXR V-6 ខាងលើ ដែលចតស្ងៀម នៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតតែម្ដង។
ប្រភពដដែល បានបន្តថា ក្រោយពេលកើតហេតុភាគីទាំង ២ និយាយសម្រួលគ្នា មិនត្រូវសោះ។ បន្ទាប់មកត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទី៣ ចុះទៅធ្វើការវាស់វែង និងនាំយកទៅកាន់ប៉ុស្តិ៍ ដើម្បីដោះស្រាយគ្នាបន្ត និងបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។
លុះពេលទៅដល់ប៉ុស្តិ៍ ក្រោយពីមានការសម្របសម្រួលគ្នា បុរសអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កបានយល់ព្រមជួសជុលរថយន្តសងឲ្យដូចដើមវិញ។ ចំណែកឯម្ចាស់រថយន្ត ក៏បានយល់ព្រមដែរ។ តែស្នើសុំឲ្យនគរបាល ជួយធ្វើកិច្ចសន្យា ឲ្យបានត្រឹមត្រូវ និងហៅជាងមកវាយតម្លៃពីទំហំទឹកប្រាក់ ក្នុងការជួសជុលអស់ប៉ុន្មានសិន។
ប្រភពមួយនេះ បានបញ្ជាក់ថា ក្រោយជាងប្រាប់ថា តម្លៃជួសជុលអស់ច្រើន ខ្ទង់ ៤ ទៅ ៥ ពាន់ដុល្លារឯណោះ ហើយការដោះស្រាយគ្នា រហូតដល់យប់ ខណៈនោះ ឆ្លៀតពេលដែលម្ចាស់រថយន្តរងគ្រោះ រួមជាមួយសមត្ថកិច្ចនគរបាលរវល់ភ្លេចខ្លួន ស្រាប់តែបុរសអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កនោះ បានរត់គេចខ្លួនបាត់ មិនទទួលខុសត្រូវនូវអ្វីដែលខ្លួនបង្កនោះឡើយ។ នេះទំនងឮថា ការជួសជុលអស់ច្រើនពេក។
នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានប្រាប់ថា ក្រោយពេលម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉ករត់គេចខ្លួនបាត់ ព្រោះតែអត់លុយសងនោះ ម្ចាស់រថយន្ត ក៏សម្រេចឈប់ប្ដឹង និងបានសុំយករថយន្តត្រឡប់ទៅជួសជុលឡើងវិញ ដោយខ្លួនឯង៕ ដោយ៖ យន់ ស៊ីថា
ចែករំលែកព័តមាននេះ