លោកផែង វណ្ណៈ ទម្លាយសាវតារខ្មាន់កាំភ្លើងដែលបា.ញ់សម្លា.ប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល
រាជធានីភ្នំពេញ ៖ នាម៉ោង៧និង២៦នាទីព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១នេះ ហ្វេសប៊ុកផេករបស់លោក ផែង វណ្ណៈ បានទម្លាយពី…
រាជធានីភ្នំពេញ ៖ នាម៉ោង៧និង២៦នាទីព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១នេះ ហ្វេសប៊ុកផេករបស់លោក ផែង វណ្ណៈ បានទម្លាយពី…
រាជធានីភ្នំពេញ ៖ នាម៉ោង៧និង២៦នាទីព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១នេះ ហ្វេសប៊ុកផេករបស់លោក ផែង វណ្ណៈ បានទម្លាយពី សាវតារខ្លះៗរបស់ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ឈ្មោះ អ៊ា ណារ៉េន ហៅ រិន ផាន់ អាយុ៣៨ឆ្នាំ អតីតកងទាហានកម្ម៉ង់ដូ ស្នាក់នៅផ្ទះលេខ ៥៨ អ៊ឺ១ ផ្លូវ ១១០ ភូមិ ១៦ សង្កាត់ផ្សារកណ្ដាល ១ ខណ្ឌ ដូនពេញ ។
នៅដើមឆ្នាំ ២០០៣ ឈ្មោះ អ៊ា ណារ៉េន និងបក្សពួក ធ្លាប់ធ្វើសកម្មភាពប្លន់បាញ់សម្លាប់ លោក ឱម រដ្ឋសាឌី ប្លន់យកទូរស័ព្ទដៃ ណូគា ៩២០០ នៅចំណុចជិតផ្សារកាប់គោ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្រោយធ្វើសកម្មភាពប្លន់បាញ់សម្លាប់លោក ឱម រដ្ឋសាឌី កម្លាំងជំនាញ ការិយាល័យប្រឆាំងភេរវកម្ម នៃស្នងការដ្ឋាននគរបាលរាជធានី បានស្រាវជ្រាវចាប់ឃាត់ខ្លួន អ៊ា ណារ៉េន និង បក្សពួក ឈ្មោះផាត បញ្ជូនទៅតុលាការរាជធានីភ្នំពេញ ។ តុលាការរាជធានីបានផ្ដន្ទាទោសដាក់ពន្ធនាគារ ។
នៅឆ្នាំ ២០១៨ ឈ្មោះ អ៊ា ណារ៉េន បានចេញពីពន្ធនាគារ ។
នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២០ ឈ្មោះ អ៊ា ណារ៉េន បានបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅមុខ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
ប្រភពមួយបានបញ្ជាក់ថា មូលហេតុដែល អ៊ា ណារ៉េន បាញ់សម្លាប់ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ព្រោះតែពេលមានគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះ បានជេរប្រមាថដោយពាក្យអសុរោះជាច្រើនទៅលើ អ្នកបើកបរ រថយន្ដ Rx300 ដែលធ្វើឲ្យ អ៊ា ណារ៉េន ខឹងក៏បាញ់សម្លាប់តែម្ដង ។ (ករណីអ្នកលេង ប៉ះអ្នកមែន ហើយអ្នកមែនជាមុខសញ្ញាចាស់ថែមទៀត) ។
យ៉ាងណា បញ្ជាការដ្ឋានទ័ពពិសេស (អតីតកងពលតូចទ័ពពិសេសឆត្រយោង៩១១) នៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានចេញលិខិតបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានបានចុះផ្សាយថា យោធិនក្នុងបញ្ជាការដ្ឋានទ័ពពិសេស ជាឃាតករបាញ់សម្លាប់មន្ត្រីនគរបាល នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ពុំមែនជាយោធិននៅក្នុងបញ្ជាការដ្ឋានទ័ពពិសេសនោះទេ៕
ចែករំលែកព័តមាននេះ