ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិននៅតែ​​១ម៉ោង ឮសំឡេងកូនស្រីស្រែក លុះ​អ្នកជិតរត់មកមើល ម្នាក់ៗ​​ស្លុតចិត្ត​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មាន​ករណី​​អ្នកភូមិប្រទះឃើញ​​នារី​ម្នាក់​ត្រូវជនដៃដល់​ចាក់ បណ្តាល​ឱ្យ​​​​បាត់បង់ជីវិត​​ក្នុងថ្លុកឈាមក្នុង​បន្ទប់​ជួល​មួយ​កន្លែង បាន​បង្ក​​​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ហើយ​ពាក់ព័ន្ធនឹងករណីនេះដែរ​ គេមិនទាន់ដឹងថាផ្តើមចេញពីមូលហេតុអ្វីនៅឡើយទេ ខណៈសមត្ថកិច្ច​កំពុងស៊ើបអង្កេត​ និង​តាមវែកមុខរកជនដៃដល់…

ខេត្ត​កណ្តាល ​៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មាន​ករណី​​អ្នកភូមិប្រទះឃើញ​​នារី​ម្នាក់​ត្រូវជនដៃដល់​ចាក់ បណ្តាល​ឱ្យ​​​​បាត់បង់ជីវិត​​ក្នុងថ្លុកឈាមក្នុង​បន្ទប់​ជួល​មួយ​កន្លែង បាន​បង្ក​​​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ហើយ​ពាក់ព័ន្ធនឹងករណីនេះដែរ​ គេមិនទាន់ដឹងថាផ្តើមចេញពីមូលហេតុអ្វីនៅឡើយទេ ខណៈសមត្ថកិច្ច​កំពុងស៊ើបអង្កេត​ និង​តាមវែកមុខរកជនដៃដល់ ។​

​ហេតុការណ៍​ខាងលើនេះ​បានបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កើតឡើង​​កាលពី​​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ នៅចំណុច​ក្នុង​បន្ទប់​ជួល​លេខ​​មួយកន្លែង ​ស្ថិត​ក្នុង​​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ ផេង បញ្ញា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ​ជា​សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​កន្លែង​កើតហេតុ​។ ចំណែកជនដៃដល់មិនស្គាល់​អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។

តាម​ប្រភពពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​នារី​រង​គ្រោះ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​ក្រុម​គ្រួសារ​មាន​គ្នា​​ចំនួន​៥​នាក់ មាន​ឪពុក ម្តាយ និង​ប្អូន​ពី​នាក់​ទៀត ។ លុះដល់​ម៉ោង​៦​ព្រឹក​ថ្ងៃកើតហេតុ​ ឪពុក​ម្តាយ បាន​នាំ​គ្នា​ចេញ​ទៅ​ធ្វើការ​រោងចក្រ និង​ប្អូនប្រុស​ចេញ​ទៅ​រៀន ។

​តាម​ប្រភព​ខាងលើ​បាន​បន្ត​ថា ​លុះនៅ​វេលា​​ម៉ោង​៧​ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​​អ្នក​ជិតខាង​ដែល​នៅ​ជិត​នោះ​បាន​ឮ​សំឡេងនារីរងគ្រោះ​ស្រែក ក៏​នាំ​គ្នារត់​​ទៅ​មើលឃើញ​​នារី​​រង​គ្រោះ​ដេកដួល​​ក្នុង​ថ្លុកឈាម ​និង​មាន​ឃើញ​ស្នាម​ចាក់​ជា​ច្រើន​កាំបិត ​បន្ទាប់មក​ក៏​នាំ​គ្នា​យក​​នារី​​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ​ប៉ុន្តែ​ជា​អកុសល​​នារី​​រង​គ្រោះ​បាត់បាត់​បង់ជីវិត​ទៅ​ហើយ ។

ពាក់ព័ន្ធនឹងករណី​ខាងលើនេះ សមត្ថកិច្ច​ជំនាញ​កំពុង​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុក​ដាក់ ដើម្បីតាមវែកមុខជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ