ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នរណា​ទៅ​​ដៃដល់​អ្វី​ម៉្លេះ? ផ្តាច់ជីវិត​ស្ត្រី​ម្នាក់​ក្នុង​ថ្លុកឈាម​នៅ​ចំការ​ស្វាយ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ស៊ី​ឈ្នូ​ល​ចាំចម្ការ​ស្វាយ​ឲ្យ​គេ​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អា​ធ​ម ដោយ​សង្ស័យ​ជា​អំពើ​ផ្តាច់ជីវិត ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នា​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២១ នៅ​ចំណុច​អូ​ចោត…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ស៊ី​ឈ្នូ​ល​ចាំចម្ការ​ស្វាយ​ឲ្យ​គេ​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អា​ធ​ម ដោយ​សង្ស័យ​ជា​អំពើ​ផ្តាច់ជីវិត ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នា​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២១ នៅ​ចំណុច​អូ​ចោត ស្ថិត​ក្នុងភូមិ​ដូង ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹង​ថា សព​ស្ត្រី​រង​គ្រោះ​ខាងលើ​មានឈ្មោះ ជឹ​ម ផា អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ និង​ប្តី​ឈ្មោះ ពុធ ផា​ន អាយុ​៦៨​ឆ្នាំ បច្ចុប្បន្ន​ជា​អ្នក​ចាំចំការ​ស្វាយ​ឱ្យឈ្មោះ​ឡេ​ង ចាន់​ថា​នី (​រស់នៅ​ភ្នំពេញ​) ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​ជា​ប្តី​បាន​ចេញពី​ចំការ​ទៅ​ធ្វើ​ទ្វាររបង​ផ្ទះ​ឱ្យ​កូន​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ក្រាំង​ដឺ​វ៉ា​យ ស្រុក​ភ្នំស្រួច លុះដល់​វេលា​ម៉ោងជាង​៥​ល្ងាច ក៏​បាន​វិល​មក​ចំការ​វិញ តែ​មិនឃើញ​ប្រពន្ធ​នៅ​រោង​ចាំចំការ​នោះ​ទេ ក៏​ត្រឡប់​មក​រក​នៅផ្ទះ​បងប្អូន​ក្នុងភូមិ​ក៏​មិនឃើញ​ទៀត ទើប​បុរស​ជា​ប្តី​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ តែ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក រូប​គាត់ (​ប្តី​) ក៏​ត្រឡប់​មក​រកប្រពន្ធ​នៅ​ចំការ​វិញ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សព​ប្រពន្ធ​ដេក​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុកឈាម​ខាងជើង​រោង​ចាំចំការ​ចម្ងាយ​២០​ម៉ែត្រ រួច​គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ជំនាញ​ឱ្យ​ចុះ​មក​ពិនិត្យ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​កម្លាំង​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រួច បាន​ដាក់​ការ​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​ត្រូវ​ជនសង្ស័យ​យក​វត្ថុ​រឹង​វាយ​ក្បាល និង​អារ​.​ក​ទៀត​ផង​។ ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​រួច ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ចំនួន​១​គ្រឿង​ម៉ាក​ViVo រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​កូនកាំបិត​ចិតបន្លែ​មុខ​ពីរ​ចំនួន​១, កាបូបស្ពាយ​១ មាន​ប្រាក់​រៀល​ចំនួន​៣៦០០០​រៀល និង​ខ្សែ​.​ក​មាស​មួយ​ខ្សែ​។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​ជន​ដៃដល់​ហើយ ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ចំណែក​សព​ស្ត្រី​រង​គ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ