ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ឈើ​​ទាល​តាំង​ពីសម័យ​​បារាំង​បាន​​ឆ្លាក់​ពាក្យ«អរគុណ​សន្តិ​ភាព​»

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហុ​៊​ន សែន បាន​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សុខ​សន្តិភាព​ទាំងស្រុង ចាប់ពី​ឆ្នាំ​១៩៩៨​មក ។ ជាមួយ​នេះ ពាក្យ​«​អរគុណ​សន្តិភាព​»​ដ៏​មាន​ប្រជា​ប្រិយភាព…

ខេត្តកំពង់ចាម ៖ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហុ​៊​ន សែន បាន​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សុខ​សន្តិភាព​ទាំងស្រុង ចាប់ពី​ឆ្នាំ​១៩៩៨​មក ។ ជាមួយ​នេះ ពាក្យ​«​អរគុណ​សន្តិភាព​»​ដ៏​មាន​ប្រជា​ប្រិយភាព ក៏​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ខេត្ត​ចារឹក​ជាប់​នឹង​ដើមឈើ​ទាល​មួយ​ដើម​ធំ មាន​ទំហំ​ពីរ​ឱប​មនុស្ស​ចាស់ ដែល​ដើមឈើ​ទាល​នេះ​បន្សល់​ទុក​តាំងពី​សម័យ​បារាំង​មក នៅ​ផ្លូវ​ជាប់​នឹង​សាលា​ខេត្ត ។

បច្ចុប្បន្ន ដើមឈើ​ទាល​នេះ​ងាប់​ហើយ​ក៏​បាន​កាត់​ចុង​ចេញ និង​ចារឹក​អក្សរ​«​អរគុណ​សន្តិភាព​» និង​មាន​ទាំង​ការ​រៀបចំ​កាត់​ខ្សែបូ​បើក​បង្ហាញ​ឱ្យ​សាធារណជន​បានឃើញ​គ្រប់​ៗ​គ្នា កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ដោយ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​យ៉ាងច្រើន​កុះករ ។

លោក ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម ថ្លែង​ថា ផ្លូវថ្នល់​នៅ​ជុំវិញ​សាលាខេត្ត​មាន​ដើមឈើ​តូច​ធំ​ជា​ច្រើន​ត្រូវ​បាន​ដាំ​ដើម្បី​បង្កើត​ជា​ម្លប់ ។ ជាមួយ​នេះ មាន​ដើមឈើ​ទាល​មួយ​ដើម​ធំ​ជាងគេ​គឺ​មាន​ទំហំ​ពីរ​ឱប​មនុស្ស​ចាស់​ហើយ​ត្រូវ​បាន​ចាស់ទុំ​តំណាល​ប្រាប់​ថា បាន​ដាំ​ស្រប​ពេល​ដែល​មានការ​កសាង​អគារ​រដ្ឋបាល​សាលាខេត្ត ក្នុង​អំឡុង​សម័យ​អាណានិគមនិយម​បារាំង ។

លោក ប្រាក់ ណូ​ម៉ា បន្ត​ទៀត​ថា ដោយសារ​តែ​ដើមឈើ​នេះ​ចាស់ គួប​ផ្សំ​នឹង​កត្តា​ធម្ម
ជាតិ មក​ដល់​សព្វថ្ងៃ​ដើមឈើ​ទាល​នេះ​បានងាប់ ហើយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ទៅ​ពិនិត្យនិង​ជួល​ក្រុម​កម្មករ​ឲ្យ​កាត់​ផ្នែក​ខាងលើ​ចេញ​ទុក​មួយ​កំណាត់​ខាងក្រោម ។ ជាមួយ​នេះ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​ឯកឧត្តម អ៊ុ​នចាន់​ដា អភិបាលខេត្ត បាន​ឲ្យ​ជាងចម្លាក់​នៅ​ខេត្តពោធិ៍សាត់ មក​ឆ្លាក់​អក្សរ​«​អរគុណ​សន្តិភាព​» នៅ​ដើមឈើ​ទាល​នេះ ដោយ​ប្រើ​រយៈពេល​ជិត​១​ខែ​ទើប​រួចរាល់ ។

ដោយឡែក មាន​ដើមឈើ​ប្រណីត​ជា​ច្រើន​ដើម​ត្រូវ​បាន​ដាក់​ដាំ​ថ្មី នៅ​ជុំវិញ​បរិវេណ​សា
លា​ខេត្ត ក្រោម​ការ​ថែទាំ​របស់​ខណ្ឌ​រដ្ឋបាលព្រៃឈើ ៕

អត្ថបទសរសេរ ដោយ