ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ភាព​សុំានៃជីវិត​» ៖ តើ​យើង​គួរ​ទទួលស្គាល់​ជីវិត​បច្ចុប្បន្ន ឬ​ជីវិត​អតីតកាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ពិត​ទៅ​ភាព​សុំាំនៃ​ជីវិត ​គឺ​មាន​សារៈសំខាន់​ណាស់សម្រាប់​ជីវិត​របស់​យើង​ម្នាក់​ៗ ដែល​បាន​ឆ្លងកាត់​ជីវិត​មក​មាន​ច្រើន​រសជាតិ​មែនទែន ​តាំងពី​តូច​ដល់​ធំ​។ លោកស្រី តាំង ហ្គេ​ច​លៀង អគ្គ​នាយិកា…

រាជធានី​ភ្នំពេញ ៖ ការ​ពិត​ទៅ​ភាព​សុំាំនៃ​ជីវិត ​គឺ​មាន​សារៈសំខាន់​ណាស់សម្រាប់​ជីវិត​របស់​យើង​ម្នាក់​ៗ ដែល​បាន​ឆ្លងកាត់​ជីវិត​មក​មាន​ច្រើន​រសជាតិ​មែនទែន ​តាំងពី​តូច​ដល់​ធំ​។

លោកស្រី តាំង ហ្គេ​ច​លៀង អគ្គ​នាយិកា ក្រុមហ៊ុន H&L គ្រុប បាន​បន្ត​ថា «​ដូចនេះ​យើង​ម្នាក់​ៗ គួរ​បណ្តុះ​ភាព​សុំា​ឱ្យ​ខ្លាំង​នៅ​ក្នុង​ជីវិត នោះ​ជីវិត​នឹង​ចាក​ផុត​ពី​ទុក្ខ​កាន់តែ​ឆាប់ ត្រូវ​ប្រាប់​ខ្លួនឯង​ថា « មិន​អី​ទេ !» រឿង​ដែល​យើ​ង​ជួប​នេះមាន​មនុស្ស​ជា​ច្រើ​ន​គេ​បាន​ឆ្លង​ផុត​ហើ​យ បន្តិចទៀត​លេង​អី​ហើយ តិច​ទៀត​សុំា​ហើ​យ »​។

លោកស្រី​បាន​ចែក​រំ​លែង​ឃ្លា​ទាំងនេះ​ថា ៖
មិន​ថា មានរឿង​អី​កើត​ឡេី​ង​!
មិន​ថា មានការ​ឈឺចាប់​ខ្លាំង​ប៉ុណា​!
មិន​ថា អ្នក​កំពុង​ស្ថិត​នៅ​កន្លែង​ណា​!
មិន​ថា អ្នក​បន្ទោស​ខ្លួនឯង​យ៉ាងណា​!
មិន​ថា អ្នក​រង​ការ​ប្រមាថ​ច្រើ​ន​ប៉ុណា​!
មិន​ថា អ្នក​កំពុង​វល់​ៗ​ក្នុង​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​បញ្ហា​។
*បើអ្នក​សុំា​នឹង​ភាព​ឈឺចាប់ នោះ​អ្នក​នឹង​លែង​ឈឺចាប់​ទៀត​ហើ​យ !
*​ស្អែក​នឹង​ជា​ថ្ងៃ​ល្អ បើ​អ្នក​សុំា​នឹង​ជីវិត​ដ៏​ឈឺចាប់​នៅ​ក្នុងថ្ងៃនេះ ។

លោកស្រី​បាន​បន្ត​ដូចនេះ​ថា «​សូម​អោយ​អ្នកដឹង​ថា រាល់​ការ​ឈឺចាប់ រាល់​ទឹកភ្នែក​ដែល​អ្នក​បាន​ស្រក់ រាល់​រឿង​អាក្រក់​ៗ ដែល​បាន​កើត​ឡើ​ង​ក្នុង​ជីវិត​អ្នក វា​គឺជា​រឿង​ដែល​បាន កើត​លើ​ជីវិត​មនុស្ស​ជា​ច្រើន​ក្នុង​វ័យ​របស់​អ្នក​ដូច​គ្នា វា​តែងតែ​កើ​ត​ឡើង ក្នុង​សង្គម​របស់​អ្នក ក្នុង​ពិភពលោក​យើ​ង​នេះ វា​មិនមែន​ជា​ការ​សំងាត់​នោះ​ទេ វា​មិនមែន​ជា​រឿង​កំសត់​ដែល​អ្នក​ជួយ​តែ​ម្នាក់ឯង​ទេ វា​ក៏​មិនមែន​ជា​កំហុស​របស់​អ្នក​ណា​ម្នាក់​ដែរ តែ​វា​គ្រាន់តែ​ជា​ប្រវត្តិ​ជីវិត ក្នុង​សៀវភៅ​ជីវិត​របស់​អ្នក​តែ​ប៉ុ​ណោះ »​។

វ័យ​ណា​ត្រូវ​ជួប​រឿង​អី វ័យ​ណា​ត្រូវ​ប្រ​ឈរ​មុខ​ទៅ​នឹង​បញ្ហា​អី អ្នក​ណា​ក៏​ជួយ អ្នក​ណា​ក៏​មានរឿង​ស្រ​ដៀង​គ្នា គ្រាន់តែ​វា​ធ្ងន់​រឺ​ក៏​ស្រាល​ជាង​គ្នា​តែ​បន្តិច​ប៉ុ​ណោះ រឿង​ជីវិត​មាន​ដូច​ៗ​គ្នា សប្បាយ​ក៏​សើ​ច កើ​ត​ទុក្ខ​ក៏​យំ ព្រាត់ប្រាស់ ក៏​ពិបាកចិត្ត បាត់បង់​ក៏​ស្តាយ ដល់​ចុង​ក្រោយ​គឺ​…​នៅ​តែ​ទទួលយក​វា មាន​អ្នកខ្លះ ប្រើពេល​យ៉ាង​យូរ​ទើប​ទទួលយក​បាន មាន​អ្នកខ្លះ​ទៀត​ក៏​ឆាប់​ទទួលយក​បាន វា​អាស្រ័យ​ថា​តើ​អ្នក​ណា​ឆាប់​សុំា នឹង​វា​ជាង ។

លោកស្រី​លើ​ឧទាហរណ៍​ដូចនេះ​ថា នៅ​ពេល​ដែល​ពី​ក្មេង​មក​យើង​ធ្លាប់តែ​ស្រនុក ធ្លាប់​ទទួល​បាន​ក្តី​ស្រឡាញ់​ពី​ឪពុក​ម្តាយ ស្រាប់តែ​ភ្លាម​ៗ យើង​ទៅ​ជា​ក្មេង​ជំទង់​ម្នាក់ យើង​រមែងតែ​លឺ​ពាក្យ​មួយ​ដែល​ឪពុក​ម្តាយ​យើង​និយាយ​ស្តីឱ្យ ឬ​ស្តីបន្ទោស ចឹ​ង​យើង​នឹង​គិត​ថា​ម៉ាក់​មិន​ដូច​មុន​ទេ អ្នក​នឹង​គិត​ថា​ហេតុ​អ្វី​ៗ​សុទ្ធតែ​ជា​កំហុស ហើយ​បែរជា​យើង​មើលឃើញ​ថា​ចុះ​អា​ភាព​សប្បាយ​របស់​យើង​ទៅ​ណា​ហេតុ​អ្វី​បានជា​ងាក​ទៅ​ណា​សុទ្ធតែ​មាន​បញ្ហា​ចឹ​ង រៀន​ក៏​ពិបាក​ជាង​មុន ម៉ាក់​ក៏​មិនសូវ​ស្រឡាញ់​ដូច​មុន ហើយ​មិន​មាន​អ្នក​យល់ចិត្ត​យើង​សោះ តាម​ការ​ពិត​នេះ​គឺជា​ភាព​សុំា​របស់​យើង​នោះ​ទេ គឺ​មិន​ទទួលស្គាល់​ថា​យើង​គឺជា​យើង​ក្នុង​ថ្ងៃ​នឹង​។

ដូច​ជា​យើង​នៅ​មុន​ពេល​រៀប​ការ​និង​ក្រោយ​ពេល​រៀប​ការ​អ៉ី​ចឹ​ង មុន​ពេល​រៀប​ការ​យើង​មាន​អារម្មណ៍​ថា​ខ្លួន​មួយ យើង​ធ្វើ​អ្វីមួយ​ក៏​គ្មាន​អ្នក​ណា​មក​គ្រប់គ្រង ឬ​ហាមឃាត់​អ្វី​ដែរ រីឯ​យើង​ក៏​មិន​មានការ​ទទួលខុសត្រូវ ហើយ​យើង​ក៏​មិន​ចាំបាច់​មាន​នរណា​ម្នាក់​មក​ស្តីបន្ទោស​ឱ្យ​យើង​ដែរ​។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​រៀប​ការ​ហើយ អ្វី​ៗ​ប្តូរផ្លាស់​អស់រលីង មាន​អ្នក​ខ្លះទៅ​ក៏​ផ្លាស់​ទៅ​ជា​ល្អ ហើយ​មាន​អ្នកខ្លះ​ទៀត​ទៅ នៅ​ជាស​ង្សា​គឺ​ល្អ​ណាស់ ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​យើង​ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ហើយ មាន​អារម្មណ៍​មួយ​ថា បង​មិន​ដូច​ពី​មុន​ទេ​។

បន្ទាប់​មក​នៅ​ពេល​ដែល​ពួក​គេ​មានកូន អ្នកខ្លះ​ហាក់បីដូចជា​ចាប់ផ្តើម​មាន​សម្ពាធ ហើយ​កាន់តែ​ពិបាក​ជាង​មុន​ទៀត នៅ​ពេល​ដែល​កូន​គេ​ចាប់ផ្តើម​ធំ ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា ហត់​មែនទែន ចាប់ផ្តើម​មាន​សម្ពាធ​ពី​ការងារ​ផង ចាប់ផ្តើម​មាន​សម្ពាធ​ក្នុង​ការ​ទទួលខុសត្រូវ​ទៅ​លើ​មនុស្ស​ច្រើន​ជាង​មុន​ទៀត ចាប់ផ្តើម​មាន​បំណុល ចាប់ផ្តើម​មានទ្រព្យ ចាប់ផ្តើម​មានការ​ចំណាយ មាន​ចំណូល ។​ល​។ ដោយ​ជួប​នូវ​អ្វី​ដែល​ខុស​ប្លែក កាលពី​មិន​ទាន់​មាន​អស់​នឹង អ្នកខ្លះ​មាន​អារម្មណ៍​ថា​ជីវិត​គាត់​មានការ​ប្រែរ​ប្រួល​លឿន​ម្ល៉េះ អ្នកខ្លះ​ក៏​គិត​ថា​មិន​ចង់បាន​បែប​នេះ​ទេ ចង់​ត្រឡប់​ទៅ​រក​អតីត​កាលដែល​មាន​ឪពុក​ម្តាយ មានជីវិត​រស់នៅ​ស្រួល​ៗ​។​ល​។

តាម​ពិត​ទៅ អ្នក​ណា​ក៏​មិន​ចង់បាន​បែប​នឹង​ដែរ គ្រប់​គ្នា​សុទ្ធតែ​ចង់បាន​គ្រួសារ​ល្អ​ឬ​ជីវិត​រស់​ស្រួល ចង់បាន​កន្លែង​ដែល​ល្អ​ៗ ចំណែកឯ​ឪពុក​ម្តាយ​វិញ ពី​មុន​ធ្លាប់តែ​កូន​ៗ​គោរព​ស្រឡាញ់ នៅផ្ទះ​ជាមួយ​គ្នា​ឃើញ​មុខ​គ្នា​រាល់ថ្ងៃ ស្រាប់តែ​កូន​ចាប់ផ្តើម​មានគ្រួសារ​ភ្លា​ក៏​ត្រូវ​ទៅ​នៅ​ជាមួយ​ប្តី​ប្រពន្ធ ហើយ​ក៏​ចាប់​ផ្តើ​ុ​ម​គិត​ថា កូន​ម្នាក់​នោះ​ទៅ​ណា​បាត់​ហើយ​។

លោកស្រី​បន្ថែម​ថា «​អ៉ី​ចឹ​ង​រាល់​ការ​លំបាក​របស់​យើង​ម្នាក់​នឹង ខ្ញុំ​ចង់ឱ្យ​បងប្អូន​ទទួលយក​ការ​ពិត ជីវិត​ពិត​ដែល​ជួប​ក្នុង​ថ្ងៃ​នឹង នៅ​ពេល​ដែល​ពួក​យើង​តាំងចិត្ត​ថា​ជីវិត​យើង​គឺ​អា​មួយ​នឹង​ហើយ អ៉ី​ចឹ​ង​យើង​កុំ​យក​ជីវិត​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​ទៅ​ប្រៀបធៀប​កាលពីមុន នូវ​អ្វី​ដែល​ល្អ​ឬ​អាក្រក់ ឬ​ក៏​យក​ជីវិត​របស់​យើង​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ​ឱ្យ​សោះ គឺ​ត្រូវ​ទទួលយក​ខ្លួនឯង ដែល​ជា​ខ្លួនឯង​នៅ​ថ្ងៃ​នឹង​។

ឧទាហរណ៍ យើង​មានកូន​ម្នាក់​បាន​រៀប​អាពាហ៍ពិពាហ៍ អ៉ី​ចឹ​ង​មាន​ន័យ​ថា គាត់​ធំ​ហើយ​ដូចនេះ​ដោះ​លែង​គាត់​ទៅ ភារៈកិច្ច​ជា​ឪពុក​ម្តាយចិញ្ចឹម​កូន​ត្រឹម​ថ្ងៃ​នឹង ឥឡូវ​គេ​ធំ​ហើយ​គេ​គួ​តែ​មានផ្ទះ​របស់​គេ គេ​មានគ្រួសារ​របស់​គេ ដូចនេះ​យើង​ចប់​ការ​ព្វ​កិច្ច​របស់​យើង​ហើយ ទុក​ឱ្យ​គ្រួសារ​គេ​ជា​ដោះស្រាយ​រឿង​គ្រួសារ​គេ​»៕

អត្ថបទសរសេរ ដោយ