ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺផ្លូវចិត្តស្មុគស្មាញមួយដែលមានផ្នែកផ្លាស់ប្តូរជាច្រើននៅក្នុងមុខងារអន្តរកម្មរវាងខួរក្បាល និងរាងកាយរបស់អ្នក ។ ការខ្សោះជាតិទឹកមានទំនាក់ទំនងគ្នាយ៉ាងសកម្មជាមួយនឹងការធ្លាក់ទឹកចិត្ត ។ តាមគេហទំព័រ Solara Mental Health បានឱ្យដឹងថា ការខ្សោះជាតិទឹកអាចបង្កទៅជាជំងឺធ្លាក់ទឹកចិត្តដោយសារហេតុផលបីយ៉ាង ដូចខាងក្រោម ៖

១. ការខ្សោះជាតិទឺកធ្វើឱ្យថាមពលខួរក្បាលចុះខ្សោយ ៖ ការខ្សោះជាតិទឹករារាំងការផលិតថាមពលនៅក្នុងខួរក្បាលរបស់អ្នក ។ មុខងារខួរក្បាលជាច្រើនរបស់អ្នកត្រូវការថាមពលដើម្បីដំណើរការទៅបានធម្មតា ។ ភាពរំជើបរំជួលនៃអារម្មណ៍ដែលបណ្តាលមកពីភាពមិនអាចដំណើរការបាននេះ អាចត្រូវបានចាត់ថ្នាក់ជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ។ ស្ត្រេសក្នុងសង្គម ដូចជាការថប់អារម្មណ៍ ការភ័យខ្លាច អសន្តិសុខបញ្ហាផ្លូវចិត្ត ដែលកំពុងកើតមានរួមទាំងការធ្លាក់ទឹកចិត្ត អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមិនទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ។

២. ការខ្សោះជាតិទឹករារាំងដល់ការផលិតអរម៉ូន Serotonin របស់ខួរក្បាល ៖ ជំងឺធ្លាក់ទឹកចិត្តត្រូវបានទាក់ទងជាញឹកញាប់ទៅនឹងកម្រិតមិនគ្រប់គ្រាន់របស់អរម៉ូន Serotonin ដែលជាអរម៉ូនសំខានមានឥទ្ធិពលយ៉ាងខ្លាំងដល់អារម្មណ៍របស់អ្នក ។ សារធាតុ Serotonin ត្រូវបានបង្កើតឡើងពីអាស៊ីដអាមីណូ Tryptophan ប៉ុន្តែដើម្បីអាចធ្វើទៅបាន ទាល់តែមានទឹកគ្រប់គ្រាន់ ។

៣. ការខ្សោះជាតិទឹកបង្កើនកម្រិតស្ត្រេសនៅក្នុងខ្លួន ៖ តាមពិតវាជាវដ្តវិលទៅវិលមក ។ ការខ្សោះជាតិទឹកអាចបណ្តាលឱ្យស្ត្រេស ហើយស្ត្រេសអាចបណ្តាលឱ្យខ្វះជាតិទឹក ។ នៅពេលអ្នកតានតឹងក្រពេញ Adrenal ផលិតអរម៉ូន Cortisol ដែលជាអរម៉ូនស្ត្រេស ហើយយូរៗទៅក្រពេញ Adrenal ក៏អស់កម្លាំង ហើយបង្កជាការថយចុះអេឡិចត្រូលីត ។ ជារួមមកការទទួលទានទឹកគ្រប់គ្រាន់អាចជួយកាត់បន្ថយផលប៉ះពាល់ផ្លូវចិត្តជាពិសេសជំងឺថប់អារម្មណ៍ និងធ្លាក់ទឹកចិត្ត ៕ ប្រភព ៖ solaramentalhealth
ចែករំលែកព័តមាននេះ