ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទសបារមីដែលព្រះពោធិសត្វត្រូវបំពេញ

5 ឆ្នាំ មុន

អត្ថន័យនៃទសបារមីយោងតាមសេចក្តីប្រែនៅក្នុងវចនានុក្រមខ្មែរជាស្នាព្រះហស្តរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ទសបារមី អានថា ទៈ សៈ បារ៉ៈម៉ី ជានាម…

អត្ថន័យនៃទសបារមីយោងតាមសេចក្តីប្រែនៅក្នុងវចនានុក្រមខ្មែរជាស្នាព្រះហស្តរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ទសបារមី អានថា ទៈ សៈ បារ៉ៈម៉ី ជានាម ប្រែ​ថា បារមី១០ គឺចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលពោធិសត្វគ្រប់ព្រះអង្គត្រូវបំពេញមាន១០យ៉ាងគឺ៖

១-ទាន ការធ្វើអំណោយ ២-សីល ការរក្សាកាយវាចាឱ្យបរិសុទ្ធប្រពៃ ៣-នេក្ខម្មៈ ការចេញចាកកាម គឺចេញបួស ៤-បញ្ញា ការដឹងច្បាស់នូវសេចក្ដីពិត ៥-វីរិយៈ ព្យាយាម ៦-ខន្តិ សេចក្ដីអត់ធន់ ៧-សច្ចៈ ការកាន់សម្ដីពិតមិនរើរុះ ៨-អធិដ្ឋានៈ ការអធិដ្ឋានឱ្យឃើញជាក់ស្ដែងតាមហេតុពិត ៩-មេត្តា ការផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ ១០-ឧបេក្ខា ដំណើរតាំងចិត្តជាកណ្តាលដោយស្មោះស្មើ ។

បារមីទាំង១០ប្រជានេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឱ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ៕ សាន សារិន