ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អាត​ប្លែក​! ប្រាសាទ​បាណ​ន់​ជា​រមណី​ដ្ឋា​ន​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ដ៏​ស្រស់​ស្អាត

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រាសាទ​បាណ​ន់​ជា​រមណី​ដ្ឋា​ន​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ដែល​មាន​ប្រាង្គ​ប្រាសាទបុរាណ​ឈ្មោះ ប្រាសាទ​បាណ​ន់ ស្ថិត​នៅ​លើ​កំពូលភ្នំ​បាណ​ន់ ។ នេះបើតាមទូរទស្សន៍ជាតិកម្ពុជា បានផ្សាយនារសៀលថ្ងៃទី២៨ ខែធ្នូនេះ ។…

ខេត្តបាត់ដំបង ៖ ប្រាសាទ​បាណ​ន់​ជា​រមណី​ដ្ឋា​ន​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ដែល​មាន​ប្រាង្គ​ប្រាសាទបុរាណ​ឈ្មោះ ប្រាសាទ​បាណ​ន់ ស្ថិត​នៅ​លើ​កំពូលភ្នំ​បាណ​ន់ ។ នេះបើតាមទូរទស្សន៍ជាតិកម្ពុជា បានផ្សាយនារសៀលថ្ងៃទី២៨ ខែធ្នូនេះ ។

រមណីយដ្ឋាន​នេះ ស្ថិត​នៅ​ខាងត្បូង​ទីរួមខេត្ដ​បាត់ដំបង ដែល​មាន​ចំងាយ​ប្រមាណ ២០.២០ គ​.​ម ដោយ​គិត​ចាប់ពី​សាលាខេត្ដ​បាត់ដំបង រហូត​ទៅ​ដល់​ប្រាសាទ​បាណ​ន់ ។ ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ រថយន្ដ ម៉ូតូ ចេញពី​ទីរួមខេត្ដ​បាត់ដំបង​តាម​ផ្លូវ​លេខ P១៥៧១ និង​ផ្លូវ​លេខ​៨០០ អម​តាម​មាត់​ស្ទឹង​សង្កែ ។ វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​បាណ​ន់ ឃុំ​ក​ន្ទឺ​ពីរ ស្រុក​បាណ​ន់ ។

ប្រាសាទ​បាណ​ន់ បាន​សាងសង់​ឡើង​នៅ​ពាក់កណ្ដាល​សតវត្ស​ទី​១១ និង​ចុង​សតវត្សរ៍​ទី​១២ ។ ព្រះរាជា​ដែល​បាន​កសាង​មុនគេ គឺ​ព្រះបាទ ឧទ​យា​ទិ​ត្យា​វរ្ម័ន​ទី​២ (១០៥០-១០៦៦) ក្រោយមក​ត្រូវ​បា​នប​ពា្ច​ប់​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ (១១៨១-១២១៩) ។ ប្រាង្គ​ប្រាសាទ​នេះ​សង់​នៅ​លើ​កំពូលភ្នំ​បាណ​ន់ តំរៀប​គ្នា​មាន​លក្ខណៈ​ដូច​ប្រាសាទអង្គរវត្ដ ប៉ុន្ដែ​ជា​សំណង់​ដាច់​ៗ​ពី​គ្នា​ធ្វើ​អំពី​ឥដ្ឋ​ថ្មបាយគ្រាម និង​ថ្មភក់ ។

លោក HENRY MOUHOT ជា​ជនជាតិ​បារាំង ដែល​ជា​អ្នក​ស្រាវជ្រាវ​រក​ឃើញ​អង្គរវត្ដ​បាន​រាយការណ៍ ១៤០​ឆ្នាំ​កន្លង​ទៅ​ហើយ​ថា ទឹក​នៅ​ក្នុង​ល្អាង​ដ៏​ពិ​សិទ្ធិ ដែល​ផឹក​វា​ទៅ​នាំ​អោយ​ដឹង​ដល់​អតីតកាល អនាគតកាល និង​បច្ចុប្បន្នកាល ។ ឈ្មោះ​ល្អាង​ក្នុង​សម័យ​នោះ គេ​ហៅ​ថា​គុហា​ព្រះ​ទឹក (​ល្អាង​ទឹក​ពិ​សិទ្ធិ​)​។

រមណីយដ្ឋាន​នេះ​មាន​ប្រាសាទ​នៅ​លើ​កំពូលភ្នំ ឯ​នៅ​ជើងភ្នំ​មាន​គូ​ទឹក និង​ល្អាង​សំខាន់​ពីរ​គឺ ល្អាង​មួយ​ឈ្មោះ ល្អាង​អង្គរ​បិទមាស មាន​ន័យ​ថា ជញ្ជាំង​គ្របដណ្ដប់​ដោយ​មាស ទោះបី​គេ​មិនឃើញ​មាន​មាស​នៅ​ទីនោះ​ក៏​ដោយ អ្នក​អាច​ឃើញ​ទឹក​ប​ពោ្ច​ញ​ពន្លឺ​ផេ្ល​ក​ៗ​ស្រក់​មក​ពី​ដំបូល​ល្អាង និង​ល្អាង​មួយទៀត​ឈ្មោះ​ល្អាង​ឈូង ហៅ​ថា​ឈូង​អា​ជ័យ ។ នៅ​ជើងភ្នំ និង​កំពូលភ្នំ​មាន​ព្រៃឈើ​តូច​ធំ​ដុះ​ចំរុះ​គ្នា យ៉ាង​ក្រាស់​ដែល​ផ្ដល់​ម្លប់​ដ៏​ត្រជាក់ ។ អ្នកទេសចរ​អាច​ស្ដាប់​សំលេង សត្វ​យំ​យ៉ាង​ពិ​រោះ​រណ្ដំ ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ និង​សំរាកកាយ​នៅ​ក្នុង​ល្អាង​យ៉ាង​ត្រជាក់ ។ នៅ​ទីធ្លា​ច្រកចូល មាន​អាហារ​ដ្ឋា​ន និង​តូប​លក់​ភោគផល​ក្នុងស្រុក​មាន​សណ្ដាប់ធ្នាប់​និង​សន្ដិសុខ​ល្អ ។

លើស​ពី​នេះ​ទៅ​ទៀត​ភ្ញៀវ ទេសចរណ៍​អាច​ធ្វើ​ដំណើរ​តាម​កាំជណ្ដើរ​ដែល​ធ្វើ​អំពី​ថ្មបាយក្រៀម​មាន​បង្កាន់ដៃ​នាគ ចាប់ពី​ជើងភ្នំ​រហូត​ទៅ​ដល់​កំពូល ភ្នំ​ប្រាសាទ ហើយ​វា​មាន​ដំណាក់​សំរាក​ជើង​ពីរ​កន្លែង​ទៀត​ផង ។ អី្វ​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​នៅ​ក្នុង​ល្អាង នៅ​លើ​ភ្នំ ជ្រលង​ភ្នំ មាន​ព្រៃឈើ​ស្រស់​ស្អាត និង​សត្វ​ជា​ច្រើន​ប្រភេទ​នៅ​ទីនោះ​ផង​ដែរ​។


ក្រៅពី​ការ​ទស្សនកិច្ច​ប្រាសាទ ភ្ញៀវ​ទេសចរ​អាច​ជិះទូក​លេង​នៅ​កស្សិណ​ទឹក ដាក់​ចំណី​ត្រី ទិញ​ផ្លែ​ឈើ​ដែល​ត្រូវ​បាន​ដាំ​ដុះ​ក្នុង​តំបន់​នោះ ព្រមទាំង​ពិសារ​អាហារ​ឆ្ញា​ញ់​នៅ​តាម​តូប​កញ្ចុះ​មាត់ទឹក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ