ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់ឱ្យ​ការ​រួម​ភេទ​របស់​អ្នក​បាន​ប្រសើរ កុំ​ភ្លេច​ធ្វើ​រឿង​មួយ​នេះ !

3 ឆ្នាំ មុន

ទាំងនេះ​គឺជា​ការ​ណែនាំ​អំពី​របប​អាហារ​ងាយ​ៗ ដែល​ជួយ​ដល់​ការ​រួម​ភេទ​របស់​អ្នក ។ នោះ​គឺជា​ការ​ផឹកទឹក​ឱ្យ​បាន​ច្រើន​ដែល​វា​សាមញ្ញ​មែនទែន ។ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នក​ពូកែ​រឿង​លើ​គ្រែ អ្នក​គួរតែ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន ។ ជាមួយនឹង​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​សារពាង្គកាយ ឈាម​របស់​អ្នក​អាច​នាំ​អុក​ស៊ី​សែន​បាន​គ្រប់គ្រាន់​ទៅ​កាន់​កោសិកា​ខួរក្បាល…

ទាំងនេះ​គឺជា​ការ​ណែនាំ​អំពី​របប​អាហារ​ងាយ​ៗ ដែល​ជួយ​ដល់​ការ​រួម​ភេទ​របស់​អ្នក ។ នោះ​គឺជា​ការ​ផឹកទឹក​ឱ្យ​បាន​ច្រើន​ដែល​វា​សាមញ្ញ​មែនទែន ។ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នក​ពូកែ​រឿង​លើ​គ្រែ អ្នក​គួរតែ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន ។

ជាមួយនឹង​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​សារពាង្គកាយ ឈាម​របស់​អ្នក​អាច​នាំ​អុក​ស៊ី​សែន​បាន​គ្រប់គ្រាន់​ទៅ​កាន់​កោសិកា​ខួរក្បាល និង​រាង​កាយ​ទាំងមូល ដែល​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​មេតា​ប៉ូ​លី​សរប​ស់រាង​កាយ ។ ជា​លទ្ធផល អ្នក​នឹង​មាន​ថាមពល​ខ្លាំង​នៅ​ពេល​ចេញ​ប្រតិបត្តិការ ។ ម្យ៉ាងវិញទៀត ពេល​ដែល​អ្នក​ខ្វះ​ជាតិ​ទឹក រាង​កាយ​របស់​អ្នក​នឹង​បញ្ចេញ​អរ​ម៉ូ​ន​ស្ត្រេ​ស ដែល​ធ្វើ​ឱ្យ​អារម្មណ៍​ផ្លូវភេទ​មិនកើត​មាន ។ ដូចនេះ​អ្នក​គួរតែ​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ។

មួយ​ផ្សេង​ទៀត ការ​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ជួយ​ធ្វើ​ឱ្យ​ញើស​មិនសូវ​មាន​ក្លិន​អាក្រក់​នៅ​ពេល​រួម​ភេទ ។ ទឹក​អាច​ជួយ​ពង្រា​វ​ញើស​របស់​អ្នក ដូចនេះ​អ្នក​នឹង​មិនសូវ​ជា​មាន​ក្លិន​ខ្លួន​អាក្រក់​នោះ​ទេ ។

ទឹក​ជួយ​ដល់​ស្បែក និង​បបូរមាត់​ឱ្យ​មាន​សំណើម ។ គ្មាន​នរណា​ម្នាក់​ចង់​ថើប​មាត់​ប្រេះ​បែក​ក្រហែង​នោះ​ទេ ។ ពេល​បបូរមាត់​ទន់ ដៃគូ​របស់​អ្នក​ក៏​ចូល​ចិត្ត​យក​បបូរមាត់​មក​ប៉ះ​ដែរ ដែល​ជា​លទ្ធផល​អ្នក​នឹង​មានការ​រួម​ភេទ​គួរ​ជាទី​ពេញចិត្ត ។

ជាមួយ​គ្នា​នេះ​ដែរ ទឹក​ជួយ​ដល់​សាច់ដុំ​របស់​អ្នក​ឱ្យ​មិន​ងាយ​អស់កម្លាំង ។ ទឹក​ជួយ​ឱ្យ​ឈាម​អាច​ហូរ​ទៅ​ផ្គត់ផ្គង់​សារជាតិ​ចិញ្ចឹម​ទៅ​សាច់ដុំ​បាន​ល្អ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សាច់ដុំ​មិន​ងាយ​ហត់នឿយ ។ អ្នក​គួរ​ចង់​ចាំ​ថា សាច់ដុំ​មានទឹក ៧៥% ដូចនេះ​ប្រសិនបើ​គ្មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ទេ សាច់ដុំ​របស់​អ្នក​ក៏​មិន​អាច​ធ្វើការ​បាន​ល្អ​ដែរ ៕ ប្រភព ៖ puckermob

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ