សូមឈ្វេងយល់ពាក្យថា«គ្រូអាចារ្យ»
ឈ្មោះថាគ្រូអាចារ្យមកពីពាក្យ គ្រូ+អាចារ្យ =គ្រូអាចារ្យ ។ គ្រូមកអំពីបាលីថា គរុ ប្រែថា ធ្ងន់ គឺអ្នកដែលមានចិត្តធ្ងន់ អ្នកដែលគួរគេគោរព…
ឈ្មោះថាគ្រូអាចារ្យមកពីពាក្យ គ្រូ+អាចារ្យ =គ្រូអាចារ្យ ។ គ្រូមកអំពីបាលីថា គរុ ប្រែថា ធ្ងន់ គឺអ្នកដែលមានចិត្តធ្ងន់ អ្នកដែលគួរគេគោរព…
ឈ្មោះថាគ្រូអាចារ្យមកពីពាក្យ គ្រូ+អាចារ្យ =គ្រូអាចារ្យ ។ គ្រូមកអំពីបាលីថា គរុ ប្រែថា ធ្ងន់ គឺអ្នកដែលមានចិត្តធ្ងន់ អ្នកដែលគួរគេគោរព គឺអ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាផ្សេងៗឲ្យសិស្សបានចេះដឹង ឯពាក្យថា អាចារ្យ មកពីបាលីថា អាចរិយ ប្រែថា អ្នកប្រដៅ ឬបង្ហាត់មារយាទ អ្នកប្រព្រឹត្តល្អ អ្នកកាន់ត្រឹមត្រូវ អ្នកប្រព្រឹត្តអំពើជាប្រយោជន៍ដល់សិស្ស ឬអ្នកដែលសិស្សត្រូវប្រព្រឹត្តដោយសេចក្ដីគោរព ។
រួមទាំងពីពាក្យនេះឈ្មោះថា គ្រូអាចារ្យគឺអ្នកបង្ហាត់បង្រៀនវិជ្ជាការសព្វបែបយ៉ាងដល់សិស្សឱ្យចេះទាំងផ្លូវលោក ទាំងផ្លូវធម៌ស្របទៅតាមសម័យនិយមផង រួមនឹងសីលធម៌ សុជីវធម៌នៃការរស់នៅផង ដែលពោលដោយរួមគឺជាអ្នកធ្វើប្រយោជន៍ដល់សិស្សធ្វើយ៉ាងណាដើម្បីឱ្យសិស្សចេះដឹង ល្មមអាចពឹងខ្លួនឯងបាន ។ គ្រូអាចារ្យគឺជាអ្នកតាំងចិត្តថា អាត្មាអញត្រូវបង្រៀន និងត្រូវប្រដៅសិស្សឲ្យចេះត្រឹមត្រូវក្នុងសិល្បសាស្ត្រទាំងឡាយ ។
គ្រូអាចារ្យជាបុព្វការីរបស់សិស្សព្រោះជាអ្នកមានមេត្តា មានសេចក្ដីអនុគ្រោះចង់ឲ្យសិស្សចេះដឹងពិតប្រាដក ដើម្បីជាប្រយោជន៍ខ្លួនឯងផង សង្គមគ្រួសារផង និងដើម្បីប្រទេសជាតិផង ៕ សាន សារិន
ចែករំលែកព័តមាននេះ