ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង​៦០​នាក់​នៅ​ក្រុង​សែន​មនោ​រម្យ មិន​មាន​វិជ្ជមាន​កូ​វី​ដ​-១៩​នោះ​ទេ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មនុស្ស​ជាង​៦០​នាក់​នៅ​ក្រុង​សែន​មនោ​រម្យ ដែល​បាន​ពាក់ព័ន្ធ​នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា ត្រូវ​បាន​យក​សំណាក​ទៅ​ពិនិត្យ​ច្រើន​ដង ដោយ​លទ្ធផល​បញ្ជាក់​ថា ពួក​គេ​មិន​មាន​វិជ្ជមាន​កូ​វី​ដ​-១៩​នោះ​ទេ ហើយ​ព្រឹត្តិការណ៍​សហគមន៍ ០៣…

ខេត្តមណ្ឌលគិរី ៖ មនុស្ស​ជាង​៦០​នាក់​នៅ​ក្រុង​សែន​មនោ​រម្យ ដែល​បាន​ពាក់ព័ន្ធ​នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា ត្រូវ​បាន​យក​សំណាក​ទៅ​ពិនិត្យ​ច្រើន​ដង ដោយ​លទ្ធផល​បញ្ជាក់​ថា ពួក​គេ​មិន​មាន​វិជ្ជមាន​កូ​វី​ដ​-១៩​នោះ​ទេ ហើយ​ព្រឹត្តិការណ៍​សហគមន៍ ០៣ វិច្ឆិកា និង​២៨ វិច្ឆិកា បាន​ជះ​ឥទ្ធិពល​មក​លើ​ខេត្តមណ្ឌលគិរី​ទាំង​ពីរ​លើក​។

លើក​ទី​១-​គឺ​មាន​មន្ត្រីរាជការ​ចំនួន​៤១​នាក់ បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ដឹកនាំ​ដោយ​សម្ដេច​ក្រឡាហោម​នៅ​សាលាខេត្ត​មណ្ឌលគិរី និង​មានការ​ពាក់ព័ន្ធ​ប្រយោល បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​តាំងពី​ថ្ងៃ​ទី​២៩ វិច្ឆិកា មក​ម្ល៉េះ​. ចំណែក​លើក​ទី​២​មាន​បុរស​ម្នាក់​ដែល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ បាន​ចូល​មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី មានការ​ព័ន្ធ​ជាមួយ​មនុស្ស​២៦​នាក់ ដែល​មនុស្ស​ទាំងអស់ ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​តាំងពី​ទី​០៩ ធ្នូ​។

លោក គឹ​ម សៀន​បញ្ជា បាន​ឲ្យ​ដឹង​ថា អ្នក​ពាក់ព័ន្ធ​ទាំងអស់​មិន​មាន​វិជ្ជមាន​កូ​វី​ដ​-១៩​ទេ ដោយ​មន្ត្រី​ជំនាញ​បាន​យក​សំណាក​ទៅ​ពិនិត្យ​ច្រើន​លើក​ហើយ និង​ពុំ​មានការ​យក​សំណាក​ពួក​គាត់​បន្ត​ទៀត​ទេ ក៏​ប៉ុន្តែ​មនុស្ស​២៦​នាក់ ដែល​ពាក់ព័ន្ធ​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា គឺ​តម្រូវ​ឲ្យ​ពួក​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ គ្រប់​រយៈពេល​១៤​ថ្ងៃ​សិន ទើប​អនុញ្ញាត​ឲ្យ​ចេញ​តាម​ទី​សាធារណៈ​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​បញ្ជាក់​ថា មនុស្ស​ទាំង​២៦​នាក់ គឺ​មាន​៧​នាក់​ជា​បុគ្គលិក​ប្រចាំការ ក្នុង​សណ្ឋាគារ Relex Hill Resort ០៤​នាក់​ជា​អាជីវករ​នៅ​អាហារ​ដ្ឋា​ន​ម៉ា​នី និង​១៥​នាក់​ទៀត​ជា​ប្រជាពលរដ្ឋ​អាជីវករ​នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ដោយឡែក​៤១​នាក់​ទៀត​ពួក​គាត់​ជា​មន្ត្រីរាជការ​ក្នុង​ខេត្តមណ្ឌលគិរី និង​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក គ្រប់​១៤​ថ្ងៃ​រួច​ហើយ​។ គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២១ ធ្នូ​នេះ ស្ថានភាព​ទូទៅ​របស់​ខេត្តមណ្ឌលគិរី​មាន​សភាព​មមាញឹក​ជា​ធម្មតា បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ព្រោះ​វិបត្តិ​កូ​វី​ដ​-១៩ ប៉ុន្តែ​បើ​សង្កេត​ទៅ​លើ​ប្រជាពលរដ្ឋ​ហាក់បីដូចជា​បន្ធូរបន្ថយ​ការ​ប្រុង​ប្រយ័ត្ន​ពី​ជំងឺ កូ​វី​ដ​-១៩ ដោយ​ពួក​គេ​មិន​មានការ​ពាក់​ម៉ាស់​ឲ្យ​បាន​គ្រប់​គ្នា​ដូច​ពេល​មុន​ទេ នៅ​តាម​ទី​សារ​ធា​ណៈ​ប្រជាពលរដ្ឋ​ស្ទើរ​៥០% មិន​បាន​ពាក់​ម៉ាស់​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​៩​នោះ​ឡើយ ៕ ដោយ ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ