ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​កំពុង​ចាត់វិធានការ​ទប់​ការ​ឆ្លង​កូវីដ​១៩ ចេញពី​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​កំពុង​តែ​មានការ​ព្រួយបារម្ភ​លើ​ប្រភព​ថ្មី​នៃ​ការ​ឆ្លង​វីរុស COVID-19 ចេញពី​ផ្សារ​លក់​គ្រឿង​សមុទ្រ​ដ៏​ធំ​មួយ​របស់​ប្រទេស ​ស្ថិត​នៅ​ជិត​ក្រុង​បាងកក ។ អាជ្ញាធរ​ថៃ​ប្រកាស​នា​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ២០២០…

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​កំពុង​តែ​មានការ​ព្រួយបារម្ភ​លើ​ប្រភព​ថ្មី​នៃ​ការ​ឆ្លង​វីរុស COVID-19 ចេញពី​ផ្សារ​លក់​គ្រឿង​សមុទ្រ​ដ៏​ធំ​មួយ​របស់​ប្រទេស ​ស្ថិត​នៅ​ជិត​ក្រុង​បាងកក ។

អាជ្ញាធរ​ថៃ​ប្រកាស​នា​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ២០២០ ​ថា ដើម្បី​ប៉ុនប៉ង់​ទប់​ការ​ឆ្លង​មនុស្ស​ជាង​១​ម៉ឺន​នាក់​នឹង​ត្រូវធ្វើតេស្ត ។ សរុប​មាន​អ្នក​ឆ្លង​វីរុស​៦៨៩​នាក់ ទាក់ទិននឹង​កំពង់​ផែ ​និង​ផ្សារ​លក់​គ្រឿង​សមុទ្រ MAHACHAI ជិត​ក្រុង​បាងកក ត្រូវ​បាន​រក​ឃើញ​ចាប់តាំងពី​រក​ឃើញ​ស្ថ្រី​អ្នកលក់​បង្គារ​អាយុ​៦៧​ឆ្នាំ​​ម្នាក់​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិ​ជ្ជ​មាន​នៃ​ការ​ឆ្លង​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ​មក ។

អ្នក​ឆ្លង​ភាគច្រើន​ជា​ជនជាតិ​មី​យ៉ា​ន់​ម៉ា ដែល​មក​ធ្វើការ​នៅ​ក្នុង​ផ្នែក​សេដ្ឋកិច្ច​គ្រឿង​សមុទ្រ​ដែល​ពេញ​​និយម ។ អាជ្ញាធរ​ថៃ​បាន​ចេញ​បញ្ជា​ដល់​បណ្ដា​ពលករ​មី​យ៉ា​ន់​ម៉ា​ឲ្យ​ស្ថិត​ក្នុង​លំនៅ​ឋានពួក​​គេ​នៅ​ជុំវិញ​ផ្សារ​កុំ​ចេញ​ក្រៅ ។

ក្រសួង​សុខា​ភិបាល​ថៃ​ និយាយ​ថា ពួក​ពលករ​ទាំងនោះ​នឹង​ទទួល​ស្បៀង​និង​ទឹក​ពី​អាជ្ញាធរ ។ ផ្នែក​ត្រួតពិនិត្យ​ជំងឺ​ថៃនឹង​ប្រមូល​មនុស្ស​ក្នុង​សហគមន៍​ជា​ច្រើន​ដល់​ទៅ​ជាង​១០.៣០០​នាក់​ដើម្បី​ធ្វើតេស្ត ដែល​មិន​គិត​ប្រាក់​សម្រាប់​ពលករ​អន្តោប្រវេសន៍ ដែល​ការធ្វើតេស្ត​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៣ ធ្នូ្ន​ ។ នៅ​ជុំវិញ​ផ្សារនោះ ​ត្រូវ​ដាក់​បម្រាម​គោ​ចរ​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ leparisien

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ