ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​ស្លា.ប់​នឹង​ទឹក​ជំនន់​នៅ​ភូមា​កើន​ឡើង​ឥត​ឈប់​ដល់​១១៣​នាក់

4 ថ្ងៃ មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះទឹក​ជំនន់ និង​ការ​បាក់​ដី​នៅ​មីយ៉ាន់​ម៉ា​កើន​ឡើង​ជា​បន្ត​បន្ទាប់​រហូត​ដល់​១១៣​នាក់​ហើយ​ដោយ​សារ​ឥទ្ធិ​ពល​នៃ​ខ្យល់​ព្យុះ​ទី​ហ្វុង​ឈ្មោះ​យ៉ា​ជី​ (Yagi)។ នេះ​បើ​យោង​តាម​សេច​ក្ដី​ប្រកាស​របស់​អាជ្ញា​ធរ​។ ​ខ្យល់​ព្យុះ​នេះ​វាយ​ប្រហារ​ប្រទេស​​១​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​ដូច​ជា​វៀតណាម​ (រង​គ្រោះ​ធ្ងន់​ធ្ងរ​ជាង​គេ), ថៃ​, ឡាវ និង​ភូមា​។…

ទី​ក្រុង​រ៉ង់​ហ្គូន៖ ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះទឹក​ជំនន់ និង​ការ​បាក់​ដី​នៅ​មីយ៉ាន់​ម៉ា​កើន​ឡើង​ជា​បន្ត​បន្ទាប់​រហូត​ដល់​១១៣​នាក់​ហើយ​ដោយ​សារ​ឥទ្ធិ​ពល​នៃ​ខ្យល់​ព្យុះ​ទី​ហ្វុង​ឈ្មោះ​យ៉ា​ជី​ (Yagi)។ នេះ​បើ​យោង​តាម​សេច​ក្ដី​ប្រកាស​របស់​អាជ្ញា​ធរ​។ ​ខ្យល់​ព្យុះ​នេះ​វាយ​ប្រហារ​ប្រទេស​​១​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​ដូច​ជា​វៀតណាម​ (រង​គ្រោះ​ធ្ងន់​ធ្ងរ​ជាង​គេ), ថៃ​, ឡាវ និង​ភូមា​។

នៅ​ភូមា​ មនុស្ស​ជាង​៣០​ម៉ឺន​នាក់​ត្រូវ​​បង្ខំ​ចិត្ត​ចាក​ចោល​ផ្ទះ​សម្បែងរបស់​ខ្លួនទៅ​​កាន់​ទី​កន្លែង​សុវត្ថិ​ភាព​។ អ្នក​នាំ​ពាក្យ​របប​សឹក​ភូមា​ ឧត្ដម​សេនីយ៍​ហ្សា​មីន​ទុន (Zaw Min Tun) ថ្លែង​ថា​ក្រៅ​ពីអ្នក​ស្លាប់​ទាំង​​នេះ មនុស្ស​៦៤​នាក់​ទៀត​នៅ​​​បាត់​ខ្លួន​នៅ​ឡើយ​​​​។ លោក​ថ្លែង​បន្ត​ទៀត​ថា​អាជ្ញា​ធរ​កំពុង​ចេញ​ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះ និង​ស្ដារ​សម្បទា​​អ្នក​រង​គ្រោះ​​ឡើង​វិញ​។

ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដូច​អ្វី​ដែល​អ្នក​វិទ្យា​សាស្ត្រ​និយាយ​មិន​ខុស​មែន​។​ នៅ​ពេល​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​។ នៅ​ពេល​រដូវ​ប្រាំង​មាន​អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​ខ្លាំង​ រក​ទឹក​ភ្លៀង​តែ​១​តំណក់​​ក៏​គ្មាន​ដែរ​។ សម្រាប់​ខែ​វស្សា​នៅ​អាស៊ី​អាគ្នេយ៍​ឆ្នាំ​នេះ ខ្យល់​ព្យុះ​យ៉ាជី​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់​នៅ​វៀតណាម និង​ថៃ​ និង​ធ្វើ​ឱ្យ​ទឹក​ទន្លេ​ហក់​ឡើង​ខ្ពស់​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​។

ដោយ​ឡែក គ្រោះ​ទឹក​ជំនន់​នៅ​​​មីយ៉ាន់​ម៉ា​ចាប់​ផ្ដើម​កើត​ឡើង​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុននៅ​ពេល​ខ្យល់​ព្យុះ​បក់​​មក​​​ពី​ប្រទេស​ថៃ​ភាគ​ខាង​ជើង​។ ​គ្រោះ​ទឹក​ជំនន់​លើក​នេះ​ជា​វិបត្តិ​ដ៏​ធំ​ ឬ​អាច​និយាយ​បាន​ថា​ជា​ការ​ទម្លាក់​ដុំ​ថ្ម​ក្ដៅ​ទៅ​លើ​ប្រទេស​ភូមា​។ ប្រទេស​នេះ​ធ្លាប់​ជួប​នឹង​សង្គ្រាម​ស៊ីវិល និង​ការ​រត់​លូន​របស់​ប្រជា​ជន​រាប់​លាន​នាក់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​​​នៅ​ពេល​កើត​មាន​​​​គ្រោះ​ទឹក​ជំនន់​នេះ​ទៀត​រឹត​តែ​​ធ្វើ​ឱ្យ​ពួក​គេ​លំបាក​កាន់​តែ​ខ្លាំង​ប្រៀ​ប​បាន​នឹង​ «ទុក្ខ​ជាន់​លើ​ទុក្ខ»​​​។

ទី​ភ្នាក់​ងារ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​​ថ្លែង​ថា​ខ្យល់​ព្យុះ និង​ភ្លៀង​លើក​នេះ​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​ទៅ​លើ​រដ្ឋ​ធានី​ណៃ​ពិដោរ​, ម៉ាន់​ដាឡេ (Mandalay), ម៉ាក់​វេ (Magway) និង​បា​ហ្គោ (Bago)។ ទី​នេះ​ស្ថិត​នៅ​ជាប់​នឹង​បណ្ដា​រដ្ឋ​ភាគ​ខាង​ត្បូង​ និង​ភាគ​ខាង​កើត​ដូច​ជា​រដ្ឋ​សាន, មន, ខាយ៉ា និង​ខា​យីន​ (Shan, Mon, Kayah & Kayin)​​។ តំបន់​កណ្ដាល​រង​គ្រោះ​ខ្លាំង​ដោយ​សារ​ទឹក​ឡើង​ប្រៀប​ច្រាំង​ និង​ហូរ​ចាក់​ពីស្ទឹង​​ និង​ព្រែក​នៅ​លើ​តំបន់​ភ្នំ​​នៃ​រដ្ឋ​សាន​។

តាម​ពិត​ ចំនួន​អ្នក​ស្លាប់​អាច​នឹង​ហក់​ឡើង​បន្ថែម​ទៀត​នៅ​ពេល​​​អាជ្ញា​ប្រមូល​ទិន្ន​ន័យ​បាន​គ្រប់​ចំនួន​។ ​​​ភូមា​ស្លាប់​លើក​នេះ​មិន​ចាញ់​វៀតណាម​​ឡើយ​។ គ្រាន់​តែ​ថា​ការ​ប្រមូល​ទិន្នន័យ​អំពី​ចំនួន​អ្នក​ស្លាប់​នៅភូមា​រាង​យឺត​យ៉ាវ​បន្តិច​ដោយ​​សារ​ប្រព័ន្ធ​ទំនាក់​ទំនង​ត្រូវ​កាត់​ផ្ដាច់​ភាគ​ច្រើន​។ មាន​សេចក្ដី​រាយ​ការណ៍​ថា​ខ្សែ​ទូរ​ស័ព្ទ និង​ខ្សែ​អ៊ីន​ធឺណិត​ត្រូវ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​។​

គ្រាន់​តែ​រៀប​រាប់​ត្រួស​ៗ ​គ្រោះ​ទឹក​ជំនន់​លើក​នេះ​បាន​បំផ្លិច​បំផ្លាញ​ទំនប់​ទឹក​៥​កន្លែង, វត្ត​អារាម​​៤​កន្លែង​ និង​ផ្ទះ​របស់​អ្នក​ស្រុក​ជាង​៦​ម៉ឺន​ខ្នង​។ នេះ​បើ​យោង​តាម​សារ​ព័ត៌​មាន​របស់​រដ្ឋ​។ ជន​ជាតិ​ភូមា​១/៣​ ឬ​ប្រហាក់​ប្រហែល​នឹង​១៨​លាន​នាក់​រស់​នៅ​មិន​សូវ​មាន​អាហារ​បរិ​ភោគ​គ្រប់​គ្រាន់​ទេ​តាំង​ពី​មុន​នេះ​មក​ម៉្លេះ​​។ ហេតុ​នេះ​ពួក​គេ​ពិត​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​ដោះ​ស្រាយ​ជីវ​ភាព​ប្រចាំ​ថ្ងៃ​។ របប​សឹក​របស់​លោក​មីន​អុង​ឡាំង​ក៏​យល់​ដល់​ចំណុច​នេះ​។ អីចឹង​ហើយ​បាន​ជា​លោក​អំពាវ​នាវ​ឱ្យ​សហ​គមន៍​អន្តរ​ជាតិ​ផ្ដល់ជំនួយ​​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ