ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលមនុស្ស ! អាយុ១៣ឆ្នាំ អាចរកស៊ីជោគជ័យបំផុតនៅលើពិភពលោក

2 ខែ មុន

នៅ​ក្នុង​ចំណោម​មនុស​អច្ឆរិយៈ ហាត ម៉ាក​ទី​ន (Hart Matin) ត្រូវ​បាន​គេ​ដឹង និង​ប្រសិទ្ធ​នាម​ថា ជា​កុមារ​ដែល​ជោគជ័យ​បំផុត​នៅ​លើ​ពិភពលោក​ដោយ​កុមារ​អា​មេ​រិ​ក​រូប​នេះ​អាច​បង្កើត​មុខរបរ ហើយ​ជោគជ័យ​នៅ​ក្នុង​អាយុ​ត្រឹម​១៣ ឆ្នាំ​ប៉ុណ្ណោះ…

នៅ​ក្នុង​ចំណោម​មនុស​អច្ឆរិយៈ ហាត ម៉ាក​ទី​ន (Hart Matin) ត្រូវ​បាន​គេ​ដឹង និង​ប្រសិទ្ធ​នាម​ថា ជា​កុមារ​ដែល​ជោគជ័យ​បំផុត​នៅ​លើ​ពិភពលោក​ដោយ​កុមារ​អា​មេ​រិ​ក​រូប​នេះ​អាច​បង្កើត​មុខរបរ ហើយ​ជោគជ័យ​នៅ​ក្នុង​អាយុ​ត្រឹម​១៣ ឆ្នាំ​ប៉ុណ្ណោះ ។ កុមា​រា​ម្នាក់​នេះ​បាន​បង្កើត និង​ប្រែក្លាយ​ខ្លួន​ទៅ​ជា​សហគ្រិន​ដ៏​ជោគជ័យ នៅ​ក្នុង​ពិភព​សហគ្រិន​ដ៏​ទូលំទូលាយ នៅ​សហរដ្ឋអាមេរិក នា​ឆ្នាំ​២០១០ ។

ម៉ាក​ទី​ន បាន​បង្កើត​គំនិត​ផលិត​ទៀន​ក្លិនក្រអូប​របស់​បុរស បន្ទាប់​ពី​បាន​ចំអក​ឱ្យ​បងស្រី​របស់​ខ្លួន អំពី​បញ្ហា​លក់​ផលិតផល​ជំនួយ​ក្លិន ជា​ផ្នែក​មួយ​នៃ​កម្មវិធី​លក់​សម្រាប់​ការ​រៃ​អង្គាសប្រាក់ នៅ​សាលា​ដែល​នាង​រៀន ។

នៅ​ក្រោម​ការ​សម្រេចចិត្ត​នេះ ម៉ា​ទី​ន បាន​សម្រេចចិត្ត​ទិញ​កង់​មួយ ដែល​មាន​តម្លៃ ១.៥០០​ដុល្លារ​ពី​ប្រាក់​សន្សំ ហើយ​ក៏​ទទួល​បានការ​ឧបត្ថម្ភ​ខ្លះ​បន្ថែម​ពី​ឪពុក​ម្តាយ បង្កើត​ជា​ផលិតផល​ទៀន​ក្រអូប ដែល​មាន ឈ្មោះ​ថា ManCans ។ ដំបូង​ឡើយ​ទៀន ដែល​មានឈ្មោះ​ថា ManCans បាន​បង្ហាញខ្លួន​ចេញពី​ក្នុង​ផ្ទះបាយ​ក្រុម​គ្រួសារ ម៉ាក​ទី​ន ក្រោម​ជំនួយការ​ពី​មិត្តភក្តិ ហើយ​បាន​យក​ទៅ​លក់ និង​ចែកចាយ​តែ​នៅ​តាម​ផ្ទះ​មិត្តភក្តិ​របស់​ពួក​គេ ក៏​ដូច​ជា អំណោយ​លេង​សប្បាយ ប៉ុន្តែ​ក្រោយមក​ហើយ​បាន​ជោគជ័យ​រហូត​ក្លាយជា​សហគ្រាស​ផលិត​ទៀន ដែល​មានឈ្មោះ​ថា Beaver Creek Candle Co. និង​ត្រូវ​បាន​លក់​នៅ​ក្នុង​ហាង​ទំនើប​ៗ​រាប់រយ​កន្លែង​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក ។ ផលិតកម្ម​ទៀន ដែល​ចេញ​ឡើង​ដោយ​កុមារ​មាន​វ័យ​ត្រឹម​១៣​ឆ្នាំ​នេះ រីក​ចម្រើន​កាន់តែ​ខ្លាំង នៅ​៥​ឆ្នាំ​ក្រោយ ពេល​ដែល​គំនិត​នេះ​បាន​ធ្វើ​ឡើង និង​មាន​រូបរាង​ពិតប្រាកដ ។

ឥឡូវនេះ​ម៉ាក​ទី​ន និង​មិត្តភក្តិ​របស់​ពួក​គេ បាន​ក្លាយជា​សហគ្រាស​មួយ​ឈរជើង ក្នុង​ទីក្រុង​លី​ស្បូន (Lisbon ) រដ្ឋ អួ​ហា​យ​យូ ( Ohio ) ។ ទៀន​ដែល​មានឈ្មោះ ManCans បាន​វិវត្តន៍ និង​អភិ​វ​ឌ្ឈ​ន៍​ចេញ​ជា​ផលិតផល​ជា​ច្រើន ហើយ​នៅ​តែ​បន្ត​ទទួល​ការ​គាំទ្រ​ជា​បន្តបន្ទាប់ ។

ដំណើរ​សហគ្រិនភាព​របស់ កុមា​រា ម៉ា​ទិន គឺជា​ឧទាហរណ៍​ដ៏​បំផុសគំនិត​មួយ​អំពី​របៀប​ដែល​គំនិត​សាមញ្ញ​មួយ នៅ​ពេល​ដែល​បន្ត​ដោយ​ការ​តាំងចិត្ត និង​ភាព​ច្នៃប្រឌិត​អាច​នាំ​ទៅ​រក​ភាព​ជោគជ័យ​ដ៏​គួរ​ឱ្យ​កត់សម្គាល់ ។ នៅ​ត្រឹម​អាយុ​១៣​ឆ្នាំ ម៉ាក​ទិន បាន​បង្កើត​គំនិត​ផលិត​ទៀត ប៉ុន្តែ​គន្លឹះ​នៃ​ភាព​ជោគជ័យ​របស់​ម៉ាក​ទី​ន គឺ​ស្ថិត​នៅ​ក្នុង​សមត្ថភាព​របស់​គាត់ ក្នុង​ការ​កំណត់ និង​ដឹង​ច្បាស់​អំពី​តម្រូវការ​នៃ​ទីផ្សារ ។

នៅ​ពេល​នេះ​ទៀន​របស់ ម៉ាក​ទី​ន មិន​ត្រឹមតែ​ទាក់ទាញ​ចំពោះ​បុរស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចំពោះ​អ្នក​ដែល​ស្វែងរក​ក្លិនក្រអូប​មិនធម្មតា នៅ​ខាងក្រៅ​ប្រភេទ​ផ្កា ដែល​មាន​ក្លិន​ស្រទន់ ដែល​ជា​ធម្មតា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ទៀន ។ ជោគជ័យ​របស់​ម៉ាក​ទិន បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​ស្វែងរក​ទីផ្សារ​ពិសេស និង​ការ​ផ្តល់​ផលិតផល​ដែល​បំពេញតម្រូវការ​អ្នក​ប្រើប្រាស់​ជាក់លាក់ ហើយ​ក្លាយជា​គំរូ​អាជីវកម្ម​មួយ​ដែល​មាន​អត្ថន័យ មិន​ត្រឹមតែ​ផ្តល់​ឱ្យ​ផលិតផល​នូវ​អត្តសញ្ញាណ​តែ​មួយ​គត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ប្រតិកម្ម​ជាមួយ​អ្នក​ប្រើប្រាស់ ដែល​ត្រូវ​បាន​ទាក់ទាញ​គំនិត​នៃ​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​ដែល​មាន​ទំនួល​ខុស​ត្រូវ​សង្គម ។

ចំណុច​សំខាន់​មួយ ដែល​ទទួល​បាន​ពី​ភាព​ជោគជ័យ​របស់ ម៉ាក​ទី​ន គឺ​ថាមពល​នៃ​ការ​តស៊ូ និង​ការ​ច្នៃប្រឌិត ។ ទោះបីជា​គំនិត​នេះ បាន​ចាប់ផ្តើម​ជា​រឿង​កំប្លែង​ក៏​ដោយ​ក៏​ម៉ាក​ទី​ន បាន​ដាក់​នៅ​ក្នុង​ការងារ ដើម្បី​ប្រែក្លាយ​វា​ទៅ​ជា​អាជីវកម្ម​ដែល​អាច​សម្រេច​បាន ។ គាត់​បាន​រៀន​អំពី​ប្រភព​សម្ភារៈ​ដំណើរការ​ផលិត និង​ទីផ្សារ​ខណៈ​ពេល​បាន​ព្យាយាម​រក្សា​តុល្យភាព​ការងារ​សាលា ។ ការ​លះបង់​នេះ រួម​ជាមួយនឹង​សមត្ថភាព ក្នុង​ការ​ប្រែក្លាយ​គំនិត​ប្លែក​មួយ​ឱ្យទៅ​ជា​ការ​ពិត​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​សម្រប​ខ្លួន​ក្នុង​ពិភព​សហគ្រិន ។

សរុប​មក​វិញ​ដំណើរ​ជីវិត ជា​សហគ្រិនភាព ម៉ាក​ទិន ជាមួយនឹង​ទៀន ManCans គឺជា​ឧទាហរណ៍​មួយ​បញ្ជាក់​អំពី​របៀប​ដែល​ការ​ច្នៃប្រឌិត និង​ការ​ប្តេជ្ញា​ចិត្ត​អាច​នាំ​ទៅ​រក​ភាព​ជោគជ័យ ។ រឿង​នៃ​ភាព​ជោគជ័យ របស់​ម៉ាក​ទិន ដើរតួ​ជា​ការ​បំផុសគំនិត​សម្រាប់​សហគ្រិន​វ័យក្មេង ហើយ​បង្ហាញ​ថា ជាមួយនឹង​ការ​រួម​បញ្ចូល​គ្នា​រវាង​ភាព​ត្រឹមត្រូវ​នៃ​ការ​ច្នៃប្រឌិត និង​ការ​យកចិត្តទុកដាក់ សូ​ម្បី​តែ​គំនិត​តូច​បំផុត​ក៏​អាច​រីក​ចម្រើន​ទៅ​ជា​អ្វី​ដែល​ធំដុំ​ដោយ​មិន​នឹក​ស្មាន​ដល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ