ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក​កំពុង​តែ​ចាប់ផ្តើម​ត្រូវប៉ាន់​ហើយ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក ចាប់ផ្ដើម​សំបូ​រហើយ មន្ទីរ​ជំនាញ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រួសរាន់​មក​ធ្វើ​ត្រី​ប្រហុក​នៅ​តាម​គោលដៅ​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង នេះ​ជា​ការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី 21 ខែធ្នូ…

ខេត្តកំពង់ឆ្នាំង ៖ ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក ចាប់ផ្ដើម​សំបូ​រហើយ មន្ទីរ​ជំនាញ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រួសរាន់​មក​ធ្វើ​ត្រី​ប្រហុក​នៅ​តាម​គោលដៅ​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង នេះ​ជា​ការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី 21 ខែធ្នូ នេះ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី 21 ខែធ្នូ​នេះ ត្រី​ប្រហុក​បាន​ត្រូវជា​បណ្ដើរ​ៗ​ហើយ​សង្ឃឹមថា ចាប់ពី​ថ្ងៃ​ទី 22 រហូត​ដល់​ថ្ងៃ​ទី​២៩ ត្រូវ​នឹង​ថ្ងៃ​15 កើត​ខែបុស្ស ត្រី​នឹង​បន្ត​ត្រូវ​រហូត​ជា​បន្តបន្ទាប់ ។

យ៉ាងនេះ​ក្តី លោក​ប្រធាន​មន្ទីរ​កសិកម្ម បាន​លើក​ឡើង​ថា គិត​ត្រឹម​ថ្ងៃ 21 ខែធ្នូ​នេះ ត្រី​ប្រហុក​នៅ​មាន​តម្លៃ​ថ្លៃ​នៅឡើយ ក្នុង​នោះ​ត្រី​ធំ​បន្តិច មួយ​គីឡូក្រាម​ថ្លៃ 5.000 ទៅ 5500​រៀល ។ ត្រី​តូច​ថ្លៃ​ពី​3000 ទៅ 3500 រៀល​ក្នុង​មួយ​គីឡូក្រាម ។

ចំពោះ​ការ​នេសាទ​របស់​បងប្អូន​ប្រជាពលរដ្ឋ​វិញ​ក្នុង​ទូក​ដាក់​មង​បណ្ដែត​ក្នុង​មួយ​ជើង​បាន​ត្រី​ពី 30 ទៅ 50 គីឡូក្រាម ។ យ៉ាងនេះ​ក្តី លោក​ហិន ហ៊ុន ក៏​បាន​បញ្ជាក់​ដែរ​ថា ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក​ឆ្នាំ​នេះ​បាន​យឺតយ៉ាវ​អូស​បន្លាយ​រយៈពេល 1​ខែ ដោយសារ​ការ​បម្រែបម្រួល​អាកាសធាតុ និង​របប​ទឹកទន្លេ​មេគង្គ ។

ជាមួយ​គ្នា​នេះ ក្នុង​នាម​មន្ទីរ​ជំនាញ​ជំនាញ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ត្រី​ប្រហុក សូម​ប្រញាប់​រួសរាន់​ឡើង ព្រោះ​ផុត​ខ្នើត​នេះ​ទៅ​ត្រី​អាច​នឹង​មិន​សម្បូរ​ឡើង​វិញ​វិញ​ទេ ។ សម្រាប់​បងប្អូន​ចង់​ធ្វើ​ត្រី​ប្រហុក​នៅ​ខេត្តកំពង់ឆ្នាំង មាននៅ​ចំណុច​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ចំណុច​កំពង់​ប្រសាទ និង​កំពុងត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​ដែល​មាន​កន្លែង​សម្រាប់​ធ្វើ​ត្រី​ប្រហុក​សូម​ជួយ​សម្រួល​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ដេក​រង់ចាំ​ធ្វើ​ត្រី​ប្រហុក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ