ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មួយ​គ្រឿង​បុក​ប៉ះ​គ្នា​នឹង​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ នៅ​វេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​លើ​វិ​ថី​ប៉ូ​ឡូ​វ៉ៃ…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ នៅ​វេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​លើ​វិ​ថី​ប៉ូ​ឡូ​វ៉ៃ ក្បែរ​សណ្ឋាគារ ប្លា​ទី​ន​អន្តរជាតិ ស្ថិត​ក្នុងភូមិ​០៤ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។

យោង​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នោះ​បាន​ប្រាប់​ថា គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ស្តា​រិ​ក ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BB-4094 បើកបរ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ឡើង​វ៉ា​ជែង និង​រថយន្ត​មួយ​គ្រឿង​ទៀត ក៏​បាន​ជ្រុល​ចង្កូត​មក​បុក​ប៉ះ​នឹង​មួយ​គ្រឿង​យ៉ាង​ពេញទំហឹង ម៉ាក​ហុងដា (​ប្រភេទ​អូ​តូ​) ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បណ្តាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​នេះ​រង​របួស​បាក់ជើង​បែកក្បាល​មាន​សភាព​ធ្ងន់ធ្ងរ។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ រួច​បញ្ជូន​ជន​រង​គ្រោះ​យក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព ឃ្លាំង​លើ​(៨៨៨) និង​ជួយ​សម្រួល​ចរាចរណ៍​ការពារ​នៅ​ទីតាំង​កន្លែង​កើតហេតុ​។ ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល រីឯ​វត្ថុ​តាង រថយន្ត និង​ម៉ូតូ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ស្ទូច​យក​ទៅ​រក្សា​ទុក នៅ​ប៉ុស្តិ៍​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ រង់ចាំ​ការ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​៕ ដោយ ៖ ឈុ​ន គឹ​ម​ហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ