ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​! ប្អូន​បា.ញ់​បងប្រុស​បង្កើត រួច​រក​បា.ញ់​ទាំង​ឪពុកក្មេក​នៅ​ក្រុង​តា​ខ្មៅ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បើ​គិត​ត្រឹម​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២០​នេះ មុខសញ្ញា​ជនសង្ស័យ​ដែល​ជា​ត្រូវជា​ប្អូនប្រុស​បាញ់​ស​ម្លា​.​ប់​បងប្រុស​បង្កើត​របស់​ខ្លួន ព្រោះតែ​ខឹង​ជាមួយ​បងប្រុស​ចេះ​ដឹង​រឿង​ប្រពន្ធ​ពេក​នោះ ពេល​នេះ​ចាប់ខ្លួន​បាន​ហើយ…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បើ​គិត​ត្រឹម​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២០​នេះ មុខសញ្ញា​ជនសង្ស័យ​ដែល​ជា​ត្រូវជា​ប្អូនប្រុស​បាញ់​ស​ម្លា​.​ប់​បងប្រុស​បង្កើត​របស់​ខ្លួន ព្រោះតែ​ខឹង​ជាមួយ​បងប្រុស​ចេះ​ដឹង​រឿង​ប្រពន្ធ​ពេក​នោះ ពេល​នេះ​ចាប់ខ្លួន​បាន​ហើយ ស្ថិត​នៅ​ភូមិ​ត្រពាំង​ត្រាច ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយ​រៀង។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ជា​ប្អូនប្រុស​ខាងលើ​មានឈ្មោះ ឆាយ សា​លាភ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ផលិតផល​តាម​អន​ឡាញ មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឆាយ សៀម​មី អាយុ​៤៣​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ​កា​ហេ ឃុំ​កា​ហេ ស្រុក​កងមាស ខេត្តកំពង់ចាម​។

សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​ឃាត់ខ្លួន គឺ​ខណៈ​ពេល​ក្រោយ​ពី​ជនសង្ស័យ​ជា​ប្អូនប្រុស​បាន​បាញ់​ស​ម្លា​.​ប់​បងប្រុស​បង្កើត​ខ្លួនឯង ព្រោះតែ​ខឹង​ជាមួយ​បងប្រុស​ចេះ​ដឹង​រឿង​ប្រពន្ធ​នោះ ដែល​ជនសង្ស័យ​ប្រព្រឹត្តិ​កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​ក៏​រត់គេច​មក​លាក់ខ្លួន​នៅផ្ទះ​របស់​ឈ្មោះ​ម៉ា ឈិ​ត ហៅ​យុ ភេទ​ប្រុស នៅ​ភូមិ​ត្រពាំង​ត្រាច ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក លោក​ឧត្តមសេនីយ៍ត្រី កុយ សុភាព បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្លាំង​អធិការដ្ឋាន​គ​របាល​ស្រុក​កំពង់​រោ​ទិ៍ សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៏​ត្រី រឿ​ន ណា​រ៉ា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្ម​ទណ្ឌ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ទៀត បាន​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ត្រូវជា​ប្អូន​ដែល​រត់គេច​មក​លាក់ខ្លួន​នៅផ្ទះ​របស់​ឈ្មោះ​ម៉ា ឈិ​ត ហៅ​យុ ក្នុង​នៅ​ភូមិ​ត្រពាំង​ត្រាច ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។

បច្ចុប្បន្ន​ជន​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​មក​ដល់​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​បំពេញ​នីតិវិធី រួច​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ចំណែក​សំភារៈ ដែល​ដកហូត​បាន​រួម​មាន ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​រូស ពណ៌​ខ្មៅ​តែម​ក្រហម ពាក់​ស្លាក លេខ វៀតណាម 84-G1 019.40 និង​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក​ហា​វ៉េ​ ពណ៌​ខ្មៅ​ផង​ដែរ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០២ វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ស្ថិត​នៅ​ក្នុង​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​បាន​បាញ់​ស​ម្លា​.​ប់​បងប្រុស​បង្កើត​របស់​ខ្លួន ព្រោះតែ​ខឹង​នឹង​បងប្រុស​ចេះ​ដឹង​រឿង​ប្រពន្ធ​ខ្លួន​ពេក ។

គួរ​រំលឹក​បន្ត​​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន ហើយ​តែងតែ​ឈ្លោះ គ្នា​ជាមួយ​ប្រពន្ធ រឿង​រកស៊ី​លក់​ផលិតផល​តាម​អន​ឡាញ ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៨​ខែធ្នូ វេលា​ម៉ោង​៤​រសៀល ជនសង្ស័យ​ក៏​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ទៀត ពេល​នោះ ជន​រង​គ្រោះជា​បងប្រុស​បាន​ចូល​ទៅ​ជួយ​សម្របសម្រួល​ឲ្យ​ឈប់​ឈ្លោះ​គ្នា តែ​ពេល​នោះ​ជនសង្ស័យ​បែរជា​ខឹង​ថា ជន​រង​គ្រោះ​ចេះ​ដឹង​រឿង​ប្តី​ប្រពន្ធ​របស់​គេ ចង់​បំបែក​បាក់​ប្តី​ប្រពន្ធ​គេ​ទៅ​វិញ ។

គួរ​រំលឹក​​បន្ត​ទៀត​ថា លុះ​មក​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែធ្នូ ជនសង្ស័យ​បាន​តេ​ទូរស័ព្ទ​ហៅ​ជន​រង​គ្រោះ​ពី​ខេត្តកំពង់ចាម ឲ្យ​ឡើង​មក​ជួប​នៅផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដើម្បី​និយាយ​គ្នា​បន្តិច​។ ខណៈ​ពេល​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ឡើង​មក​ជួប​ជនសង្ស័យ​តាម​ការ​ណាត់ តែ​នៅ​ពេល​មក​ដល់​មិន​ទាន់​បាន​និយាយ​អ្វី​ផង ក៏​ត្រូវ​ជនសង្ស័យ​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក Lock 98 បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​ក្រោម​ក្លៀក​ខាងស្តាំ​ធ្លាយ​គ្រាប់​ទៅ​ក្រោយ មាន​របួស​ស្នាម​យ៉ាងធ្ងន់ធ្ងរ ហើយ​ជនសង្ស័យ​ក៏​រក​បាញ់​ឪពុកក្មេក​ទៀត​តែ​មិន​ផ្ទុះ ក៏​បាន​ប្រវាយប្រតប់​គ្នា រហូត​ជ្រុះ​កាំភ្លើងខ្លី ហើយ​ក៏​ត្រូវ​ឪពុកក្មេក​យក​បាន ចំណែក​ជនសង្ស័យ​ក៏​បាន​គេចខ្លួន រួច​ឡើង​ជិះ​ម៉ូតូ scoopy ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ 9941 ដោយ​ជិះ​ឡើង​មក​តា​ខ្មៅ ដើម្បី​គេចខ្លួន​សំដៅ​មក ភ្នំពេញ​តែ​ម្តង ។

គួរ​បញ្ជាក់​ថា បើ​តាម​ឱ្យ​ដឹង​ពី​មន្ត្រី​តុលាការ​បាន​បង្ហើប​ថា ជនសង្ស័យ​ជា​ឃាត​.​ករ​ដែល​បាន​បាញ់​ស​ម្លា​.​ប់​បង​បង្កើត​របស់​ខ្លួន​នេះ កន្លង​ទៅ​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​តៀត​ផង​។ ប៉ុន្តែ​ឃុំខ្លួន​បាន​ត្រឹមតែ ២១​ថ្ងៃ តុលាការ​ក៏​ធ្វើការ​ដោះ​លែង​វិញ លុះ​ចុង​ក្រោយ​បុគ្គល​រូប​នេះ​បាន​បន្ត​និទណ្ឌភាព​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ គឺ​បាញ់​ស​ម្លា​.​ប់​បងប្រុស​របស់​ខ្លួន​ដល់​ផ្ទះ​តែ​ម្តង ។ ដូច្នេះ​ស្ថាប័ន​តុលាការ​គួរ​ពិចារណា ធ្វើការ​ថ្លឹងថ្លែង មុន​នឹង​ធ្វើការ​ដោះ​លែង​ជន​ត្រូវ​ចោទ​រូប​នេះ ចៀសវាង​ការ​ធ្វើ​សកម្មភាព​នៅ​តែ​បន្ត​កើត​មាន​ក្នុង​សង្គម​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ