ជាប់ជាស្ថាពរទាំងអស់ ដោយគ្មាននិទ្ទេស រួមទាំងសិស្សស្វៃរិន និងបំពេញវិជ្ជា
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បន្តប្រកាសថា “ជាប់ជាស្ថាពរ” ចំពោះ “បេក្ខជនទាំងអស់ (រួមទាំងបេក្ខជនស្វៃរិន…
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បន្តប្រកាសថា “ជាប់ជាស្ថាពរ” ចំពោះ “បេក្ខជនទាំងអស់ (រួមទាំងបេក្ខជនស្វៃរិន…
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បន្តប្រកាសថា “ជាប់ជាស្ថាពរ” ចំពោះ “បេក្ខជនទាំងអស់ (រួមទាំងបេក្ខជនស្វៃរិន បំពេញវិជ្ជា និងស្វៃរិនបំពេញវិជ្ជា) ដែលបានចុះឈ្មោះប្រឡង” ។
សូមជម្រាបថា នៅល្ងាចថ្ងៃទី១៦ ខែធ្នូនេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានចេញលិខិត ជូនដំណឹង ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩) និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១២) ឆ្នាំសិក្សា ២០១៩-២០២០ គឺក្រសួងសម្រេចជាផ្លូវការឲ្យជាប់ទាំងអស់ ដោយគ្មានកំណត់និទ្ទេស ។
ក្នុងលិខិត លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើកឡើងថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ឆ្នាំ២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡា កំណត់ឲ្យ «ជាប់ជាស្ថាពរ» ចំពោះ «បេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡង» ដោយគ្មានការកំណត់និទ្ទេស»។
ការប្រកាសជាលាយលក្ខណ៍អក្សររបស់រដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើង បន្ទាប់សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្ទាល់មាត់ កាលពីថ្ងៃទី១៥ ខែធ្នូម្សិលមិញ សម្រេចឲ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុបទាំងអស់គ្នា ដោយមិនចាំបាច់ប្រឡង។ នេះដោយសារតែបញ្ហាកូវីដ១៩ ដែលបន្តអូសបន្លាយ ពិសេសព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២៨វិច្ឆិកា មិនទាន់បិទបញ្ចប់នៅឡើយ ៕
ចែករំលែកព័តមាននេះ