ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់មួយយប់ ស្អែកឡើង ប្រទះ​ឃើញ​លង់ទឹកប្រឡាយ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ សាកសពអណ្ដែតទឹក ត្រូវ​បានគេឃើញ កាលពីវេលាម៉ោង ១០:២០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងតំបន់ត្រពាំងក្រសាំង ភូមិបល្ល័ង្គ…

ខេត្តកំពង់ធំ៖ សាកសពអណ្ដែតទឹក ត្រូវ​បានគេឃើញ កាលពីវេលាម៉ោង ១០:២០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងតំបន់ត្រពាំងក្រសាំង ភូមិបល្ល័ង្គ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សពជនរងគ្រោះ ឈ្មោះ ភោក សុកល់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ។

ក្មួយស្រីរបស់ជនរងគ្រោះ ឈ្មោះ ផុញ មករា បាន​ដឹងថា អ៊ុំរបស់នាង ពីមុន គាត់មាន​ប្រពន្ធ ហើយទៅរស់នៅឯខេត្តបាត់ដំបង។ កន្លងមក មិនដឹងថា គាត់មានវិបត្តិអ្វី​នៅក្នុងគ្រួសារនោះទេ បានជាគាត់ក្លាយជាមនុស្សផឹកស្រាជាប្រចាំ បណ្តាលឲ្យមាន​ជំងឺសសៃប្រសាទ និយាយស្តីអ្វីមិនដឹងខុសត្រូវ។ គាត់តែងតែដើរផ្តេសផ្តាស មិនសូវហូបបាយហូបទឹកទេ ហើយប្រហែលជាងមួយអាទិត្យមុន គាត់បានមក​ពីខេត្តបាត់ដំបង មករស់នៅជាមួយនាង។ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ស្រាប់តែបាត់គាត់ពីផ្ទះ មិនដឹងទៅទីណាទេ។ នាងបានដើររកគាត់ដែរ តែរកពុំឃើញ រហូតដល់ព្រឹកថ្ងៃទី១៥ធ្នូនេះ ទើបរកឃើញសាកសព​អ៊ុំ អណ្តែត​ទឹកប្រឡាយ។​

បន្ទាប់ពីទទួលបានដំណឹង កម្លាំងប៉ុស្តិ៍ កម្លាំងជំនាញ និងរដ្ឋបាលមូលដ្ឋាន បាន​ចុះពិនិត្យសាកសព និង​មិនឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មឡើយ។ ដូច្នេះមន្ត្រីសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារលង់​ទឹកប្រឡាយ។ មូលហេតុ ដោយសារជនរងគ្រោះ មានជំងឺ​សសៃប្រសាទ និងញៀនស្រា​ជាប្រចាំ និង​វង្វេងវង្វាន់ស្មារតី៕ ថុក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ