ស្បែកស្ងួត គឺជាស្ថានភាពមិនស្រួលមួយ ដែលត្រូវបានសម្គាល់ដោយមានការឡើងរមាស់និងស្នាមប្រេះលើស្បែក ហើយវាអាចកើតឡើងដោយសារមូលហេតុជាច្រើន ។ អ្នកអាចមានស្បែកស្ងួតដោយធម្មជាតិ ប៉ុន្តែទោះបីជាស្បែករបស់អ្នកមានជាតិខ្លាញ់ក៏ដោយ ក៏អ្នកអាចមានស្បែកស្ងួតនៅថ្ងៃណាមួយ ។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដែលបណ្តាលឱ្យស្បែករបស់អ្នកស្ងួត ៖

១.អាយុ ៖ មនុស្សវ័យចំណាស់ងាយនឹងវិវត្តទៅជាស្បែកស្ងួត ។ នៅពេលអ្នកមានវ័យចំ ណាស់រន្ធញើសរបស់អ្នកផលិតប្រេងតិចជាងមុនធ្វើឱ្យអ្នកប្រឈមនឹងស្បែកស្ងួត ។
២. ប្រវត្តិជំងឺប្រចាំកាយ ៖ អ្នកទំនងជាមានជំងឺត្រអក ឬជំងឺរលាកស្បែក ដែលទាក់ទងនឹងអាឡែហ្សី ប្រសិនបើអ្នកមានក្រុមគ្រួសារកើតជំងឺនេះ ។
៣. រដូវកាល ៖ ស្បែកស្ងួតច្រើនតែកើតមាននៅរដូវស្លឹកឈើជ្រុះ និងខែរដូវរងា នៅពេលដែលកម្រិតសំណើមទាប ។ នៅរដូវក្តៅ កម្រិតសំណើមខ្ពស់ជួយបញ្ឈប់ស្បែករបស់អ្នកមិនឱ្យស្ងួត ។
៤. ទម្លាប់ងូតទឹក ៖ ការងូតទឹកឱ្យបានញឹកញាប់ ឬលាងសម្អាតជាមួយទឹកក្តៅខ្លាំង ធ្វើឱ្យអ្នកប្រឈមនឹងស្បែកស្ងួត ។

ដើម្បីចៀសវាងការមានស្បែកស្ងួត អ្នកគួរតែអនុវត្តវិធីងាយៗដូចខាងក្រោម ៖
-ចៀសវាងការប្រើទឹកក្តៅដើម្បីងូតទឹក
-ងូតទឹកឱ្យតិចជាង ១០នាទី
-ប្រើសាប៊ូមានសំណើមពេលងូតទឹក
-ប្រើឡេផ្តល់សំណើមភ្លាមៗបន្ទាប់ពីងូតទឹក
ជូតខ្លួនដោយកន្សែងទន់
-ចៀសវាងការអេះរមាស់
-ផឹកទឹកឱ្យបានច្រើន ។

ទាក់ទងនឹងការផឹកទឹកឱ្យបានច្រើននេះទៀតសោត តាមប្រភពព័ត៌មាន Women Best បានឱ្យដឹងថា ការផ្តល់ជាតិទឹកឱ្យបានត្រឹមត្រូវអាចធ្វើឱ្យស្បែកមិនស្ងួត និងគ្មានស្នាមជ្រីវជ្រួញ និងធ្វើឱ្យស្បែករលោងស្អាត ។ ប្រសិនបើអ្នកចង់បញ្ឈប់ភាពចាស់មុនអាយុ និងប្រឆាំងនឹងភាពជ្រីវជ្រួញ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ គឺជាគន្លឹះពិសេស ។ ការទទួលទានទឹក៤ ទៅ ៦កែវរៀងរាល់ថ្ងៃ គឺជាការប្រសើរណាស់ ៕ ប្រភព ៖ healthline & womensbest
ចែករំលែកព័តមាននេះ