ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គគ្រឹកគគ្រេង​ម៉្លេះ! ​ម៉ូតូ​ជា​ច្រើន​គ្រឿង​កំពុង​​ដឹក​ជញ្ជូន​លួច​ឆ្លង​ដែន​ទៅ​វៀត​ណាម

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ម៉ូតូ​ជា​ច្រើន​គ្រឿង​ដែល​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​បម្រុង​លួច​ឆ្លង​ដែនទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ បានត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ទាន់​ក៏​ធ្វើការបង្ក្រាប ។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​គេ​មិន​ដែល​ឃើញ​ចាប់​បាន​ថៅកែ​និង​អ្នក​ប្រព្រឹត្ត​ឡើយ គឺ​ចាប់​បាន​តែ​អ្នក​ដឹក​ជញ្ជូន​ប៉ុណ្ណោះ ។ អ្នក​តាមដាន​និយាយ​ថា…

ខេត្តរតនគិរី ៖ ម៉ូតូ​ជា​ច្រើន​គ្រឿង​ដែល​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​បម្រុង​លួច​ឆ្លង​ដែនទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ បានត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ទាន់​ក៏​ធ្វើការបង្ក្រាប ។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​គេ​មិន​ដែល​ឃើញ​ចាប់​បាន​ថៅកែ​និង​អ្នក​ប្រព្រឹត្ត​ឡើយ គឺ​ចាប់​បាន​តែ​អ្នក​ដឹក​ជញ្ជូន​ប៉ុណ្ណោះ ។

អ្នក​តាមដាន​និយាយ​ថា ដោយសារ​តែ​ពួក​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ​ហើយ ទើប​ជំនួញ​លើ​ខុស​ច្បាប់​នៅ​តែ​កើត​មាន​ដដែល​ៗ ហើយ​ព្រៃ​ឈើ​ក៏​នៅ​តែ​រង​ការ​វិនាស ។

ការ​បង្ក្រាប​ម៉ូតូ​ដឹកឈើ​នេះ បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ភិ​លើ ឃុំ​សេ​សាន ស្រុក​អូរយ៉ា​ដាវ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​ផ្ទាល់ បានឱ្យ​ដឹង​ថា ឈើ​ដែល​បង្ក្រាប​ខាងលើ​នេះ ក្រុម​​​ឈ្មួញ​ដឹក​ជញ្ជូន​ចេញពី​តំបន់​ព្រៃ​សហគមន៍​ភូមិ​ប៉ា ទៅ​ដល់​ឃុំ​សេ​សាន ព្រំប្រទល់​រវាង​ស្រុក
អូ​រយ៉ា​ដាវ​និង​ស្រុក​អណ្តូង​មាស ។ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​អំពី​សកម្មភាព
ខាងលើ សមត្ថកិច្ច​ក៏​ទៅ​ស្ទាក់​ចាប់​បាន​តែ​ម្តង ។ ចំពោះ​វត្ថុ​តាង​ដែល​រឹបអូស​បាន​មាន ឈើ​ស្រ
ឡៅ​ចំនួន​២០​កំណាត់ មុខកាត់​២៥​ទៅ​៣០​សង្ទីម៉ែត្រ ប្រវែង​២,២​ម៉ែត្រ និង​ម៉ូតូ​កែ​ច្នៃ​ដឹក​ជញ្ជូន​ឈើ​១​គ្រឿង ។

ក្នុង​ពេល​ដែល​កម្លាំង​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ និង​មន្ត្រី​បរិស្ថាន​ចុះ​ទៅ​បង្ក្រាប​នោះ មាន​ម៉ូតូ​ដឹក​ឈើ​ជា​ច្រើន​គ្រឿង​បាន​ទម្លាក់​ឈើ​ចេញ ហើយ​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​អស់​ភ្លាម​ៗ​ដោយ​បន្សល់​ទុក​នៅ​តែ​ម៉ូតូ​១​គ្រឿង​នេះ​ដែល​យក​ទៅ​មិន​ទាន់ ។

ឈើ​ខុសច្បាប់​ដែល​បង្ក្រាប​បាន​ខាងលើ​នេះ​លោក សូលី​ត សំ​ភូ ប្រធាន​ក្រុម​បរិស្ថាន​ស្រុក​អូ​រយ៉ា​ដាវ​បាន​បញ្ជាក់​ថា លោក​នឹង​ទៅ​ទទួល​របាយការណ៍​ពី​សមត្ថកិច្ច​ចម្រុះ​ដែល​ធ្វើការបង្ក្រាប ហើយ​សុំ​ផ្ញើ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ចំណុច​ភូមិ​ភិ​លើ ឃុំ​សេ​សាន​ជា​បណ្តោះ​អាសន្ន​សិន មុន​នឹង​មាន​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ