ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះបង្គោល​ព្រំ​នៅតំបន់បុរាណ​ដ្ឋា​ន​ការពារ​ការ​កាន់កា.ប់​ដោយ​ខុសច្បាប់​ពី​ឈ្មួញ​ទិញ​លក់​ដីធ្លី

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្នងគោលបំណងការពារ​ការ​កាន់កាប់​ដោយ​ខុសច្បាប់​ពី​ឈ្មួញ​ទិញ​លក់​ដីធ្លីនៅតំបន់បុរាណដ្ឋាន ក្រុមការងារ​បច្ចេកទេសនៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បាន​សហកា​ជាមួយ​មន្ទីរ​វប្បធម៌​ស្រុក រដ្ឋបាល​ស្រុក អាជ្ញាធរ​ភូមិ ឃុំ ដោយ​មានការ​ចូលរួម​ពី​ប្រជា​ការពារ​ភូមិ និង​ប្រជាជន​មួយ​ចំនួន…

ខេត្តសៀមរាប ៖ ក្នងគោលបំណងការពារ​ការ​កាន់កាប់​ដោយ​ខុសច្បាប់​ពី​ឈ្មួញ​ទិញ​លក់​ដីធ្លីនៅតំបន់បុរាណដ្ឋាន ក្រុមការងារ​បច្ចេកទេសនៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បាន​សហកា​ជាមួយ​មន្ទីរ​វប្បធម៌​ស្រុក រដ្ឋបាល​ស្រុក អាជ្ញាធរ​ភូមិ ឃុំ ដោយ​មានការ​ចូលរួម​ពី​ប្រជា​ការពារ​ភូមិ និង​ប្រជាជន​មួយ​ចំនួន បាន​បន្តការងារ​បោះបង្គោល​ព្រំ​ការពារ​បុរាណ​ដ្ឋា​ន នៅ​ក្នុងភូមិ​ល្វា ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប បាន​ចំនួន​៨​ទីតាំង​ហើយ កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ ​។

អាជ្ញាធរ​ជាតិ​អប្ប​រា បាន​បន្ត​ថា បុរាណ​ដ្ឋា​ន​ទាំង​៨​ទីតាំង​នោះ​មាន​ដូច​ជា ប្រាសាទ​អូរ​ប្រាសាទ ប្រាសាទរលំ​ដូន​មោង ប្រាសាទត្រពាំង​ឈូក គោក​ពពូល ត្រពាំង​បេង ត្រពាំង​ច​ង្ហុ​ក​ក្រាំង ត្រពាំង​រលំ​វែង និង​ត្រពាំង​គុម្ព​ភ្នៀង​។

ការ​បោះ​បង្គោលព្រំ​ការពារ​បុរាណ​ដ្ឋា​ន គឺ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​កំណត់​ព្រំ​ដី ដែល​មាន​បុរាណ​ដ្ឋា​ន​ត្រូវ​ការពារ​បាន​ត្រឹមត្រូវ ការពារ​ការ​កាន់កាប់​ដោយ​ខុសច្បាប់​ពី​ឈ្មួញ​ទិញ​លក់​ដីធ្លី និង​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ដឹង​កុំឱ្យ​ពួក​គាត់​វាទ​ទី​ដី ធ្វើ​កសិកម្ម​ឬ​រស់នៅ​លើ​ប្រាសាទ ស្រះ​ទឹក និង​រចនា​សម្ពន្ធ​សំណង់​បុរាណ​ផ្សេង​ៗ​ដោយ​ពុំ​ដឹង ព្រោះ​ពួក​គាត់​ក៏​មាន​បំណង​ចង់​ការពារ​ឱ្យ​បុរាណ​ដ្ឋា​ន​ទាំងនោះ​ឱ្យ​ល្អ​ប្រសើរ​ដែរ​។

តាម​រយៈ​អាជ្ញាធរ​ជាតិ​អប្សរា​កន្លង តែងតែ​មានការ​លក់ដូរ​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក ហើយ​អាជ្ញាធរ​ជាតិ​ក៏​បាន ក្រើនរំលឹក​ជា​ច្រើន​លើក​ច្រើន​សា​ដល់​បុគ្គល​ដែល​ប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ថា​អាច​នឹង​ប្រឈម​វិធានការ​ផ្លូវច្បាប់​ប្រសិនបើ​មិន​បញ្ឈប់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ឡុ​ង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អ​ប្សា​រា ធ្លាប់​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព ដូចនេះ​ថា ផ្ទៃដី​ទំហំ​ប្រមាណ​ជា ៤០១ គីឡូរ​ម៉ែត្រក្រឡា ដែល​លាតសន្ធឹង ក្នុងភូមិ​សាស្ត្រ ៥ ក្រុង និង​ស្រុក ដែល​មាន​ផ្នែក​ខ្លះ​នៃ ក្រុង​សៀមរាប ស្រុក​ប្រាសាទបាគង ស្រុក​ពួក ស្រុក​បន្ទាយស្រី និង​ស្រុក​អង្គរធំ និង​នៅ​មាន​កន្លែង​ផ្សេង​ទៀត ដូច​ជា ទួល​បុរាណ ប្រសាទ​បុរាណ និង​បឹង​បុរាណ គឺ​ដែន​ដែល​យើង​ត្រូវ​អភិរក្ស​៕

អត្ថបទសរសេរ ដោយ