ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងដៃផង! លេងប្រើសុទ្ធតែកាំបិត

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគ​បាល​អធិការដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ ធ្វើការ​ឃាត់ខ្លួន​ពី​បទ​ករណី​អំពើ​ហិង្សារ​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​កាប់​នឹង​កាំបិត​ផ្គាក់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ត្រង់​ក្បាល ។ ករណី​ហិង្សារ​នោះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​០៩…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគ​បាល​អធិការដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ ធ្វើការ​ឃាត់ខ្លួន​ពី​បទ​ករណី​អំពើ​ហិង្សារ​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​កាប់​នឹង​កាំបិត​ផ្គាក់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ត្រង់​ក្បាល ។

ករណី​ហិង្សារ​នោះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២០ ត្រង់​ចំណុច​ផ្ទះ​កម្មករ ស្នាក់​នៅ​ក្នុង​ចំការ​កៅស៊ូ ស្ថិត​ក្នុងភូមិ​តា​កុក​ច្រា​យ ឃុំ​បរខាំ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ សាក់​ឈឿ​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរប​កម្មករ​ជៀ​ជ័រកៅស៊ូ មានស្រុក​កំនើត ភូមិ​ឃុំ ស្រុក​វាល​វែង ខេត្តពោធិសាត់ ហើយ​បាន​មក​ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ជន​រង​គ្រោះ ឈ្មោះ សុខ ទូច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ជៀ​ជ័រកៅស៊ូ ស្រុក​កំណើត​ភូមិ​ប្រឹក្សា​ទី​១ ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង ស្នាក់​នៅ​ចំការ​កៅស៊ូ ភូមិ​ឃុំ កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​បាន​រង​របួស​ចំ​ក្បាល លើ​ត្រចៀក​ខាងឆ្វេង​យ៉ាងធ្ងន់ធ្ងរ​ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​បន្ទាន់​ភ្លាម​ៗ នៅ​មណ្ឌល​សុខភាព​ស្រុក​បរ​កែវ​ផង​ដែរ ។ មូលហេតុ​ដែល​ឈាន​ដល់​បង្ក​អំពើ​ហិង្សា​នោះ គឺ​រស់នៅ​ជិត​គ្នា​ទំនាស់​ពាក្យ​សំដី​នៅ​ក្នុង​ចំការ ។

ក្រោយ​ពី​កម្លាំង​ជំនាញ​អធិការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ