ការចតរថយន្តជានិច្ចកាលវាមិនងាយស្រួលប៉ុន្មានឡើយហើយបើស្ថិតក្នុងទីតាំងតូចចង្អៀតនោះគឺកាន់តែលំបាកទៅទៀត ។ ខាងក្រោមនេះគឺជារបៀបចតរថយន្តនៅកន្លែងតូចចង្អៀតឲ្យមានសុវត្ថិភាពដូចតទៅ៖
១-ក្រឡេករកមើលទីធ្លាចតដែលសមគួរមួយ ។
២-ពិនិត្យទៅលើកញ្ចក់រថយន្តអ្នកនិងប្រើប្រាស់ភ្លើងស៊ីញ៉ូដើម្បីប្រាប់ជាសញ្ញាដល់អ្នកប្រើប្រាស់ផ្លូវដទៃឲ្យដឹងពីទិសដៅរបស់អ្នកថានឹងបម្រុងឆ្ពោះទៅណា ។
៣-បើកអែបមកជិតរថយន្តដែលនឹងស្ថិតនៅមុខរថយន្តអ្នកខណៈពេលអ្នកចូលចត ។
៤-ពិនិត្យទៅលើកញ្ចក់ចំហៀងហើយសង្កេតមើលទៅផ្នែកខាងមុខនិងក្រោយរថយន្តអ្នកមុនពេលចាប់ផ្តើមបើកថយក្រោយ ។
៥-ងាកមើលទៅក្រៅថាតើមានរថយន្តដទៃបើកខិតមកជិត ឬអ្នកថ្មើរជើងដើរឆ្លងកាត់ផ្លូវ ឬអត់ ។
៦-ចាប់ផ្តើមបើកថយក្រោយនៅពេលណាដែលអ្នកគិតថាវាប្រាកដជាមានសុវត្ថិភាពហើយនោះ ។
៧-បើកថយរហូតដល់ផ្នែករថយន្តដែលចតខាងមុខ។
៨-ចាប់ផ្តើមយកចង្កូតងាកមកខាងឆ្វេងឲ្យលឿន ឬរហ័សបន្តិចដើម្បីងាកចូលទៅក្នុងទីធ្លាចំណត ។
៩-តម្រង់ចង្កូតឲ្យត្រង់គឺលៃយ៉ាងណាបានត្រឹមតែឲ្យកង់រថយន្តស្ថិតនៅលើចិញ្ចើមផ្លូវនៃចំណតនោះយ៉ាងត្រឹមត្រូវជាការស្រេច ។
១០-លោកអ្នកក៏មិនចាំបាច់បើកថយក្រោយ ឬទៅមុខពីរបីដងដែរនាំឱ្យរំខានដល់យានដទៃដែលនៅខាងក្រោយ។
១១-ដាក់ហ្វ្រាំងដៃនិងរំកិលតំណែងចង្កឹះលេខមកត្រង់អក្សរN ឬក៏P (ចត) ហើយបិទម៉ាស៊ីនជាការស្រេច ។
សម្គាល់ ៖
-ចូរបើកយឺតៗខណៈពេលថយក្រោយ។ ធ្វើបែបនេះនឹងកាន់តែផ្តល់ភាពងាយស្រួលដល់ការកាច់ចង្កូតដោយពុំមានហានិភ័យកើតឡើងទាំងការបុកប៉ះនឹងរថយន្តដទៃ ។
-ប្រុងប្រយ័ត្នចំពោះឧបសគ្គដែលមានចំពោះមុខបន្តិច ។
-ចូរប្រុងប្រយ័ត្នក្មេងតូចៗអាចរត់កាត់ពីក្រោយរថយន្តខណៈពេលអ្នកបើកថយ ។
-ជានិច្ចកាលចូរក្រឡេកមើលជុំវិញរថយន្តក្រែងមានយានដទៃឬក៏អ្នកថ្មើរជើង ៕
ចែករំលែកព័តមាននេះ