ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត ៤ វិធី​នេះ​ស្បែក​យារ​ធ្លាក់​ក្រោយ​ពី​សម្រាលកូន​មិន​មាន​បញ្ហា​ទៀត​ទេ !

4 ឆ្នាំ មុន

ការ​មាន​ផ្ទៃពោះ​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន ចំពោះ​ស្បែក​របស់​អ្នក ។ ភាគច្រើន​នៃ​សម្រស់​ស្បែក ត្រូវ​បាន​បាត់បង់​ក្រោយ​ពេល​សម្រាល​បុត្រ​រួច ។ ស្បែក​របស់​អ្នក​នឹង​មិន​មាន​ភាពយឺត​ដូច​មុន​ទេ ដោយសារ​តែ​វា​ធ្លាប់​ប៉ោង​តឹង​ម្តង​ហើយ ។ តែ​មិន​ថ្វី​ទេ…

ការ​មាន​ផ្ទៃពោះ​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន ចំពោះ​ស្បែក​របស់​អ្នក ។ ភាគច្រើន​នៃ​សម្រស់​ស្បែក ត្រូវ​បាន​បាត់បង់​ក្រោយ​ពេល​សម្រាល​បុត្រ​រួច ។ ស្បែក​របស់​អ្នក​នឹង​មិន​មាន​ភាពយឺត​ដូច​មុន​ទេ ដោយសារ​តែ​វា​ធ្លាប់​ប៉ោង​តឹង​ម្តង​ហើយ ។ តែ​មិន​ថ្វី​ទេ អ្នក​អាច​អនុវត្ត​តាម​វិធី​ងាយ​ៗ​ដូច​ខាងក្រោម​នេះ តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សុខភាព Healthline ៖

១. ហាត់ប្រាណ ៖ ការ​ធ្វើ​លំ​ហាត់ប្រាណ អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ និង​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមាន​ភាព​រលាស់​ជាង​មុន ។ សូម​ព្យាយាម​រត់​តិច​ៗ ហែល​ទឹក ឬ ជិះ​កង់ ។ តែ​មុន​នឹង​សម្រេចចិត្ត​ធ្វើ​លំ​ហាត់ប្រាណ​ទាំងនេះ អ្នក​គួរ​គប្បី​សួរ​គ្រូពេទ្យ​ជា​មុន​សិន ។

២. បរិភោគ​ខ្លាញ់ និង​ប្រូតេអ៊ីន​ដែល​មាន​សុខភាព​ល្អ ៖ ការ​ញ៉ាំ​ប្រូតេអ៊ីន និង​ខ្លាញ់​ដែល​មាន​សុខភាព​ល្អ អាច​ជួយ​អ្នក​បង្កើន​ទំហំ​សាច់ដុំ ។ ប្រូតេអ៊ីន​ក៏​អាច​មាន​ផ្ទុក​នូវ​កូ​ឡា​ជែ​ន (Collagen) ផង​ដែរ ។ តម្រូវការ​ប្រូតេអ៊ីន​របស់​អ្នក​ម្នាក់​ៗ​មាន​ភាព​ខុស​គ្នា​អាស្រ័យ​ទៅ​លើ​ការ​ហាត់ប្រាណ ដែល​អ្នក​ធ្វើ ក៏​ដូច​ជា​កំពស់​និង​ទម្ងន់​របស់​អ្នក ។ អ្នក​ក៏​ប្រហែលជា​ត្រូវការ​ប្រូតេអ៊ីន​ច្រើន​ដែរ ប្រសិនបើ​អ្នក​កំពុង​បំបៅ​កូន​ដោយ​ទឹកដោះ ។

៣. សាកល្បង​ប្រើ​ផលិតផល​ធ្វើ​ឱ្យ​ស្បែក​តឹង ៖ មាន​ផលិតផល​ថែរក្សា​ស្បែក​ជា​ច្រើន​នៅ​លើ​ទីផ្សារ ដែល​ត្រូវ​បាន​រចនា​ឡើង ដើម្បី​បង្កើន​សារជាតិ​កូ​ឡា​ជែ​ន (Collagen) និង អេ​ឡា​ស្ទី​ន (Elastin) នៅ​ក្នុង​ស្បែក​របស់​អ្នក ។ គ្រឿងផ្សំ​ដូច​ជា​កូ​ឡា​ជែ​ន វីតាមីន​សេ និង​រី​ណូ​ទី​ន អាច​ជួយ​ឱ្យ​ស្បែក​ស្តារ​ភាពរឹងមាំ​របស់​វា​ឡើង​វិញ ។

៤. ផឹកទឹក ៖ ទឹក​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​ធ្វើ​ឱ្យ​វា​កាន់តែ​រលោង ។ វា​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​កាន់តែ​ងាយស្រួល និង​កាត់​បន្ថយ​ការ​រក្សា​ទឹក​នៅ​ក្នុង​ពោះ​របស់​អ្នក ៕ ប្រភព ៖ healthline

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ