ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលមានផ្ទៃពោះខ្លាចសម្រស់មិនស្អាតមែនទេ ? កុំភ័យ ៤វិធីនេះជួយអ្នកឱ្យស្អាតបាន !

4 ឆ្នាំ មុន

ជាការពិតណាស់ នៅពេលស្រ្តីមានផ្ទៃពោះ គឺមានការប្រែប្រួលរូបរាង ។ តែវាមិនប្រាកដថា ត្រូវតែប្រែទៅជាអាក្រក់នោះទេ ។ អ្នកប្រាកដណាស់ ព្រួយបារម្ភពីការមើលមកមិនស្អាតនៅពេលពរពោះតែវាជាធម្មជាតិនៃមនុស្សដែលត្រូវឱ្យស្រ្តីជាអ្នកពពោះទារកនៅក្នុងផ្ទៃ ។…

ជាការពិតណាស់ នៅពេលស្រ្តីមានផ្ទៃពោះ គឺមានការប្រែប្រួលរូបរាង ។ តែវាមិនប្រាកដថា ត្រូវតែប្រែទៅជាអាក្រក់នោះទេ ។ អ្នកប្រាកដណាស់ ព្រួយបារម្ភពីការមើលមកមិនស្អាតនៅពេលពរពោះតែវាជាធម្មជាតិនៃមនុស្សដែលត្រូវឱ្យស្រ្តីជាអ្នកពពោះទារកនៅក្នុងផ្ទៃ ។ អ្វីដែលអ្នកអាចធ្វើបាន គឺត្រូវតែកុំបណ្តែតបណ្តោយខ្លួនជ្រុលដល់ថ្នាក់មើលលែងយល់ ។ ខាងក្រោមនេះ គឺជាវិធីជួយលើកសម្រស់ងាយៗសម្រាប់ស្រ្តីមានផ្ទៃពោះ ដែលបានចុះផ្សាយនៅលើគេហទំព័រ Parents ៖

១. ធ្វើខ្លួនសាមញ្ញ ៖ កុំធ្វើឱ្យហួសហេតុពេក ឬ ស្លៀកពាក់លើសពេក ព្រោះវាគ្រាន់តែជារ៉ូបសម្រាប់ពាក់ពេលមានផ្ទៃពោះប៉ុណ្ណោះ ។ វាមិនចាំបាច់ត្រូវតែមានភាពឆើតឆាយខ្លាំងពេកនោះទេ ។ អ្នកមិនគួរពាក់រ៉ូបដែលមានរូបច្រើនពេកទេ ។ អ្នកគួរតែពាក់ពណ៌សុទ្ធៗ ហើយមានថែមគ្រឿងអលង្ការខ្លះៗ និងកន្សែងបង់កជាការស្រេច ។

២. ផ្តោតលើភាពវិជ្ជមាន ៖ ការគិតច្រើនពេក ជាពិសេសការគិតទៅរកភាពអវិជ្ជមាន គឺធ្វើឱ្យអ្នកមើលមកកាន់តែមិនស្អាត ។ ចូរផ្តោតលើភាពវិជ្ជមាន ហើយគួរគិតថា អ្នកមិនមែនពរពោះមួយជីវិតនោះទេ ។

៣. ផ្លាស់ប្តូរម៉ូដសក់របស់អ្នក ៖ សាកល្បងស្ទីលម៉ូដសក់ថ្មី ដើម្បីឱ្យសមនឹងពោះរបស់អ្នក ។ ប្រសិនបើសក់របស់អ្នកវែងពេក អ្នកគួរតែកាត់ខ្លី ដោយសារតែវាងាយស្រួលក្នុងការថែរក្សា ។ អ្នកមិនគួរផ្លាស់ប្តូរពណ៌សក់ទេនៅពេលពរពោះ​ ព្រោះតែវាអាចបង្កផលប៉ះពាល់ដល់ទារក ។

៤. ថែរក្សាស្បែក ៖ រក្សាស្បែករបស់អ្នកឱ្យមានសំណើមជារៀងរាល់ថ្ងៃ និងមើលមកភ្លឺរលោងពីខាងក្នុង ។ អ្នកអាចធ្វើវាបានឭដោយការទទួលទឹកឱ្យបានគ្រប់គ្រាន់ ។ ការទទួល ទានទឹកជាប្រចាំមានអត្ថប្រយោជន៍ច្រើនសម្រាប់ស្បែក ។ វាធ្វើអោយប្រសើរឡើងនូវរូបរាង និងសុខភាពស្បែករបស់អ្នក ដោយរក្សាវាឱ្យបង្កើតកោសិកាថ្មីឱ្យបានត្រឹមត្រូវ ។ ការផ្តល់ជាតិទឹកឱ្យបានត្រឹមត្រូវអាចធ្វើឱ្យស្បែកមិនស្ងួត និងគ្មានស្នាមជ្រីវជ្រួញ និងធ្វើឱ្យស្បែករលោងស្អាត ។ ប្រសិនបើអ្នកចង់បញ្ឈប់ភាពចាស់មុនអាយុ និងប្រឆាំងនឹងភាពជ្រីវជ្រួញ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ គឺជាគន្លឺះ ៕ ប្រភព ៖ parents

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ