ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ចិញ្ចឹម​គោ​បច្ចេកទេស និង​ដាំ​ស្មៅ​ផ្អែម​ឬ​ស្មៅ​អ៊ី​សា​អែ​ល​បាន​លុយ​មិន​ស្ទើរ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ប្រជា​កសិករ​បាន​នាំ​ចិញ្ចឹម​គោ តាម​លក្ខណៈ​បច្ចេកទេស​ដោយ​ដាំ​ស្មៅ​ផ្អែម ឬ​ស្មៅ​អ៊ី​សា​អែ​ល សម្រាប់​បំប៉ន​គោ​ពូជ និង​គោ​សាច់​ដែល​ដាំ​ជើងភ្នំ​ស្វាយ​ស្ថិត​ភូមិ​.​សង្កាត់​អូរ​អំបិល​ក្រុង​សិរី​សោភ័ណ ។

ជាក់ស្តែង​ឃើញ​ប្រជា​កសិករ​បាន​នាំ​គ្នា​ដាំ​ស្មៅ​ផ្អែម ឬ​ស្មៅ​អ៊ី​សា​អែ​ល សម្រាប់​បំប៉ន​គោ​ពូជ និង​គោ​សាច់​សម្រាប់​លក់​ដែល​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ហើយ​ប្រជា​កសិករ​បានអោយ​ដឹង​ថា ៖ ការ​ចិញ្ចឹម​គោ​តាម​លក្ខណៈ​បច្ចេកទេស​ដូច​ជា ដាំ​ស្មៅ​ផ្អែម​ឬ​ដាំ​ស្មៅ​អ៊ី​សា​អែ​ល​សម្រាប់​បំប៉ន​គោ​ពូជ និង​គោ​សាច់​ដែល​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ៖ ស្មៅ​ផ្អែម​ឬ ស្មៅ​អ៊ី​សា​អែ​ល​នេះ​ទិញ​ពូជ​មក​ពី​ខេត្តកំពង់ចាម​ក្នុង​១​គល់​តំលៃ​៣០០​រៀល ដែល​ដាំ​រយៈពេល​២​ទៅ​៣​ខែ អាច​ទទួល​បាន​ផល​ដោយ​កាត់​អោយ​គោ​ស៊ី​បាន ហើយ​ការ​ដាំ​ស្មៅ​ផ្អែម​នេះ គឺ​ដាំ​ជា​ជួរ​ហើយ​ស្រ​ច​ទឹកជា​ប្រចាំ រហូត​ដល់​ទទួល​បាន​ផល​ហើយ​នៅ​បន្ត​ស្រ​ច ។

ជាក់ស្តែង​គ្រួសារ​របស់​គាត់​ចិញ្ចឹម​គោ​ពូជ ប្រមាណ​៥​ទៅ​៦​ក្បាល ដែល​គោ​ពូជ​ពី​បរទេស​សម្រាប់​ចិញ្ចឹម​ពូជ​លក់​គោ​មេ​ពេញវ័យ​១​ក្បាល តំលៃ​១.៥០០​ទៅ​២.០០០​ដុល្លារ ហើយ​អ្នកទិញ​ភាគច្រើន​ទិញ​យក​ទៅ​ចិញ្ចឹម​បន្ត ។

ប្រជា​កសិករ​រូប​បាន​បញ្ជាក់​ថា ៖ ការ​ចិញ្ចឹម​គោ​ពូជ​ន៍​លក់ គឺ​ចិញ្ចឹម​ដោយ​ដាក់​ទ្រុង​អោយ​ស៊ី​ស្មៅ​ផ្អែម ឬ​ស្មៅ​អ៊ី​សា​អែ​ល​១​ថ្ងៃ​២​ទៅ​៣​ដង ហើយ​ក្នុង​ស​ប្តា​ហ៍​លាង​សំអាត​គោ​២​ទៅ​៣​លើក​មើល​ផែរ​រហូត​ដល់​គ្រប់​អាយុ​ជាង​១​ឆ្នាំ ទើប​អាច​ដាក់​បា​បង្កាត់​ពូជ ម្តង​តំលៃ​២០០.០០០​រៀល ។

ដោយឡែក​ឆ្នាំ​២០២០​នេះ ដោយ​ទឹកជំនន់​បណ្តាល​លិចលង់​ការ​ចិញ្ចឹម​គោ​ជួប​ការ​លំបាក​មាន​ជម្ងឺ​ត្រូវ​បាន​ព្យាបាល ។

មន្ត្រី​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ ឬ​ហៅ​កាត់​ពេទ្យសត្វ​បាន​ប្រាប់​ថា​៖​នៅ​ឆ្នាំ​២០២០​នេះ​មន្ត្រី​ពេទ្យសត្វ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​លើ​សត្វ​មាន​គោ​ដែល​កើត​ជម្ងឺសា​ទឹក​គោ​ចំនួន​២៩.៨៦៨​ក្បាល ក្របី​ចំនួន​២៩៧​ក្បាល អ៊ុត​ក្តាម​គោ​ចំនួន​៧០៦​ក្បាល អ៊ុត​ក្តាម​ក្របី​ចំនួន​៩៩​ក្បាល ៕