ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មួយ​គ្រឿង​បើក​វ៉ា​ជែង​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​១​គ្រឿង បណ្តាល​ឱ្យ​បុរស​២​នាក់​ស្លា.ប់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ បុរស​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ រសៀល​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២០-២១ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រពាំង​ព្រីង…

ខេត្តកំពង់ឆ្នាំង​៖ បុរស​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ រសៀល​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២០-២១ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រពាំង​ព្រីង ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខណៈ​ដែល​រថយន្ត ហា​យ​ឡេ​ន​ឌ័​រ​ព្យាយាម​វ៉ា​រថយន្ត​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ជន​រង​គ្រោះ​។ ប្រភព​ពី​សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 2B-5193 បុក​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1E-0051 បណ្តាល​ឱ្យ​បុរស​ពីរ​នាក់​ស្លាប់​នៅ​កន្លែង​។

ជន​រង​គ្រោះ​មានឈ្មោះ ផ្លុ​ង វិត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ហន ហួយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា មាន​រថយន្ត​ទាំង​០២​គ្រឿង បើកបរ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា បើក​ចេញពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង លុះដល់​ចំណុច​កើតហេតុ​មាន​រថយន្ត​ហា​យ​ឡេ​ន​ឌ័​រ បាន​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​នោះ​តែ​ម្តង​។

អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បាន​បន្សល់​ទុក​រថយន្ត​០១​គ្រឿង​។ ចំពោះ​វត្ថុ​តាង​ទាំង​០២​គ្រឿង សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​។ ដោយឡែក​សព​បាន​ប្រគល់​ជូន​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជន​បង្ក​រង់ចាំ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍​ស្រាវ​ជាវ​រក​អ្នកបើកបរ​រថយន្ត​យក​មក​អនុវត្ត​បន្ត​តាម​ច្បាប់​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ