ក្មួយ​ប្រុស​សម្តេច​តេ​ជោ​ប្រតិកម្ម​នឹង​ស្អែក​ស្លាប់​ប្រើប្រាស់​ឈ្មោះ​ត្រកូល​ហ៊ុន​គំរាម​ទារប្រាក់​គេ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្មួយ​ប្រុស​សម្តេច​តេ​ជោ​ប្រតិកម្ម​នឹង​ស្អែក​ស្លាប់​ប្រើប្រាស់​ឈ្មោះ​ត្រកូល​ហ៊ុន​គំរាម​ទារប្រាក់​គេ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន គឹ​ម​ជាតិ ដែល​ជា​ក្មួយ​ប្រុស សម្តេច​តេ​ជោ បាន​មាន​ប្រតិកម្ម យ៉ាង​ខ្លាំង​ទៅ​នឹង​ស្អែក​ស្លាប់​ស្អែក​ស្លាប់ ដែល​បាន​ប្រើប្រាស់​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន គឹ​ម​ជាតិ ដែល​ជា​ក្មួយ​ប្រុស សម្តេច​តេ​ជោ បាន​មាន​ប្រតិកម្ម យ៉ាង​ខ្លាំង​ទៅ​នឹង​ស្អែក​ស្លាប់​ស្អែក​ស្លាប់ ដែល​បាន​ប្រើប្រាស់​ឈ្មោះ ត្រកូល​ហ៊ុន គំរាម​ទារប្រាក់​គេ ។ ទន្ទឹម​នោះ លោក​ក៏​បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​រសៀល ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២០ អោយ​នរណា​ក៏​បាន​យក​ម្នាក់​នេះ​មក​ជួប​លោក ។

លោក ប៉ូ ចាន់​នី អាយុ​៤១​ឆ្នាំ រហស្សនាម (​ហៅ​ស្អែក​ស្លាប់ ស្អែក​ស្លាប់​) ជា​អ្នក​សារព័ត៌មាន​សាន ព្រំ (SANPRUM-NEWS) ហើយ​បាន​ប្រើប្រាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​« ស្អែក​ស្លាប់​ស្អែក​ស្លាប់ ការពារ​ត្រកូល​ហ៊ុន​លុះ​ក្ស័យ ។

តាម​គណៈនេយ្យ​ហ្វេ​ស​ប៊ុ​ក «Kimcheat Hun » ដែល​គេ​ស្គាល់​ថា​ឈ្មោះ ហ៊ុន គឹ​ម​ជាតិ ដែល​ជា​ក្មួយ​ប្រុស​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​បង្ហោះ​នៅ​រសៀល ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២០ ដែល​មាន​ខ្លឹមសារ​ថា «​ន​ណា​ក៏​បាន​យក​ម្នាក់​នេះ​មក​ជួប​ខ្ញុំ ប្រើប្រាស់​ឈ្មោះ​ត្រកូល​ហ៊ុន​គំរាម​ទារប្រាក់​គេ​» ។ នៅ​ក្នុង​ការ​បង្ហោះ លោក ហ៊ុន គឹ​ម​ជាតិ ក៏​ភ្ជាប់​រូប​ប្រូ​ហ្វា​ល់​របស់​ស្អែក​ស្លាប់​ស្អែក​ស្លាប់​ផង​ដែរ ។ ការ​បង្ហោះ​សារ​នេះ បន្ទាប់​ពី​មហាជន​នៅ​ក្នុង​បណ្តាញ​សង្គម​បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​នូវ​បុគ្គល​រូប​នោះ ដែល​គេ​ស្គាល់​ថា ជា​កូនចៅ​លោក ព្រំ សាន​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ស្អែក​ស្លាប់​ស្អែក​ស្លាប់ ធ្លាប់​មានរឿង​អាស្រូវ​ជា​ច្រើន​ដែល​បាន​ជ​ជេរ​ប្រមាថ​អាជ្ញាធរ និង​សមត្ថកិច្ច និង​ធ្លាប់​បាន​សុំ​ទោស​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ផង​ដែរ ។ លោក​ធ្លាប់​ត្រូវ​បាន​តុលាការ​សាលាដំបូង​ខេត្តកណ្តាល​ចេញ​ដីការ​បង្គាប់​អោយ​ចាប់ខ្លួន​ហើយ ត្រូវ​បាន​នគរបាល​ស្រុក​ពញ្ញា​ឭ​ខេត្តកណ្តាល ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​តា​ជ័យ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ពី​បទ​«​គំរាមកំហែង​,​បរិហា​កេរ្តិ៍​ជា​សាធារណៈ ,​ជេរ​ប្រមាថ​ជា​សាធារណៈ​, ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀក​បំពាក់​ជា​អាទិ៍ សម្រាប់​អាជ្ញាធរ​សាធារណៈ​» ។

ការ​ឃាត់ខ្លួន​នេះ​ត្រូវ​គេ​ដឹង​ថា ពី​លោក​ស្អែក​ស្លាប់ បាន​គេ​ប្រមាថ​លោក ផែង វណ្ណៈ តាម​ហ្វេ​ស​ប៊ុ​ក​ឡើង​កក្រើក ។ ក្រោយមក​ក៏​បាន​ធ្វើការ​សុំ​ទោស​វិញ ។ ទោះបីជា​យ៉ាងណា បន្ទាប់​ពី​ឃាត់ខ្លួន​នឹង​ប​ញ្ចូ​ន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ ២០២០ មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ត្រូវ​បាន​ដោះ​លែងអោយ​មាន​សេរីភាព​ឡើង​វិញ​នៅ​វេលា​យប់​នោះ បន្ទាប់​ពី​លោក ផែង វណ្ណៈ បាន​ដក​ពាក្យ​ពាក្យបណ្តឹង​វិញ ។

ទោះបី​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ថា ស្អែក​ស្លាប់​នោះ​ត្រូវ​បាន​គេ​នាំ​ទៅ​ជួប​លោក ហ៊ុន​គឹ​ម​ជាតិ​ហើយ ឬ​នៅ​នោះ​ទេ ហើយ​ការ​ជួយ​នេះ​មិនដឹង​ថា លោក​ហ៊ុន គឹ​ម​ជាតិ មាន​វិធាន​ការណ៍​យ៉ាងណា ?​ចំពោះ​បុគ្គល​ម្នាក់​នោះ ដែល​កំពុង​តែ​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយសរបស់ត្រកូលហ៊ុនព្រមទាំង កិត្តយសនិងសេចក្តី ថ្ងៃថ្លូររបស់សារព័ត៌មានផងដែរ ៕