ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ក្មេង​រវល់​តែ​លក់ដូរ​ភ្លេច​គិត​កូន ស្រាប់តែ​ស្ត្រី​ម្នាក់នេះ​ឃើញ​ឱកាសល្បូងភ្លាម

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រោយ​ពី​ទទួល​បណ្តឹង​របស់​ឪពុក​របស់​កុមា​រា​រង​គ្រោះ​កម្លាំង​នគរបាល​ជំនាញ​នៃ​ក្រុង​សៀមរាប​បាន​សហការ​គ្នា​ជាមួយ​មន្ត្រី​មូលដ្ឋាន​ទាំង​២​សង្កាត់​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ស្ត្រីជន​សង្ស័យ​ម្នាក់ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច ដោះ​ខ្សែ​ក​ក្មេង​ៗ នៅ​តាម​ផ្សារ​ក្នុង​ខេត្តសៀមរាប ។ ហេតុ​ការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​លួច​ខ្សែ​ក ក្មេង​ៗ​នោះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​៤…

ខេត្តសៀមរាប ៖ ក្រោយ​ពី​ទទួល​បណ្តឹង​របស់​ឪពុក​របស់​កុមា​រា​រង​គ្រោះ​កម្លាំង​នគរបាល​ជំនាញ​នៃ​ក្រុង​សៀមរាប​បាន​សហការ​គ្នា​ជាមួយ​មន្ត្រី​មូលដ្ឋាន​ទាំង​២​សង្កាត់​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ស្ត្រីជន​សង្ស័យ​ម្នាក់ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច ដោះ​ខ្សែ​ក​ក្មេង​ៗ នៅ​តាម​ផ្សារ​ក្នុង​ខេត្តសៀមរាប ។

ហេតុ​ការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​លួច​ខ្សែ​ក ក្មេង​ៗ​នោះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​ផ្សារ​ដើម​ក្រឡាញ់ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​/​ខេត្ត សៀមរាប ។

ម៉ូតូស្ត្រីសង្ស័យដោះខ្សែក កូនក្មេង

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ​បាន​ចុះ​សហការ​ស្រាវជ្រាវ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​គោក​ចក​ចម្រុះ​ឱ្យ​អធិការ​នគរបាល​ក្រុង​សៀ​រាប់​ធ្វើការ​ឃាត់ខ្លួន (​ស្ត្រី​)​ជនសង្ស័យ ម្នាក់​យក​មក​សួរនាំ ។

លោក​បាន​បញ្ជាក់​ថា (​ស្ត្រី​) ជនសង្ស័យ​ឈ្មោះ ផ​ន ឌី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទ្រាំង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ពាក់ព័ន្ធ​ករណី​អំពើ​លួច (​លួច​ខ្សែ​ក​ក្មេង​ប្រុស​) ។ លោក​បន្ថែម​ថា ករណី​លួច​ដោះ​ខ្សែ​ក កូន​ក្មេង​ប្រុស​នេះ បាន​កើតឡើង កាលពី​ថ្ងៃ​ទី​០៧ ខែ វិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​តូប​លក់​ចានឆ្នាំង (​ផ្សារ​ក្រោម​)​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ។

ដោយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ​សៀមរាប 1AJ-8333 លួច​ដោះ​ខ្សែ​ករ​ប្លា​ទី​ន ទម្ងន់​៥៥៦​លី តម្លៃ ៤១៨​ដុល្លារ ពី​កុមា​រា​ឈ្មោះ ហាក់ សៅ​ឧត្តម អាយុ​៤​ឆ្នាំ ដែល​ជា​កូន​របស់​ជន​រង​គ្រោះ​ឈ្មោះ រ័​ត្ន សៅ​សីហា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​រវល់​លក់ ហើយ​ទុក​កូន​នៅ​លេង​ម្នាក់ឯង

លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​សមត្ថកិច្ច​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​ស្រាវជ្រាវ​ព្រមទាំង​ឆែក​កាមេរ៉ា​សុវត្ថិភាព​ក៏​ឃើញ​សកម្មភាព​ជនសង្ស័យ​ខាងលើ រួម​ទាំង​ម៉ូតូ​ជនសង្ស័យ ហើយ​យើង​ក៏​បាន​ផ្សព្វផ្សាយ​តាម​បណ្តា​ប៉ុស្តិ៍​ជួយ​ស្រាវជ្រាវ ។ លោក​បន្ថែម​ទៀត​ថា ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២០​កម្លាំង​នគរបាល​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប បាន​ប្រទះ​ឃើញ​ជនសង្ស័យ និង​ម៉ូតូ​ដែល​ជនសង្ស័យ​កំពុង​ជិះ​ធ្វើ​សកម្មភាព​នៅ​ចំណុច​ផ្សារ​ដើម​ក្រឡាញ់ ក្នុងភូមិ​ត្រពាំង​សេះ ក្រុង​សៀមរាប ។

គ្រានោះ​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ខាងលើ​មក​សួរនាំ ហើយ​ក្រោយ​ពី​សួរនាំ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ខ្សែ​ករ​របស់​កូន​ជន​រង​គ្រោះ​ពិតមែន ។ ដោយឡែក​វត្ថុ​តាង (​ខ្សែ​ក​) ជនសង្ស័យ​បាន​យក​ឱ្យ​បក្សពួក​ខ្លួន​ជា​មនុស្ស​ស្រី (​មិន​ស្គាល់ឈ្មោះ​នឹង​ទីលំនៅ​) ។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ