រាជធានីភ្នំពេញ ៖ មនុស្សយើងមានគុណសម្បត្តិ គុណវិបត្តិ សមត្ថភាពខុសៗគ្នា អ្នកដឹងនាំក៏ដូចគ្នា ប្រសិនជាយើងជាម្ចាស់ក្រុមហ៊ុន ឬក៏ជាអ្នកដឹកនាំក្នុងក្រុមហ៊ុនចាំបាច់ណាស់ត្រូវមានចំណុចទាំងនេះ។
លោកគ្រូ សោម សម្បត្តិ ដែលជាអគ្គនាយកក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ) បានថ្លែងថា គុណភាព ៧ ចំណុច សម្រាប់យើងគ្រប់គ្នាអាចយកមកគិតពិចារណាបាន ៖
១) ចក្ខុវិស័យ ៖ នៅពេលដែលយើងចាប់ពីបាទដៃទទេ ហើយគិតថា “ខ្ញុំចង់មាន” ដោយសារតែពាក្យនេះ ទើបធ្វើលោកចាប់ផ្តើមពិចារណា។ ដូចនេះលោកបានគិតថាបើមាន គ្មានជំរើសណាផ្សេងក្រៅពីទៅធ្វើការឱ្យអ្នកមាននោះទេ ព្រោះនៅពេលយើងនៅជិតអ្នកមាន អ៉ីចឹងយើងអាចរៀនពីចរិករបស់អ្នកមាន យើងដឹងការធ្វើរបស់អ្នកមាន។ ការទំលាប់ខ្លួន ទៅនឹងការធ្វើអ្វីមួយរកតែស្រួល គឺធ្វើអ្នកមានមិនបាននោះទេ ព្រោះអ្នកមានគេខំណាស់ មិនឃើញឈប់ឃើញឈនោះទេ ហើយប្រសិនយើងចង់ក្លាយជាអ្នកមាន ប៉ុន្តែទៅរកកន្លែងស្រួល សៅរ៍អាទិត្យឈប់ ដើម្បីបានដើរលេង នោះវាមិនអាចនោះទេ។ នៅពេលដែលយើងរៀនពីការងារតូចតាច ឬអាចហៅថា កូនចៅគេ បូករួមជាមួយភាពវៃឆ្លាតហើយឧស្សាហ៍ទៀតនោះ នោះមិនខ្វះទេអ្នកដែលចង់បានយើង ឬតំឡើងតំណែងនឹងប្រាក់ខែយើងខ្ពស់។
២) ក្លាហាន ៖ មានមនុស្សខ្លះ ច្រើនតែគោរពគេ ដោយការខ្លាច មិនមិនគោរពមនុស្សដោយក្លាហាននោះទេ។ អ្នកមានខ្លះមិនចូលចិត្ត អ្នកដែលឃើញគាត់រវល់ហើយមិនទៅក្បែរគាត់នោះទេ អ្នកធំស្រឡាញ់ចូលចិត្តនៅពេលដែលគាត់រវល់ហើយ ហាននៅក្បែរគាត់។ អ្នកដែលគ្មានភាពក្លាហាន ស្មើនឹងយើងរើសយកភាពបរាជ័យមួយ ដាក់ក្នុងខ្លួនហើយ។
៣) សុចរិតភាព ៖ ឧទាហរណ៍ថា អ្នកឱ្យបុគ្គលិកម្នាក់ទិញវត្ថុធាតុដើមមកផលិត បើគាត់មិនស្មោះត្រង់ គាត់ស៊ីពីលើ២ទៅ៣ដុំ ទិញរបស់អន់ ហើយថ្លៃស្មើរបស់ល្អ នោះអ្នកនឹងចាញ់គេមួយក្នុងការប្រកួតប្រជែង។ មួយវិញទៀត ទិញរបស់អន់ហើយថ្លៃស្មើរបស់ល្អនឹងមធ្យម ងំគាត់ស៊ីសស៊ុសជាមួយគេទៀតឱ្យបូកថែមទៀត ដល់ពេលចឹងទៅក្រុមហ៊ុនអ្នកខាត បុគ្គលិកអ្នកចំណេញ ដល់ពេលយើងយកទៅផលិតដែលជារបស់អន់នោះ វាមិនត្រឹមតែបានផលិតសម្រេចនឹងវាអន់នោះទេ សូម្បីតែការខូចខាតក្នុងពេលដំណើរការក៏មានអាត្រាខ្ពស់ជាងគេដែរ។ ដល់ពេលយើងផ្គត់ផ្គង់ទំនិញដល់អតិថិជន នោះប្រាកដណាស់ជាទំនិញមួយដែលអតិថិជនមិនពេញចិត្ត។
៤) ការដាក់ខ្លួន ៖ នៅពេលដែលយើង អ្នកគ្រប់គ្រងចេះដាក់ខ្លួន ទើបបង្កើតបានភាពអស្ចារ្យច្រើន វិជ្ជមានច្រើន។ នាយកខ្លះគ្រាន់តែបង្កើតបានក្រុមហ៊ុន មិនសូវជាធំទេ ប៉ុន្តែរឹកធំជាងអ្នកដែលមានក្រុមហ៊ុនធំៗទៅទៀត។ ដោយឡែក ចំពោះខ្ញុំវិញ មានចរិតតូចជាងក្រុមហ៊ុន ដែលខ្ញុំកំពុងកាន់កាប់ទៅទៀត ពីព្រោះខ្ញុំគិតថាបើខ្ញុំមិនដាក់ខ្លួន នោះវាមិនមានអ្វីត្រូវឡើងទៅទៀតទេ ព្រោះអស់កំពូលហើយ។ អ្នកខ្លះសមត្ថភាពនិងឋានៈមិនទាន់ដល់ កម្រិតនឹងទេ ប៉ុន្តែរឹកគេឡើងដល់កំពូលបាត់ហើយ។
៥) ផែនការយុទ្ធសាស្ត្រ ៖ ដើម្បីក្លាយជាអ្នកដឹកនាំល្អ និងពូកែ គឺនៅពេលដែលយើងធ្វើផែនការ យើងត្រូវមានគោលដៅសម្រាប់រឿងធំៗ សម្រេចអ្វីដែលធំឱ្យបាន ប៉ុន្តែយើងត្រូវចេះបំបែករឿងធំៗនឹងឱ្យជារឿងតូចៗ។ មានទ្រឹស្តីមួយបានលើកឡើងថា រឿងខ្លះខ្ញុំធ្វើបានអ្នកធ្វើមិនបាន រីឯរឿងខ្លះទៀត ខ្ញុំធ្វើមិនបានអ្នកធ្វើបាន ហើយប្រសិនជារឿងធ្វើរឿងរួមគ្នា នោះយើងនឹងធ្វើរឿងកាន់តែអស្ចារ្យបានថែមទៀត។ មានន័យថា នៅពេលអ្នកដឹងនាំសម្រេចបានផែនការធំហើយ យើងត្រូវបំបែកជាឱ្យទៅជារឿងតូចៗ និងការងារតូចៗនឹងត្រូវដាក់ឱ្យចំទេព្យកោសល្យរបស់បុគ្គលិកខ្លួនឯងទៀត។ មានពាក្យមួយឃ្លាទៀតបានលើកឡើងថា “គ្មានអ្វីខ្ជះខ្ជាយជាងយើងខ្លួនឯងអសមត្ថភាពក្នុងការប្រើមនុស្ស ឱ្យអស់ពីសមត្ថភាព”។
៦) ផ្តោត ៖ មានន័យថា ត្រូវផ្តោតលើអ្វីមួយឱ្យពិតប្រាកដ ផ្តោតទៅលើរឿងតែមួយ ដូចខ្ញុំសពថ្ងៃ ខ្ញុំផ្តោសំខាន់និងសិក្សាតែរឿងតំលៃណា ដែលពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រក្នុងការធ្វើអាជីវកម្ម និងទីផ្សារ។ មានពាក្យមួយឃ្លាបានពោលថា “ឪពុកម្តាយផ្តល់កំណើត គ្រូផ្តល់គំនិត” ការពិត មនុស្សយើងមិនមែនមានន័យថា ឱ្យតែចេះសុទ្ធតែអាចធ្វើជាអ្នកមានបានទាំងអស់នោះទេ ជួលការយើងមិនចេះ ប៉ុន្តែគាត់ម្នាក់នោះជាអ្នកចេះ ប៉ុន្តែគាត់អត់មានឳកាសនឹង ដូចនេះគាត់មកប្រាប់ដើម្បីឱ្យយើងបានឳកាសនឹង។
៧) សហការណ៍ ៖ ក្នុងសង្គមយើងសពថ្ងៃ ឈ្លោះគ្នាលឿនណាស់ តែបើត្រូវគ្នាគឺពិបាកណាស់ ហើយយើងមើលជាក់ស្តែង ហេតុអ្វីសង្គមយើងចាញ់គេ។ យើងមើលតែត្រឹមប្រទេសគេជិតខាងយើងបានហើយ គេឈ្លោះគ្នា ប៉ុន្តែបើយើងទៅប៉ះជាតិគេតែម្នាក់គឺអត់បានទេ គេពួតគ្នាវៃយើងងាប់ឥឡូវនឹង។ យើងវិញតែហ៊ានឈ្លោះគ្នា បន់ឱ្យគេវៃហែងឱ្យងាប់។ មើលក្នុងក្រុមហ៊ុនវិញ គ្រាន់តែឈ្លោះគ្នារឿងដើរលេងសោះ ឬរឿងបន្តិចបន្តួច ក៏តាំងចិត្តមិននិយាយរកគ្នាដែរ។ ចុះបើធ្វើការនៅនឹងមនុស្សនៅនឹង យើងមិននិយាយរកគ្នាផង ចឹងទៅនិយាយជាមួយអ្នកនៅក្រុមហ៊ុនផ្សេងមែន វាមិនចាំបាច់ដល់ថ្នាក់នឹងនោះទេ គ្រាន់តែជាការជជែកគ្នាមួយសោះ ធ្វើដូចរឿងត្រូវស៊ីសាច់ហុតឈាមគ្នាចឹង៕
ចែករំលែកព័តមាននេះ