ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​សា​មុយ ដឹក​សំណាក​៣កេសយក​ទៅ​ភ្នំពេញ​ពិនិត្យរ​កកូ​វី​ដ​-១៩ ជួប​គ្រោះថ្នាក់​តាម​ផ្លូវ

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ម៉ូតូ ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង ខណៈ​ដែល​រថយន្ត​មួយ​នេះ ​ដឹក​សព​ជនជាតិ​ចិន​ម្នាក់ និង​សំណាក​ចំនួន​០៣​កេស ដើម្បី​យក​ទៅ​ធ្វើតេស្ត…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ម៉ូតូ ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង ខណៈ​ដែល​រថយន្ត​មួយ​នេះ ​ដឹក​សព​ជនជាតិ​ចិន​ម្នាក់ និង​សំណាក​ចំនួន​០៣​កេស ដើម្បី​យក​ទៅ​ធ្វើតេស្ត ពិនិត្យ​រក​វីរុស​កូ​វីត​-១៩ នៅ​ភ្នំពេញ ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​២០​នាទី​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២១-១២២ ស្ថិត​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា រថយន្ត​សង្គ្រោះ​បន្ទាន់​(AMBULANCE ) មួយ​គ្រឿង​នេះ មាន​ម៉ាក MAXUSV80 ពណ៌​ស ពាក់​ផ្លា​ក​លេខ រដ្ឋ​១២-២០៩១១ (​នៅ​ក្នុង​រថយន្ត​មាន​ដឹក​សព​ជនជាតិ​ចិន​ម្នាក់ និង​សំណាក ចំនួន​០៣​កេស បញ្ជូន​មក​ភ្នំពេញ ដើម្បី​យក​ទៅ​ធ្វើតេស្ត​និង​ពិនិត្យ​រក​វីរុស​កូ​វី​ដ​-១៩ ។

ប្រភព​ដដែល បាន​បញ្ជាក់​ថា ចំពោះ​សំណាក​ទាំង​០៣​កេស​នោះ ពុំ​មានការ​បែក រឺ​ដាច់​រហែក​នោះ​ទេ ។ ក្រោយ​កើតហេតុ ​សាកសព​ជនជាតិ​ចិន និង​សំណាក​ទាំង​៣​កេស​នោះ ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ មួយ​គ្រឿង​ទៀត មក​ដឹក​បន្ត​ឈ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ ។

មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​បន្ថែម​ថា មុន​កើតហេតុ អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​បើករថយន្ត​សា​មុ​យ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ លុះដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បាន​បុក​ពីក្រោយ​ម៉ូតូ សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ម៉ាក​WAVE ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ក្នុង​ទិស​ដៅ​ស្របគ្នា អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ រាម ទូច ភេទ ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្នាយ​ពល ឃុំរ​ការ ស្រុក​ពារាំង ខេត្តព្រៃវែង មុខរបរ​លក់​ផ្កា បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយមក ទើប​មាន​មន្ត្រី​ជំនាញ ចុះ​មក​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ និង​ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ