ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុមហ៊ុន​នានាក្នុង​ការ​បង់​ភាគទាន​បេឡា​ជាតិ​សន្តិសុខ​សង្គម ប​.ស​.ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​ច្បាប់​ស្តី​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ត្រូវ​មាន​កាតព្វកិច្ច​មក​ចុះ​បញ្ជិកា​សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត​របស់​ខ្លួន​ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​)…

រាជធានីភ្នំពេញ ៖ យោង​តាម​ច្បាប់​ស្តី​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ត្រូវ​មាន​កាតព្វកិច្ច​មក​ចុះ​បញ្ជិកា​សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត​របស់​ខ្លួន​ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ហើយ​ត្រូវ​មាន​កាតព្វកិច្ច​បង់​ភាគទាន​ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព​ជូន​ដល់ ប​.​ស​.​ស និង​ផ្នែក​ផ្សេង​ៗ​ទៀត ​។

ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ដល់​ការ​ប្រមូល​ភាគទាន​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) និង​កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ដល់​និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ (J Trust Royal) បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ក្នុង​ការ​ផ្តល់​ជូន​សេវា​បង់​ភាគទាន​បេឡា​ជាតិ​សន្តិសុខ​សង្គម ប​.​ស​.​ស សម្រាប់​ក្រុមហ៊ុន​នានា ​។ និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ អាច​ធ្វើការ​បង់​ភាគទាន​ទៅ​កាន់ ប​.​ស​.​ស តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​នៅ​គ្រប់​សាខា​របស់​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ទាំងអស់ ​។

ទាំងនេះ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ​យើងខ្ញុំ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នូវ​សេវាកម្ម​ល្អ​ប្រសើរ​ជាង​មុន ដែល​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​គោល​របស់​យើង ក៏​ដូច​ជា​ការ​ចូលរួម​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង​ដើម្បី​ក្លាយជា​ដៃគូ​ធនាគារ​ដែល​លោក​អ្នក​ទុកចិត្ត​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​។ នៅ​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ (J Trust Royal) ក៏​មាន​ផ្តល់​ជូន​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប ដើម្បី​បំពេញតម្រូវ ការ​សម្រាប់​សាជីវកម្ម រួម​មាន​ដូច​ជា សេវា​ប្រតិបត្តិការ​សាជីវកម្ម ផ្នែក​ទីផ្សារ​ហិរញ្ញវត្ថុ ហិរញ្ញប្បទាន​សម្រាប់​ដើមទុន​បង្វិល និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ផង​ដែរ​ ។ លើស​ពី​នេះ អតិថិជន​របស់​ធនាគារ​យើង កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ គ្រប់ពេលវេលា គ្រប់​ទីកន្លែង តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​កម្មវិធី JTR Connect ដែល​ជា​កម្មវិធី​គ្រប់គ្រង​សាច់ប្រាក់ (Cash Management) និង​កម្មវិធី​ធ្វើ​ប្រតិបត្តិ​ទូទាត់​សម្រាប់​សហគ្រាស​នានា​ ។

ធនាគារ​របស់​យើង បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ឈ្មោះ​ថ្មី​ថា ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ នៅ​ខែសីហា ឆ្នាំ​២០១៩ ធនាគារ​យើង​ត្រូវ​បាន​ស្គាល់​ថា​ជា ធនាគារ ANZ Royal ដែល​ជា​ធនាគារ​អន្តរជាតិ​ធំ និង​ឈានមុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​វត្តមាន និង​បាន​បម្រើ​សេវាកម្ម​ជូន​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជាង ១៥ ឆ្នាំ​មក​ហើយ ​។

ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ គឺជា​ក្រុមហ៊ុន​រួម​ទុន (joint venture) រវាង ក្រុមហ៊ុន J Trust ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ហិរញ្ញវត្ថុ​ចម្រុះ​ជប៉ុន ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​តូ​ក្យូ និង​ក្រុមហ៊ុន Royal Group ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​នៅ​កម្ពុជា ​៕ ដោយសហការ

អត្ថបទសរសេរ ដោយ