ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង សូ​នី​តា រយាល​ការ​សម្តែង ព្រោះ​ហេតុផល​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង អាង សូ​នី​តា ត្រូវ​បាន​គេ​មើលឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ហាក់​មិនសូវ​បង្ហាញ​វត្តមាន​ក្នុង​ការ​សម្តែង​ច្រើន​ដូច​មុន​នោះ​ឡើយ ក្នុង​ពេល​នាង​បាន​កសាង​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​មក​។ អាង…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង អាង សូ​នី​តា ត្រូវ​បាន​គេ​មើលឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ហាក់​មិនសូវ​បង្ហាញ​វត្តមាន​ក្នុង​ការ​សម្តែង​ច្រើន​ដូច​មុន​នោះ​ឡើយ ក្នុង​ពេល​នាង​បាន​កសាង​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​មក​។

អាង សូ​នី​តា បាន​ទទួលស្គាល់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ពិតជា​រយាល​នៅ​ក្នុង​ការ​សម្តែង​ពិតមែន ដោយសារ​តែ​នាង​បាន​និង​កំពុង​ពង្រឹង​ខ្លួន​ចូលរួម​នៅ​ក្នុង​ការងារ​មួយ​ផ្សេង​ទៀត​ក្រៅពី​អាជីព​សិល្បៈ​។

អាង សូ​នី​តា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​មិន​បាន​បង្ហាញ​វត្តមាន​សម្តែង​ច្រើន​ដូច​មុន​ឡើយ ដោយសារ​តែ​នាង​កំពុង​ជាប់ដៃ​នឹង​ការងារ​ក្នុង​សមគម​ន៍​មួយ​។

នាង​បញ្ជាក់​ថា សមាគម​ដែល​នាង​កំពុង​ធ្វើ​នោះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ជួយ​លើក​ស្ទួយ​វិស័យ​កសិកម្ម ទីផ្សា​កម្ពុជា​ឱ្យ​មាន​ទីផ្សារ​ត្រឹមត្រូវ​តាម​ស្តង់ដា ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​អាច​រក​ចំណូល​បាន​ច្រើន​ពី​កសិកម្ម និង​កុំឱ្យ​ទុក​ដី​ទំនេរ​ចោល ហើយ​កាត់​បន្ថយ​ការ​ចំណាកស្រុក​បាន​ផង​ដែរ​។
យ៉ាងណា បើ​តាម អាង សូ​នី​តា ថា បើ​ទោះបី​នាង​កំពុង​ជាប់ដៃ​នូវ​ការងារ​ផ្នែក​កសិកម្ម​នេះ​ក៏​ប៉ុន្តែ​ការងារ​សិល្បៈ​នាង​ក៏​មិន​បោះបង់​ចោល​ដែរ ពោល​គឺ​នៅ​ទទួល​ដដែល​តែ​មិន​ច្រើន​ដូច​មុន​នោះ​ឡើយ​។

នាង​ថា ការងារ​សិល្បៈ​នាង​នៅ​ទទួល​ដដែល ប៉ុន្តែ​ទទួល​ថត​មួយ​ៗ​ប៉ុណ្ណោះ ហើយ​អាច​ថត​សម្តែង​ណា​ដែល​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ នាង​បញ្ជាក់​ថា នាង​ក៏​នៅ​មានចិត្ត​ស្តាយ​សិល្បៈ​នេះ​ដែរ ព្រោះតែ​ស្រលាញ់​បាន​ចូល ហើយ​បច្ចុប្បន្ន​នាង​កំពុង​តែ​ពង្រីក​សមត្ថភាព​សិល្បៈ​បន្ថែម​ទៀត​ដែរ​។

នាង​ថា សិល្បៈ​ជា​ផ្នែក​ដ៏​សំខាន់​សំរាប់​ការ​រស់នៅ ទាំង​ការ​សម្តែង ច្រៀង ជំនាញ​ផ្សេង​ៗ ចំណែក​ការ​រកស៊ី​ក៏​ត្រូវ​មាន​សិល្បៈ​ក្នុង​ខ្លួន​ដែរ និយាយ​រួម​ទៅ​សិល្បៈ​ជា​សរសៃឈាម​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្នេហា​វិញ អាង សូ​នី​តា បាន​លើក​ឡើង​ថា អាយុ​របស់​នាង​ប៉ុ​ណ្នឹ​ង​ហើយ បើ​ថា​អត់​មាន​ស្នេហា​ក៏​គ្មាន​អ្នក​ជឿ​ដែរ ប៉ុន្តែ​បញ្ហា​នេះ​នាង​សុំ​លាក់​សិន ដោយ​ត្រូវ​រង់ចាំ​ពេល​វ​លាមក​ដល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ