ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​តូច អ៊ែ​ល​លី កូនស្រី​អតីត​តារា​កំប្លែង ផ​ន សុធា​រី ទទួល​បាន​ចំណងដៃ​យ៉ាងច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពេលវេលា​ពិតជា​លឿន​មែន ធ្មេច​បើក​ៗ អតីត​តារា​កំប្លែង និង​អ្នកលេង​ល្ខោនបាសាក់​ល្បីឈ្មោះ អ្នក​នាង ផ​ន សុ​ផា​រី បាន​សម្រាលកូន​បាន​១​ខែ​ជាង​បាត់…

រាជធានី​ភ្នំពេញ ៖ ពេលវេលា​ពិតជា​លឿន​មែន ធ្មេច​បើក​ៗ អតីត​តារា​កំប្លែង និង​អ្នកលេង​ល្ខោនបាសាក់​ល្បីឈ្មោះ អ្នក​នាង ផ​ន សុ​ផា​រី បាន​សម្រាលកូន​បាន​១​ខែ​ជាង​បាត់ និង​បាន​រៀបចំ​កម្មវិធី​បង្កក់​កូនស្រី​យ៉ាង​សាមញ្ញ​ផង​ដែរ ។

កាលពី​ម្សិលមិញ​នេះ ដោយ​ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ ២០២០ ដែល​ជា​ថ្ងៃ​គម្រប់ ១​ខែ របស់​កូនស្រី​ទី​២ របស់​តារា​ស្រី​អ្នក​នាង ផ​ន សុ​ផា​រី បាន​រៀបចំ​វិធី​បង្កក់កូន​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​មាន​ក្តី​សុខ ។

យ៉ាងណាមិញ បើ​ទោះបីជា​រៀបចំ​បែប​សាមញ្ញ​ក៏​ដោយ មហាជន​សង្កេត​ថា តាម​រយៈ​ការ​បង្ហោះ​រូបភាព​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ផ​ន សុ​ផា​រី គឺ​នាង​តូច អ៊ែ​ល​លី ទទួល​បាន​ចំណងដៃ​មិន​តិច​នោះ គឺ​សុទ្ធតែ​ខ្សែដៃ​មាស ខ្សែ​ក​មាស កងដៃ​មាន និង​ក្រវិល​ដាំ​ពេជ្រ​ផង​ដែរ ។

ដោយនៅ​ក្នុង​នោះ​តារា​ស្រី​រូប​នេះ​ក៏​បាន​បង្ហាញ​អារម្មណ៍​រំភើប​ពី​ចំណងដៃ​យ៉ាងច្រើន​នោះ​ដែរ បើ​ទោះជា​មិន​បាន​រៀបចំ​កម្មវិធី​ធំដុំ ជួបជុំ​មិត្តភក្តិ​បងប្អូន​ក៏​ដោយ ៕

កែសម្រួលដោយ