ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​មិន​ភ័យ ​! បើ​ពស់ថ្លាន់​វារ​លើ​ដើមឈើខ្ពស់ម្ល៉ឹង​ៗទាំង​មនុស្ស​កំពុង​ចោល​រោម​មើល​វា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពស់ថ្លាន់​ឈ្មោល​១​ក្បាលមាន​ទម្ងន់​ប្រមាណ​ជា​ជាង ២០​គីឡូក្រាម និង​មាន​ប្រវែង​ជាង​៣​ម៉ែត្រ​មួយ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ វារ​នៅ​លើ​ដើម​ជ្រៃ​មួយ​ដើម​មុខ​ផ្ទះ មួយ​កន្លែង​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​មើល និង​ចាប់​ប្រគល់​អោយទៅ​ក្រុម​អភិរក្ស​សត្វព្រៃ​មក​ទទួលយក​ទៅ​ដោះ​លែង​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ពស់ថ្លាន់​ឈ្មោល​១​ក្បាលមាន​ទម្ងន់​ប្រមាណ​ជា​ជាង ២០​គីឡូក្រាម និង​មាន​ប្រវែង​ជាង​៣​ម៉ែត្រ​មួយ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ វារ​នៅ​លើ​ដើម​ជ្រៃ​មួយ​ដើម​មុខ​ផ្ទះ មួយ​កន្លែង​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​មើល និង​ចាប់​ប្រគល់​អោយទៅ​ក្រុម​អភិរក្ស​សត្វព្រៃ​មក​ទទួលយក​ទៅ​ដោះ​លែង​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ផង​ដែរ ។

ការ​ប្រទះ​ឃើញ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​លើ​ដើម​ជ្រៃ​ខាង​មុខ​ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ផ្លូវ​លេខ​៣៦០​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង ។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ អ្នក​រស់នៅ​ក្បែរ​ខាង​បាន​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល យ៉ាង​ធំ​វារ​នៅ​លើ​ដើម​ជ្រៃ​មួយ​ដើម នៅ​មុខ​ផ្ទះ​មួយ​កន្លែង​ខាងលើ ហើយ​ក៏​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ មក​ចោមរោម​មើល ។ ដោយ​មានការ​ភ្ញាក់ផ្អើល​អំពី​ការ​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​ធំ​មិនដឹង​ជា​មក​ពី​ទីណា ហើយ​វា​ឡើង​ទៅ​នៅ​លើ​ដើម​ជ្រៃ​នោះ ពួក​គាត់​ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​អោយ​ចុះ​មក​មើល និង​ចាប់​យក​ចេញ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ទទួល​បាន​នូវ​ការ​រាយការណ៍​អំពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ថា បាន​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល នៅ​លើ​ដើមឈើ​នោះ កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ដល់ និង​រាយ​ការ​បន្ត​ទៅ​កាន់​ក្រុម​មន្ត្រី​អភិរក្ស​សត្វព្រៃ​អោយមក​ចាប់​យក​ទៅ​ជា​បន្ត ។ ក្នុង​ពេល​នោះ​ដែរ កម្លាំង​អភិរក្ស​សត្វព្រៃ​បាន​ធ្វើការ​សហការ​ជាមួយ និង​កម្លាំង​របស់​ប្រជា​ការពារ​ខណ្ឌ​បឹង​កេងកង​នាំ​គ្នា​ឡើង​ទៅ​ចាប់​យក​មក​ដាក់​ទ្រុង​ក្នុង​រថយន្ត និង​បាន​បញ្ជាក់​ថា ពស់ថ្លាន់​មួយ​ក្បាល​នេះ វា​ជា​ពស់​ឈ្មោល​ដោយ​មាន​ទម្ងន់​ប្រមាណ​ជា​ជាង ២០​គីឡូក្រាម និង​មាន​ប្រវែង​ជាង ៣​ម៉ែត្រ​។

ក្រោយ​ពី​កម្លាំង​អភិរក្ស​សត្វព្រៃ សហការ​ជាមួយ និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​បឹង​កេងកង នាំ​គ្នា​ឡើង​ទៅ​ចាប់​ពស់ថ្លាន់ មួយ​ក្បាល​ពីលើ​ដើម​ជ្រៃ​ដាក់​ក្នុង​ទ្រុង​រួច​ហើយ ក៏​បាន​បញ្ជូន​តាម​រថយន្ត​យក​ទៅ​ដោះ​លែង​នៅ​ឯ​សួនសត្វ​ភ្នំ​តា​ម៉ៅ ដើម្បី​ថែរក្សា​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ