រាជធានីភ្នំពេញ ៖ តារាចម្រៀងជួរមុខមួយដួង នៅកម្ពុជា ដែលតែងតែបញ្ចេញស្នាមញញឹមស្រស់ និងពូកែកំប្លែងធ្វើឲ្យអ្នកសិល្បៈនៅជុំវិញខ្លួននាងតែងតែផ្ទុះសំណើច មួយរយៈនេះកាន់តែទទួលបានការគាំទ្រខ្លាំងឡើងទៅលើស្នាដៃនិពន្ធបទចម្រៀងរបស់នាង ក៏ដូចជាទឹកដមសំឡេងពិរោះរណ្តំ ។

ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ ទោះបីជាតារាចម្រៀងស្រីរូបនេះធ្លាប់បានអះអាងថា មានស្នេហាជាមួយបុរសសង្ហាជាអ្នកសម្តែងប្រុសមួយរូបក៏ដោយ តែអ្នកទាំងពីរមិនទាន់មានដំណឹងល្អថា នឹងចូលរោងការ ឬក៏ចាប់ដៃគ្នាកសាងជីវិតគ្រួសារនោះឡើយ ។

ជាងនេះទៅទៀត តារាចម្រៀងស្រីកញ្ញា ពេជ្រ សោភា ដែលមានវ័យកាន់តែជ្រេតែសម្រស់កាន់តែសិចស៊ី បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាងខ្លាំងមួយកម្រិតទៀតរហូតពោលពាក្យថា តារាចម្រៀងស្រីរូបនេះកាន់តែសិចស៊ី ខ្លាំងមែនទែន រហូតហ៊ានថតបញ្ចេញសាច់ខ្នងសម៉ត់ខៃដូចបណ្តូលចេក ដែលកន្លងមកកម្រឃើញកញ្ញា ពេជ្រ សោភា ហ៊ានខ្លាំងយ៉ាងនេះណាស់ ។

រូបថតរបស់កញ្ញា ពេជ្រ សោភា ដែលធ្វើឲ្យមហាជនគ្រប់ស្រទាប់វណ្ណៈចាប់អារម្មណ៍នោះ គឺរូបថតដែលអ្នកនាងបានបង្ហោះក្នុងបណ្តាញសង្គម Instagram ដែលរូបថតនោះ គឺស្រីស្រស់រូបនេះស្លៀលខោខូវប៊យ ឈរកាច់រាង ជាមួយនឹងអាវយឺតខ្មៅដែលបញ្ចេញសាច់ខ្នងស្ទើរតែទាំងអស់ ដែលមហាជន និងអ្នកគាំទ្រកម្រឃើញតារាសាច់ចាំរូបនេះបង្ហោះរូបភាបស្លៀកពាក់បែបនេះពីមុនមកទេ ។


យ៉ាងណាមិញ ទោះបីបង្ហាញភាពសិចស៊ីខ្លាំងបន្ដិចក្ដី តែអ្នកគាំទ្រជាច្រើនបានពោលពាក្យសរសើរ និងនៅតែបង្ហាញការពេញចិត្តស្រឡាញ់ គាំទ្រដល់រូបនាងជានិច្ច ។ កន្លងមក តារាចម្រៀងស្រីពេជ្រ សោភារូប នេះតែងតែទទួលបានការកោតសរសើរពីករស្លៀកពាក់ និងការរៀបចំខ្លួន ព្រោះតែស្រីស្អាតរូបនេះតែងនិយមស្លៀកពាក់ស្ទីលទាន់សម័យ ស្រស់ស្អាត និងមានភាពទាក់ទាញខ្លាំងណាស់ ជាពិសេស គឺនាងមានដឹងខ្លួនខ្ពស់ស្រឡះ និងដើមទ្រូងមូលក្លំ គួរជាទីគយគន់អនេក ៕

ចែករំលែកព័តមាននេះ