ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​របស់​វីរបុរស​ចិន «ឆាវឆាវ» ក្នុង​រឿង​សាមកុក

10 ឆ្នាំ មុន

«​ឆាវ​ឆាវ​» ស្ថិត​ក្នុង​ចំណោម​អ្នកតស៊ូ​ដ៏​សំខាន់​និង​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​អំឡុង​ចុង​រាជវង្ស​ហាន​នៃ​ប្រទេស​ចិន ។

ឆាវ​ឆាវ​បាន​ស្លា.ប់​ក្នុង​ឆ្នាំ​២២០ គឺ​នៅ​ចុង​រាជវង្ស​ហាន ។ ក្រោយមក​កូនប្រុស​របស់​ឆាវ​ឆាវ​

«​ឆាវ​ឆាវ​» ស្ថិត​ក្នុង​ចំណោម​អ្នកតស៊ូ​ដ៏​សំខាន់​និង​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​អំឡុង​ចុង​រាជវង្ស​ហាន​នៃ​ប្រទេស​ចិន ។

ឆាវ​ឆាវ​បាន​ស្លាប់​ក្នុង​ឆ្នាំ​២២០ គឺ​នៅ​ចុង​រាជវង្ស​ហាន ។ ក្រោយមក​កូនប្រុស​របស់​ឆាវ​ឆាវ​បាន​ទម្លាក់​ស្តេច​ហាន និង​តែងតាំង​ខ្លួនឯង​ជា​ស្តេចត្រាញ់ ។
ឆាវ​ឆា​ព្យាយាម​ច្បាំង​ដណ្តើម​កាន់កាប់​អាណាចក្រ​ទាំងមូល​ឱ្យ​ស្ថិត​ក្រោម​ចំណុះ​របស់​ខ្លួន ប៉ុន្តែ អ្វី​ៗ​មិន​ដូច​បំណង​ឡើយ​។​ក្នុងអំឡុងពេល​ដ៏​យូរអង្វែង​នៃ​ការ​ខ្នះខ្នែង​របស់​ឆាវ​ឆាវ បាន​ជួយ​ច្បាំង​បង្ក្រាប​ពួក​បោះ​បោរ​ក្នុង​តំបន់ Yellow Turban និង​បាន​បង្កើន​អំណាច​របស់​អាណាចក្រ​វ៉ៃ​(Wei) ដែល​ខ្លួន​បាន​កាន់ កាប់ ។ លើស​ពី​នេះ​ឆាវ​ឆាវ​បាន​ចម្បាំង​ពង្រីក​អំណាច​ទ័ព​របស់​ខ្លួន ដោយ​វាយ​ដណ្តើម​យក​ពី​តំបន់ ឬ​ខេត្ត​ក្រុង តូច​ៗ​ជា​ច្រើន បង្កើន​ការ​គ្រប់គ្រង​ព្រះរាជវាំង ហើយ​ថែម​ទាំង​ផ្សព្វផ្សាយ​គោលនយោបាយ​នានា​ដើម្បី​ជួយ​ផ្តល់​ភាព​រុងរឿង​ដល់​ដែនដី​ដែល​ខ្លួន​កំពុង​កាន់កាប់ ។

ផ្នូរ​របស់​ឆាវ​ឆាវ​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុងភូមិ Xi gao Xue ក្នុង​ក្រុង​អាន​យ៉ាង (Anyang County) ខេត្ត​ហ៊័​រណា​ន (Henan) ដែល​បាន​ទាក់ទាញ​អ្នកទេសចរ​ពិភពលោក​ក្នុង​ឆ្នាំ​២០០៩​។

ឆាវ​ឆាវ កើត​ក្នុង​ឆ្នាំ​១៥៥​នៅ​ខេត្ត​អាន​ហ៊ុយ​(Anhui) ដោយ​ចាប់កំណើត​ចំ​ពេល​ដែល​មាន​ភាព​វឹកវរ​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​។ ចាប់ពី​ឆ្នាំ​១៣៥​តរៀង​មក​មាន​ជម្លោះ និង​អំពើ​ការ​សម្លាប់​គ្នា​ជា​ច្រើន​កើតឡើង​នៅ​ក្នុង​ព្រះរាជវាំង ។

ក្នុង​ឆ្នាំ​១៧៥ ឆាវ​ឆាវ​បាន​ក្លាយជា​មន្ត្រី​កងទ័ព​មួយ​រូប​នៅ​លុ​យ៉ាង (Luoyang) ។ នៅ​ពេល​ដែល​ពួក​បះបោរ Yellow Turban បញ្ឆេះ​ភ្លើងសង្គ្រាម​ក្នុង​ឆ្នាំ​១៨៤ ឆាវ​ឆាវ​ត្រូវ​បាន​បញ្ជូន​ទៅ​បង្ក្រាប​ពួក​នោះ ។ ស្រប​ពេល​ដែល​មានការ​ដណ្តើម​អំណាច​ធ្វើ​ឱ្យ​វឹកវរ​ក្នុង​ព្រះ​បរមរាជវាំង​ក៏​នាំ​ឱ្យ​កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង​នៃ​សង្គ្រាមស៊ីវិល​តាម​តំបន់​រវាង​កងទ័ព​បះបោរ និង​ទ័ព​តាម​តំបន់​គ្រប់គ្រង​របស់​ស្តេចត្រាញ់ នីមួយ​ៗ និង​ទ័ព​ហាន​របស់​ស្តេច​ផែនដី ។ ចាប់ពី​ពេល​នោះ​មក​កងទ័ព​ដែល​គ្រប់គ្រង​តាម​តំបន់ ឬ​ស្តេចត្រាញ់ នីមួយ​ៗ​បាន​កើន​ឥទ្ធិពល ខ្លាំង​ឡើង​ៗ​ជាង​កងកម្លាំង​របស់​ស្តេច​ហាន​(​ស្តេច​ផែនដី​)​ទៅ​ទៀត ។ ក្នុង​ឆ្នាំ​១៩៤​មាន​គ្រោះ​ទុរភិក្ស​ដ៏​ធំ​មាន​កើតឡើង ដោយសារ​សត្វ​កណ្តូប​បំផ្លិចបំផ្លាញ​កសិផល​របស់​ប្រជារាស្ត្រ ។ ក្នុង​អំឡុង​ឆ្នាំ​១៩៥​ស្តេច Xian បាន​ទៅ​ជ្រកកោន​ជាមួយ​ឆាវ​ឆាវ ។ ស្តេច​អង្គ​នេះ​រស់នៅ​ស៊ូ​ឆាង​(Xuchang) ជា​ក្រុង​មួយ​ស្ថិត​ក្នុង​ចំណោម​ក្រុង​ក្នុង​អាណាចក្រ ឬ​ដែនដី​ឆាវ​ឆាវ​គ្រប់គ្រង ។

ឆាវ​ឆាវ បាន​ប្រើ​អំណាច​របស់​ស្តេច និង​ឈ្មោះ​របស់​ស្តេច​ផែនដី និង​មាន​ព្រះរាជ​សារ​តែងតាំង​ជា​មេទ័ព​ផង​ដែរ ។ ឆាវ​ឆាវ បាន​ប្រមែប្រមូល​ទាហាន​មក​រួម​គ្នា​ដែល​រាប់​ទាំង​កម្លាំង​ទ័ព​ពួក​បះបោរ​១​ម៉ឺន​នាក់​ផង ។ នៅ​គ្រានោះ​ហើយ​ដែល​មានការ​ចម្បាំង​គ្នា​នៅ​តំបន់​ផ្សេង​ៗ​ទូ​ទាំង​មហានគរ ។

ក្នុង​ឆ្នាំ​២០០​ស្តេចត្រាញ់​គ្រប់គ្រង​ភាគ​ខាងជើង យៀន សាវ (Yuan Shao) បាន​ដឹកនាំ​ទ័ព​ចំនួន​១០​ម៉ឺន​នាក់​ទៅ​វាយប្រហារ​ស៊ូ​ឆាង​(Xuchang) ។ ឆាវ​ឆាវ​បាន​ជួបនឹង​កងទ័ព​របស់​យៀន សាវ ខណៈ​ខ្លួន​មាន​ទ័ព​ត្រឹមតែ​២​ម៉ឺន​នាក់​ប៉ុណ្ណោះ​នៅ​ទន្លេ​លឿង ។ ទ័ព​អ្នក​ទាំង​ពីរ​នេះ​បាន​ផ្អាក​ដំណើរ​រុលទៅមុខ​មួយ​រយៈ ហើយ​បន្ទាប់​មក​ទ័ព​របស់​ឆាវ​ឆាវ ក៏​បាន​យកឈ្នះ​ខណៈ​ពេល​ពួក​គេ​លួច​វាយប្រហារ​ការ​ផ្គត់ផ្គង់​ស្បៀង​របស់​យៀន សាវ ។

នៅ​ឆ្នាំ​២០៧​ឆាវ​ឆាវ​បាន​គ្រប់គ្រង​តំបន់​ភាគ​ខាងជើង​នៃ​ទន្លេ Yangtze ។

ចំណែក លីវ ប៉ី គឺជា​អ្នកគ្រប់គ្រង​ដែនដី ស៊ូ ហាន (Shu Han) ក្នុង​តំបន់​ទិស​នីរ​តី​ជុំវិញ​ស៊ី​ឈួ​ន (Sichuan) និង​ស៊ុន ឈៀន​(Sun Quan) ជា​អ្នកដឹកនាំ​គ្រប់គ្រង​តុង អ៊ូ  (Dong Wu) ដែល​ស្ថិត​នៅ​តំបន់​ភាគ​អាគ្នេយ៍ ។

ក្នុង​ឆ្នាំ​២០៨ ឆាវ​ឆាវ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ពង្រីក​ទឹកដី​របស់​ខ្លួន និង​ការ​វាយ​បង្ក្រាបសត្រូវ ។ ទាហាន​ឆាវ​ឆាវ​និយាយ​ថា កងទ័ព​ធំ​របស់​ខ្លួន​មាន​ប្រហែល​២០​ម៉ឺន​នាក់​បាន​ច្បាំង​ជាមួយ​សត្រូវ​៥​ម៉ឺន​នាក់​ដែល​មានការ​រួម​គ្នា​រវាង​ទ័ព​ស៊ុន​ឈៀន និង​លីវ ប៉ី​(​ជូ គ័​រលាង ដឹកនាំ​ទ័ព​) ។ នៅ​គ្រានោះ​ដែរ​ទ័ព​របស់​ឆាវ​ឆាវ​ត្រូវ​បាន​ដុត​កម្ទេច​ដោយ​ភ្លើង ៕