រាជធានីភ្នំពេញ ៖ ប្រិយមិត្តប្រាកដជានៅចាំបានច្បាស់ហើយថា កាលពីពេលថ្មីនេះ តារាសម្តែងប្រុស លោក អេដវីន និងគូស្នេហ៍ហាក់មានបញ្ហានឹងគ្នារហូតដល់ខាងស្រីដែលជាអ្នកមេម៉ាយរូបស្រស់ និងជាអតីតភរិយាចាងហ្វាងផលិតកម្មធំមួយបានប្រកាសពីការបែកបាក់គ្នា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នកគាំទ្រ ព្រោះធ្លាប់តែឃើញអ្នកទាំងពីរស្អិតរមួតផ្អែមល្អែមគ្រប់ពេល ។

ដោយឡែកស្រាប់តែកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ លោក អេដវីន ដែលមានឈ្មោះពិតថា យឹត មាសឧស្សាហ៍ បានបង្ហោះសារសោកសៅបង្ហើបឲ្យដឹងអំពីហេតុផលខ្លះៗ ដែលលោកត្រូវដកខ្លួនមួយរយៈពីគូស្នេហ៍ គឺអ្នកមេម៉ាយរូបស្រស់ ដែលមានឈ្មោះល្បីនៅលើបណ្ដាញសង្គមថា «Panhchaka June» ។ បន្ថែមពីលើនេះ តារាសម្តែងប្រុសកម្លោះដែលបានលង់ស្នេហ៍អ្នកមេម៉ាយកូន២ ក៏ហាក់សម្តែងនូវចេតនាចង់ត្រូវរ៉ូវគ្នាវិញជាមួយនឹងគូស្នេហ៍ ក្រោយពីមានរឿងរ៉ាវឈ្លោះប្រកែកគ្នានាពេលកន្លងមកនេះ ។

លោក អេដវីន បានរៀបរាប់តាមរយ:បណ្តាញសង្គមហ្វេសប៊ុកថា «សួរទៅចែតិច ចែដឹងហើយថាពេលចែខឹង តើនាក់ណាហ៊ាននៅជិតចែ ស្លូតៗទេ តែបើខឹងគឺបន្ទប់ខ្ញុំ ត្រីខ្ញុំ កញ្ចក់ផ្ទះខ្ញុំ ងាប់នឹងខ្ទេចអស់ហើយ ពេលគាត់ខឹង ទើបខ្ញុំសុខចិត្តថយមួយជំហ៊ាន ចាំគាត់ត្រជាក់ចិត្តសិន! អូន កុំទៅណាអី បើដឹងខ្លួនថា អូនពិបាក ពេលគ្មានបងនៅជិត ។ ហើយបើគ្មានអូន បងសុខចិត្តទៅបួសហើយ ! ជូនដល់ប្រពន្ធខ្លា» ។


យ៉ាងណាមិញ បន្ទាប់ពីឃើញសារមួយនេះរួចមក មហាជនសង្កេតឃើញថា នៅក្នុងសារ ដែលតារាប្រុសរូបនេះបានសរសេរហាក់បានបញ្ជាក់ចង់ឱ្យគូស្នេហ៍ត្រូវរ៉ូវជាមួយខ្លួនវិញ បើទោះបីជាដឹងថា គូស្នេហ៍ជានារីឆេវឆាវពេលខឹងម្តងៗរបស់របរត្រូវវាយខ្ទេចក៏ដោយ ។ ត្រង់នេះក៏កាន់តែបង្ហាញឲ្យឃើញថា តារាសម្តែងប្រុសរូបនេះ ដឹងច្បាស់ពីចរិកហ្ស៊ីនរបស់គូស្នេហ៍ ហើយមិនតបតដោយកំហឹងឡើយ ក៏ព្រោះតែចិត្តស្រលាញ់ពេញបេះដូង ទើបលោកទ្រាំនៅស្ងៀមនិងធ្វើជាអ្នកចាញ់ ៕


ចែករំលែកព័តមាននេះ