ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! តារាចម្រៀង​លោក អាន គុណ​កូ​ឡា សម្រេច​ផ្អាក​ពិធី​មង្គលការ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​លោក អាន គុណ កូ​ឡា បាន​សម្រេច​ផ្អាក​ពិធី​មង្គល​ការ​របស់​ខ្លួន​ហើយ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ឆ្លង​ចូល​សហ​គមន៍​ជា​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​។ តាម​គម្រោង…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​លោក អាន គុណ កូ​ឡា បាន​សម្រេច​ផ្អាក​ពិធី​មង្គល​ការ​របស់​ខ្លួន​ហើយ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ឆ្លង​ចូល​សហ​គមន៍​ជា​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​។

តាម​គម្រោង មង្គលការ​របស់​លោក អាន គុណ​កូ​ឡា នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២០ ខាង​មុខ​នេះ ខណៈ​ពេល​ភ្ញៀវ​កិត្តិយស​ដែល​ត្រូវ​ចូលរួម​មង្គល​របស់​លោក​ក៏​បាន​ហៅ​រួចរាល់​ហើយ​ដែរ​។

យ៉ាងណា ដើម្បី​គោរព​តាម​អនុសាសន៍​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដរ​លក​ថ្មី​នេះ លោក អាន គុណ​កូ​ឡា ក៏​បាន​លុប​ចោល​គម្រោង​រៀប​ការ​ដែល​បាន​កំណត់​នេះ​វិញ​។

បើ​យោង​តាម​ការ​ប្រកាស​របស់​លោក អាន គុណ​កូ​ឡា តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ថ្ងៃនេះ បានឱ្យ​ដឹង​ថា ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វីត​១៩ កំពុង​តែ​ផ្ទុះ​ឡើង​សារ​ជា​ថ្មី យើងខ្ញុំ​នឹង​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ផង​ដែរ​។

លោក​ថា ក្នុង​នាម​នាង​ខ្ញុំ​ជា​កូនកំលោះ អាន គុណ​កូ​ឡា និង​អាណាព្យាបាល​កូនប្រុស​ស្រី​ទាំង​សងខាង សុំ​ប្រកាស​ផ្អាក​កម្មវិធី​រៀប​មង្គលការ​ជា​បណ្តោះអាសន្ន​សិន ដែល​ត្រូវ​នឹង ថ្ងៃ​សៅរ៍ ទី​១២ ខែធ្នូ ឆ្នាំ​2020 នេះ ។ លោក​បញ្ជាក់​ថា សំរាប់​ព័ត៌មាន​លំអិត និង​ធ្វើការ​ជូនដំណឹង​សារ​ជា​ថ្មី​ម្ដងទៀត​នៅ​ពេល​ក្រោយ ដូច្នេះ​សូម​បងប្អូន​យាយ​តា ពូ​មីង​ទាំងអស់​គា្ន​យោគយល់ និង​សូម​អធ្យា​ស្រ័យ​ដល់​ក្រុម​គ្រួសារ​យើងខ្ញុំ​ផង សូម​អរគុណ ចូលរួម​ការពារ ជំងឺ​កូ​វី​ដ​១៩ ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ