រាជធានីភ្នំពេញ ៖ តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាព តាមរយៈការសម្តែងសាច់រឿងនៅក្នុងខារ៉ាអូខេ «ទុំទាវ» អ្នកគ្រូ កាន់ សុវណ្ណនី ដែលគ្រប់គ្នាស្គាល់ថា ជាតួម៉ែផាន់ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង ក្រោយពីតារាស្រីរូបនេះជួបគ្រោះថ្នាក់ចរាចរណ៍។

ដោយឡែកកាលពីពេលថ្មីនេះ បានលេចឮដំណឹងដ៏ក្ដុកក្ដួលមកថា តារាជើងចាស់រូបនេះ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយមានម៉ូតូមួយគ្រឿងមកបុកពីក្រោយរូបកាត់ រួចហើយក៏រត់បាត់តែម្ដង នេះបើយាងតាម លោក អ៊ឹម ជីវ៉ា ដែលបានរៀបរាប់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅពេលដែលលោកបានចុះទៅសួរសុខទុកនៅឯផ្ទះតារាជើងចាស់រូបនេះផ្ទាល់តែម្តង។

យ៉ាងណាមិញ ហេតុការណ៍ដ៏អាក្រក់មួយនេះ បានកើតឡើងទៅលើអ្នកគ្រូ កាន់ សុវណ្ណនី ស្ថិតនៅម្តុំក្រោយព្រះបរមរាជវាំង ដោយបន្សល់ទុករបួសស្នាមបែកក្បាល រីឯភាគីខាងម៉ូតូវិញបានរត់បាត់ទៅហើយ ។

គួរបញ្ជាក់ផងដែរថា ក្រោយពីទទួលបានដំណឹងមួយនេះរួចមក មានមហាជនជាច្រើនបានបង្ហាញការព្រួយបារម្ភទៅលើអ្នកគ្រូ និងជាសិល្បករជើងចាស់រូបនេះគ្រប់ៗគ្នា ថែមទាំងបានជូនពរឲ្យរូបគាត់ឆាប់បានធូរស្បើយឆាប់ៗនេះ ដោយសព្វថ្ងែនេះ អ្នកគ្រូកំពុងតែសម្រាកព្យាបាលនៅឯផ្ទះផងដែរ ៕



ចែករំលែកព័តមាននេះ